ផ្ទុះឃ្លាំងយោធាអាមេរិកនៅជប៉ុន
Washington,24,Agu(Voy)៖ បើយោងតាមកាសែតក្នុងស្រុកបានរាយការណ៍នៅព្រឹកថ្ងៃចន្ទនេះថា ឃ្លាំងផ្ទុកសំភារៈយោធាអាមេរិកមួយនៅប្រទេសជប៉ុន បានផ្ទុះនៅព្រឹកថ្ងៃចន្ទ នៅក្បែរទីក្រុងតូក្យូ ដោយមិនមានរបាយការណ៍ពីពីការរងរបួសនេះទេលក្នុងពេលភ្លាមៗនេះ ។
គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោង 0និង45 នាទីព្រឹកថ្ងៃចន្ទនេះ នៅឃ្លាំងយោធាអាមេរិក ដែលមានទីតាំងនៅឯមូលដ្ឋានយោធា Sagamihara ខេត្ត Kanagawa បានផ្ទុះជាអណ្តាតភ្លើង ត្រូវបានពត៌មានក្យូដូរបស់ប្រទេសជប៉ុនចុះផ្សាយពី ក្រុមអ្នកពន្លត់អគ្គិភ័យក្នុងតំបន់បាននិយាយថា ភ្លើងឆេះអាចបង្កឲ្យធាតុលោហៈមួយចំនួននៅក្នុង រថក្រោះផ្ទុះ។
របាយការណ៍បានឱ្យដឹងថា ខាងភាគីយោធាអាមេរិកបានជូនដំណឹងដល់អាជ្ញាធរជប៉ុនថា ផលិតផលអុកស៊ីតកម្មមួយចំនួនបានឆេះ និងការងារ កំណត់ពីមូលហេតុនៃឧបទ្ទវហេតុនេះបានបន្ត៕
ប្រែសំរួលដោយ៖ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!