ប្រជាពលរដ្ឋកូរ៉េខាងជើងមួយលាននាក់ បានស្ម័គ្រចិត្តការការពារប្រទេស ខណៈនាវាមុជទឹកកូរ៉េខាងជើងប្រមាណជា ៥០គ្រឿង បានបើកចេញពីកន្លែងមូលដ្ឋានទ័ព
North Korea, 24,Agu (Voy)៖ ប្រជាពលរដ្ឋកូរ៉េខាងជើងមួយលាននាក់ បានស្ម័គ្រចិត្តការការពារប្រទេស ក្នុងករណីដែលមានការផ្ទុះសង្គ្រាមជាមួយកូរ៉េខាងត្បូង ។
សារព័ត៌មាន KCNA បានប្រកាសថា ប្រជាពលរដ្ឋវ័យក្មេងទាំងអស់របស់ សារធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ បានធ្វើការបូជាក្នុងការធ្វើសង្គ្រាម ដើម្បីការពារជាតិ ដោយការស្ម័គ្រចិត្ត និងដើម្បីបំផ្លាញគូសត្រូវរបស់ខ្លួន។
នាវាមុជទឹកកូរ៉េខាងជើងប្រមាណជា ៥០គ្រឿង បានបើកចេញពីកន្លែងមូលដ្ឋានទ័ព ដោយសញ្ញានេះបញ្ជាក់ថា កូរ៉េខាងជើងត្រៀមខ្លួនប្រយុទ្ធ ខណៈដែលកូរ៉េខាងជើង និងត្បួងកំពុងស្ថិតនៅក្នុងភាពតានតឹង នេះបើយោងតាមទីភ្នាក់ងារព័ត៌មានយ៉ិនហាប់ចេញផ្សាយនៅមុននេះបន្ដិច។
មន្ត្រីទាហានជាន់ខ្ពស់កូរ៉េខាងត្បួង បានបញ្ជាក់ថា នាវាមុជទឹកមុជទឹកកូរ៉េខាងជើង ប្រមាណ ៧០ភាគរយ ស្មើនឹង ៥០គ្រឿង បានផ្លាស់ទី ចេញពីមូលដ្ឋានទ័ព ដោយមើលទៅហាក់ដូចជាកំពុងរង់ចាំបញ្ជា ឬត្រៀមប្រយុទ្ធ ហើយសញ្ញានេះក៏បញ្ជាក់ឲ្យឃើញថា ភាពតានតឹងនៅក្នុនងឧបទ្វីបកូរ៉េកំពុងតែធ្ងន់ធ្ងរឡើង។
ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានចាប់ផ្តើមកិច្ចចរចាកម្រិតខ្ពស់គ្រាមានអាសន្ននៅក្នុងគោលបំណងមួយ ដើម្បីបញ្ឈប់ភាពមិនឈ្នះមិនចាញ់ដ៏តឹងតែងមួយ ដែលអាចនាំឲ្យគូប្រជែងទាំងពីរនេះខិតទៅរកការច្បាំងគ្នា។
កិច្ចចរចាគ្នានេះបានប្រព្រឹត្តទៅនៅថ្ងៃសៅរ៍នៅឯភូមិព្រំដែន Panmunjom នេះបើតាមការប្រាប់ឲ្យដឹងដោយទីភ្នាក់ងារព័ត៌មាន Yonhap ដែលបានដកស្រង់ពាក្យសម្តីនៃក្រុមមន្ត្រីក្រសួងបង្រួមបង្រួមជាតិរបស់រដ្ឋាភិបាលក្រុងសេអ៊ូល។
លោក Kim Kwan-jin ទីប្រឹក្សាសន្តិសុខជាតិរបស់លោកស្រីប្រធានាធិបតី Park Geun-hye និងលោក Hwang Pyong So អ្នកជំនួយការរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un បានចូលរួមក្នុងការប្រជុំនេះ ដែលមានកំណត់ចាប់ផ្តើមធ្វើនៅម៉ោង៦ល្ងាចម៉ោងក្នុងមូលដ្ឋាន។
គេមិនទាន់បានផ្សាយជាបន្ទាន់អំពីសេចក្តីល្អិតល្អន់នៃការប្រជុំគ្រាមានអាសន្ននេះនៅឡើយទេ ដែលបានធ្វើឡើងតាមការស្នើសុំរបស់រដ្ឋាភិបាលក្រុង ព្យុងយ៉ាង។ ប្រទេសកូរ៉េខាងជើងបានគំរាមកំហែងថានឹងធ្វើ «សង្គ្រាមពេញទំហឹង» ប្រឆាំងនឹងរដ្ឋាភិបាលក្រុងសេអ៊ូល។
ប្រទេសកូរ៉េខាងជើងបានទុកពេលវេលាឲ្យប្រទេសកូរ៉េខាងត្បូងរហូតដល់ម៉ោង៥ល្ងាចតាមពេលវេលាក្រុងព្យុងយ៉ាងនៅថ្ងៃសៅរ៍នេះឲ្យបញ្ឈប់ការផ្សាយការឃោសនាប្រឆាំងនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាងនៅជិតព្រំដែន។
រដ្ឋាភិបាលក្រុងសេអ៊ូលបានប្រកែកមិនព្រមធ្វើតាមសំណើសុំនេះទេ ហើយការកំណត់ពេលវេលាចុងក្រោយបង្អស់បានកន្លងផុតទៅដោយគ្មានឧប្បត្តិហេតុអ្វីឡើយ៕
ប្រែសំរួលដោយ៖ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!