ក្រុមសកម្មប្រយុទ្ឋរដ្ឋអ៊ី ស្លាម បានកំទេចប្រសាទBaal Shaminក្នុងក្រុងPalmyra
DAMASCUS, Aug. 24 (Voy)៖ ក្រុមអ្នកឃ្លាំមើលសិទ្ឋមនុស្សក្នុងប្រទេសស៊ីរីបានថ្លែងថា ក្រុមសកម្មប្រយុទ្ឋរដ្ឋអ៊ី ស្លាម បានកំទេចប្រសាទបុរាណមួយក្នុងបរិវេណប្រសាទបុរាណក្រុង Palmyraជាទីក្រុងបុរាណរបស់ប្រទេសស៊ីរី។
អង្គការឃ្លាំមើលសិទ្ឋមនុស្សស៊ីរី បានរាយការណ៍ថា ប្រាសាទបុរាណ Baal Shamin ឬជាភាសារអង់គ្លេសថា Lord of the Heavens ត្រូវបានក្រុមសកម្មប្រយុទ្ឋបំផ្ទុះកំទេចចោល ។ប្រាសាទនេះ ឃ្លាតតែ១០ម៉ែត្រ ប៉ុណ្នោះ ពីមហោស្របដ៏ល្បីល្បាញរបស់រ៉ូមម៉ានីដែលស្ថិតនៅក្នុងតំបន់ប្រសាទ ក្រុងPalmyraនេះ ។សំរាប់ពត៌មានពីភាគីអង្គការឃ្លាំមើលសិទ្ឋមនុស្សស៊ីរីដែលមានមូលដ្ឋាននៅអង់គ្លេសនិងសាក្សីអ្នកដែលបានគេចខ្លួនពីតំបន់ក្រុង Palmyra បាននិយាយដូចគ្នាថា ការបំផ្ទុះកំទេចប្រាសាទមួយនេះបានកើតឡើងតាំងពីមួយខែមុនមកម្លេះ។
ដូចបានជ្រៀបកន្លងមកហើយថា ក្រុមសកម្មប្រយុទ្ឋរដ្ឋអ៊ីស្លាម បានដណ្តើមកាន់កាប់ទីក្រុង Palmyra ឬទីក្រុង Tadmur កាលពីថ្ងៃទី២០ខែឧសភាឆ្នាំនេះ។ចាប់ពីដណ្តើមបានក្រុងនេះមក ពួកភាវរករបានបំផ្លិចបំផ្លាញពន្ធនាគារយោធាដ៏ល្បីរបស់ទីក្រុងនេះនិងផ្នូរអ៊ីស្លាមជាច្រើនទៀត។ ក្រុមសកម្មប្រយទ្ឋក៏បានប្តេជ្ញាថា នឹងសម្លាប់ទាហានរដ្ឋាភិបាលសាធារណៈផងដែរ ដោយចោទប្រកាន់ពីបទធ្វើការងារឱ្យមនុស្សរបស់រដ្ឋាភិបាល។
ពួកគេចុងក្រោយនេះ បានប្រហារជិវិតលោក Khaled Asaad ជាបុរាណវិទូស៊ីរី ដែលលេចធ្លោមួយរូប រស់នៅក្នុងក្រុងប៉ាលម៉ៃរ៉ា ដែលគាត់ចំណាយពេលស្ទើតែមួយជីវិតរបស់លោក សិក្សាពីស្ថានីយបុរាណវត្ថុប្រចាំក្រុងប៉ាលម៉ៃរ៉ានេះ។
មន្រ្តីរដ្ឋាភិបាលបានឱ្យដឹងថា ពួកសកម្មប្រយុទ្ធIS បានព្យាយាម ស្រង់ឯកសារពីលោកAsaad ស្វែងរកមាសដែលបានលាក់ទុកនៅក្នុងក្រុងប៉ាលម៉ៃរ៉ា ដែលពួកគេបានថ្លែងថា លោក Asaadមិនបានឲ្យមកពួកគេនោះទេទោះបីជាលោកមានវាក៏ដោយ។
ក្រុងប៉ាលម៉ៃរ៉ា មានប្រាសាទមហិមា ជាទីក្រុងដ៏ធំនៃមជ្ឈមណ្ឌលវប្បធម៍ដ៏សំខាន់បំផុតរបស់ពិភពលោកនៅសម័យបុរាណ។
ប្រទេសស៊ីរីមានបេតិកភណ្ឌ នាសម័យបុរេប្រវត្តិ, ក្រិក, បែហ្សងទី និងអ៊ីស្លាមជាច្រើន។ មុនពេលមានវិបត្តិប្រទេសស៊ីរីបានទាក់ទាញបេសកកម្មបុរាណវិទ្យាចម្រុះជាតិសាសន៍ជាច្រើន ចូលមក ស្វែងរកតម្រុយថ្មីនៃអង្គហេតុប្រវត្តិសាស្រ្តស្តីពីការអភិវឌ្ឍបែបអរិយធម៌បុរាណរបស់ក្រុងនេះ៕
ប្រែសំរួលដោយ៖ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!