ចិនថាការការពារសមុទ្រចិនខាងត្បូងជារឿងចាំបាច់ត្រូវធ្វើ
រដ្ឋាភិបាលក្រុងប៉េកាំងបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការការពាររបស់ប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូងគឺជាភាព "ចាំបាច់" មិនដូចការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា ជាការបង្កើនយោធានៅក្នុងតំបន់ទេ។
ក្រសួងការពារជាតិចិន បានថ្លែងបែបនេះ ខណៈដែលមានភាពតានតឹងបានកើនឡើងរវាងមហាអំណាចទាំងពីរ នៅលើរបាយការណ៍ដែលថា ក្រុងប៉េកាំងបានដាក់ពង្រាយកាំជ្រួចមីស៊ីលពីដីទៅអាកាស យន្តហោះចម្បាំង និងមានការដំឡើងប្រព័ន្ធរ៉ាដា នៅក្នុងតំបន់មានជម្លោះនេះដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោ កអ៊ូ ឈាន បានថ្លែង នៅក្នុងសន្និសីទប្រចាំខែថា "សហរដ្ឋអាមេរិ គឺជាការពិត បានជំរុញឱ្យមានការដាក់ពង្រាយ យោធានៅសមុទ្រចិនភាគខាងត្បូងនោះ។លោកថាដូចនេះ "សំណង់ការពារជាតិរបស់ប្រទេសចិន លើកោះសមុទ្រចិនខាងត្បូងនិងថ្មប៉ប្រះទឹកគឺជាការចាំបាច់" ។
ក្រុងប៉េកាំងបានអះអាងថា អធិបតេយ្យស្ទើរតែទាំងមូលនៅសមុទ្រចិនខាងត្បូង មានទាំងច្រកឆ្លងកាត់សំរាប់ដឹកប្រេងរបស់ពិភពលោកផងដែរថាជារបស់ខ្លួន ខណៈដែលប្រទេសដែលនៅជាប់ដែនទឹកទាំងនោះ ជាច្រើនផ្សេងទៀត ក៏បានទាមទារផងដែរដូចជាតៃវ៉ាន់ជាដើម៕Vanny
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!