រថយន្តបុករថភ្លើងនៅឥណ្ឌាស្លាប់ចំនួនប្រាំមួយនាក់
Andhra Pradesh, 24, Agu (Voy) ៖ទូរទស្សន៍ក្នុងស្រុកបានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួនប្រាំមួយនាក់បានស្លាប់និង២០ នាក់ផ្សេងទៀតបានរងរបួសនៅពេលរថយន្តបុក រថភ្លើងនៅ រដ្ឋ Andhra Pradesh ភាគខាងត្បូង ប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃចន្ទនេះ ។
ទូរទស្សន៍ក្នុងស្រុក Ani បានថ្លែងថា ក្នុងចំណោមអ្នកស្លាប់នេះក៏មានតំណាងរាស្រ្តក្នុងស្រុកពីមកពី រដ្ឋភាគខាងត្បូង Karnataka ផងដែរ។
ប្រភណខាងលើនេះបានបន្តថា អ្នកបើកបររថយន្តដឹកថ្មក្រានីតនេះបានបាត់បង់ ម្ចាស់ការបានបើករថភ្លើងរបស់ក្រុមហ៊ុន NAND ប្រេស នៅច្រកឆ្លងកាត់ក្នុងស្រុក Anantpur ដោយបានសម្លាប់មនុស្សប្រាំនាក់ ពួកគេជាអ្នកធ្វើដំណើរក្នុងរថភ្លើងនិងអ្នកបើកបររថយន្តនោះ។
ផលប៉ះពាល់នៃការប៉ះទង្គិចគ្នានេះ គឺខ្លាំងក្លាណាស់ធ្វើឲ្យរថភ្លើងធ្លាក់ចេញពីផ្លូវ។ក្រុមមន្ត្រីផ្លូវដែកនិងប៉ូលិសក្នុងតំបន់បានចាប់ផ្តើមធ្វើការងារជួយសង្គ្រោះរបស់ពួកគេហើយដែរ៕
ប្រែសំរួលដោយ៖ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!