បទសម្ភាសន៍៖ បច្ចេកវិទ្យា ក្នុងវិស័យកសិកម្មនៅកម្ពុជា
" បច្ចេកវិទ្យា ក្នុងវិស័យកសិកម្មនៅកម្ពុជា នៅមានកំរិតទាបនៅឡើយ ដែលមិនអាចរីកចំរើន ដើរទាន់សម័យកាលដូចប្រទេសដទៃបាន។ ម្យ៉ាងទៀត ការវិនិយោគទៅលើការផលិតគ្រឿងចក្រ ឬតំឡើងគ្រឿងចក្រសម្រាប់វិស័យកសិកម្មនៅក្នុងប្រទេស មានតិចតួចបំផុត ព្រោះខ្វះធនធាន រាល់ការផលិតពឹងអាស្រ័យទៅលើការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស។ ការនាំចូលឬនាំចេញត្រូវចំណាយថ្លៃសេវាបញើថ្លៃកប់ពពក។ វាមានតំលៃលើសពីតម្លៃរបស់របរដែលយើងធ្វើបានទៅទៀត។ " នេះបើតាម ការលើកឡើងរបស់ លោកអ៊ួន វិចិត្រ នាយកប្រតិបត្តិមូលនិធិសៅសារី នៅខេត្តកំពង់ស្ពឺ។
សូមស្តាប់បទសម្ភាសន៍ រវាង លោកវ៉ន សុខាន់ និង លោកអ៊ួន វិចិត្រ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា ក្នុងវិស័យកសិកម្មនៅកម្ពុជា ៖
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!