(ភ្នំពេញ)
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មករា ឆ្នាំ ២០២១
ស្តាប់អនឡាញ
អ្នកចូលទស្សនា 1,155,085
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

កងទ័ពអ៊ីរ៉ាក់និងសម្ព័នមិត្តត្រៀមប្រយុទ្ឋដំណ្តើមយកក្រុងរ៉ាម៉ាឌីមកវិញ

  • VOY News
  • អង្គារ , ១៩ , ឧសភា , ២០១៥ - ១០:០៦
  • ព័ត៌មានអន្តរជាតិ
  • Comments

 

RAMADI, Irag, May 18: ប្រភព​សន្តិពីមន្រ្តីសន្តិសុខ​មួយរូបនៅក្នុង​ខេត្ត​អានបាបាន​និយាយថា ​ កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​និង​ពួក​សម្ព័ន្ធមិត្តកងជីវពល​និកាយស៊ី​អ៊ី​ត​និង​ស៊ុន​នី​ កាលពី​ថ្ងៃ​ចន្ទ​នេះ​ បាន​កសាង​ឡើងវិញ​នូវ​មូលដ្ឋាន​យោធា​មួយ​នៅ​ក្នុង​ខេត្ត​អាន់​បាភាគ​ខាងលិច​របស់​ប្រទេស​អ៊ីរ៉ាក់​ ​ដោយពួកគេបានត្រៀមរៀបចំ​ឱ្យ​មាន​ការ​វាយលុក​​ប្រឆាំង​ដ៏​សំខាន់​មួយ​ ដណ្តើមយករដ្ឋធានី​រ៉ា​ម៉ា​ឌី​មកវិញដែល​ក្រុងនេះ បាន​ធ្លាក់​នៅ​ក្នុង​កណ្តាប់​ដៃ​របស់ក្រុមសកុំម្មប្រយុទ្ឋ​រដ្ឋ​អ៊ិ​ស្លា​ម​ បន្ទាប់​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​ពួក​សកម្ម​ប្រយុទ្ធ​នៅក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​។

ប្រភពមួយ​បាន​ប្រាប់​ស៊ី​ន​ហួ​ជា​អនាមិកថា ប្រធានប៉ូលិស​សហព័ន្ធ​និងជាមេបញ្ជាការ​ពួក​កងជីវពល​ស៊ី​អ៊ី​ត​ឈ្មោះ  Hashd Shaabiឬ Popular Mobilizationបានបញ្ជាក់ថា កង​កម្លាំងត្រូវបាន​ ​ពង្រឹងដោយ​ពួកគេគឺត្រូវ​បាន​បញ្ជូនមក​ពី​រដ្ឋធានី​បា​ក​ដា​ដ​ប្រទេស​អ៊ីរ៉ាក់​និង​តាម​ខេត្ត​ផ្សេង​ទៀត​ដើម្បី​ទៅ​ចូលរួមនៅ​មូលដ្ឋាន​យោធាទ័ពអាកាស​​ដ៏​ធំ​ Habbaniyah ​មានចំងាយប្រមាណជា 80 គីឡូម៉ែត្រ​ភាគ​ខាងលិច​ទីក្រុង​បា​ដា​ដ ​។

ប្រភព​បាន​និយាយ​ថា រថពាសដែក​និង​រថក្រោះជាច្រើនគ្រឿង​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុងធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មូលដ្ឋានHabbaniyah​ ខណៈ​ពេល​ដែល​មួយ​ចំនួនទៀតជា​របស់​មេ​ដឹក​នាំ​កងជីវពល​និកាយ​ស៊ី​អ៊ី​ត​រួម​ ទាំង​រថពាសដែក​និង​រថក្រោះរបស់លោក Hashd Shaabi Hadi Al​-Amery បាន​មក​ដល់មូលដ្ឋាន​នេះ​ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ​ដោយ ​រៀបជា​បន្ទាត់​វែង​ជាមួយនឹងរថយន្ត​ដឹក​កាំភ្លើង​ធុន​ធ្ងន់​និង​គ្រាប់​រ៉ុក្កែត​ ដោយ​ដាក់ទង់ជាតិសំគាល់​ក្រុម ​ផ្សេងៗ​គ្នា​ ​ ជាមួយ​នឹង​ទង់ជាតិ​របស់​ប្រទេស​អ៊ីរ៉ាក់ផងដែរ ​ ​។

កង​កម្លាំងកាន់តែ​ច្រើន​ពី​ពួក​កងជីវពល​ស៊ី​អ៊ី​ត​បានត្រូវបញ្ជូន​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​Garma នៅ​ភាគ​ខាង​កើតក្រុងFallujah ដែល​មាន​ទីតាំង​ស្ថិតចំងាយប្រមាណជា50 គីឡូម៉ែត្រ​ភាគ​ខាងលិច​ទីក្រុង​បា​ដា​ដ​និង​បាន​បោះទីតាំង​នៅ​ជិត​ទីក្រុង​នេះ ដោយ​បាន​រៀប​ចំ​ឱ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​ដើម្បី​រំដោះ​ក្រុង​​រ៉ា​ម៉ា​ឌីពីពួក​សកម្ម​ប្រយុទ្ឋមកវិញ។

សូមជំរាបជូនថា កាល​ពី​ថ្ងៃ​អាទិត្យ​នេះ ​ពួក​សកម្មប្រយុទ្ធ​ IS បាន​កាន់កាប់​ទីក្រុង​រ៉ា​ម៉ា​ឌី​ពេញ​លេញ បន្ទាប់​ពី​កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​បាន​ដក​ចេញ​ពី​ទីតាំងឈរជើងរបស់​ខ្លួន​នៅ​ក្នុង​ទីស្នាក់ការ​ក​ណ្តា​ល​នៃកងពលតូច​​ទី 8 ​និងបញ្ជា​ការ​ដ្ឋានប្រតិ​ប​ត្ដិ​ខេត្តរួចមក​៕ម៉ែន ឥទ្ឋិពល

 

 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 1,155,085
ស្តាប់អនឡាញ