សន្តិសុខត្រូវបានរឹតបន្តឹងមុនពេលកិច្ចចរចាបួនប្រទេសដោះស្រាយវិបត្តិនៅអាហ្វហ្គានីស្ថាន
រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានបង្កើនវិធានការសន្តិសុខនៅមុនពេលនៃការរៀបចំ កិច្ចចរចាបួនប្រទេស ផ្តោតទៅលើការចរចាសន្តិភាពអាហ្វហ្គានីស្ថាននេះ ដែលត្រូវបានរំពឹងថានឹងធ្វើឡើងនៅក្នុងរយៈពេលប៉ុន្មានម៉ោងនៅថ្ងៃអង្គារនេះ។
ជុំទីបួននៃការពិភាក្សាបួនប្រទេសនេះ រួមមាន អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន ចិននិងសហរដ្ឋអាមេរិកត្រូវបានរំពឹងថា នឹងបើកនៅក្នុងក្រុងកាប៊ុល នៅប៉ុន្មានម៉ោងខាងមុខនេះទៀត ដើម្បីស្វែងរកផែនទីបង្ហាញផ្លូវ សម្រាប់ការនាំពួកតាលីបង់អោយចូលទៅកាន់ក្នុងតុចរចាជាមួយ រដ្ឋាភិបាលអាហ្គានីស្ថាន ចរចាររកដំណោះស្រាយ វិបត្តិនៅអាហ្វហ្គានីស្ថានដែលបានអូសបន្លាយជាយូរមកហើយនោះ។
មន្ត្រីអាហ្វហ្គានីស្ថានសង្ឃឹមថា ជុំទីបួននៃកិច្ចពិភាក្សា បួនប្រទេសនេះ អាចកំណត់កាលបរិច្ឆេទសម្រាប់ការរៀបចំកិច្ចចរចា ដោយផ្ទាល់រវាងរដ្ឋាភិបាល អាហ្វហ្គានីស្ថាននិងពួកសកម្មប្រយុទ្ធតាលីបង់។
កងទ័ពតាលីបង់ដែលបានប្រកាន់ជំហរតឹងរឹង ទោះជាយ៉ាងណា មិនទាន់បង្ហាញពីភ្លើងខៀវណាមួយដើម្បីចូលរួមកិច្ចចរចាសន្តិភាពនេះនោះទេ៕ Vanny
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!