ក្រុមនិស្សិតផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ផលិតភាពយន្តឯកសារខ្លីចំនួន៨
និស្សិតមួយក្រុម ជាង២០នាក់ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី៤ធ្នូឆ្នាំ២០១៥ បានបើកសម្ភោធ ខ្សែភាពយន្តឯកសារចំនួន៨ ផ្តោតលើតថភាព និងការវិវឌ្ឍន៍សង្គមកម្ពុជា រួមមាន វិស័យសេដ្ឋកិច្ច នយោបាយ វប្បធម៌ ការអប់រំ ភាពចម្រូងចម្រាស និង ជាពិសេសការផ្សារភ្ជាប់ការរស់នៅរបស់ប្រជាជនកម្ពុជា ពីជំនាន់មួយទៅជំនាន់មួយទៀតក្នុងទិសដៅធ្វើការផ្សះផ្សារតាមរយៈការយល់ដឹងពីប្រវត្តិសាស្រ្ត។ មានការលំបាកជាច្រើនជុំវិញការផលិតវីដេអូនេះ ដែលផលិតករវ័យក្មេង និងអ្នកអនុវត្តគម្រោង បានលើកឡើង។ សូមស្តាប់បទយកការណ៍ដែលរៀបចំដោយ លោក វ៉ន សុខាន់ ដូចតទៅ៖
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!