(ភ្នំពេញ)
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មករា ឆ្នាំ ២០២១
ស្តាប់អនឡាញ
អ្នកចូលទស្សនា 1,155,130
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

ពួកសកម្មប្រយុទ្ធ 86 នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលតែមួយថ្ងៃនៅអាហ្វហ្គានីស្ថាន

  • VOY News
  • អង្គារ , ១៩ , ឧសភា , ២០១៥ - ១៤:២១
  • ព័ត៌មានអន្តរជាតិ
  • Comments

KABUL, May 19: អាជ្ញា​ធ​រ​បាន​ឱ្យ​ដឹងនៅ​ព្រឹក​ថ្ងៃ​អង្គារនេះ​ថា​​​ ពួកសកម្មប្រយុទ្ធ​តា​លី​បង់ 86 នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​អំឡុង​ពេលនៃការធ្វើ​ប្រតិ​ប​ត្ដិ​ការ​របស់យោធា​និង​ការ​ប៉ះទង្គិច​គ្នា​មួយជាមួយ​កងកម្លាំង​សន្តិសុខ​ក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅនេះ ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយដែល​បាន​ផ្តល់​នូវ​ពត៌មានលំអិតចុងក្រោយនៅក្នុងប្រតិ​ប​ត្តិ​ការ​ប្រចាំ​ថ្ងៃរបស់ខ្លួន ក្រសួង​ការពារ​ជាតិ​ប្រទេស​នេះ​បានថ្លែង​ថា ពួកភេ​រ​វ​ករ​ចំនួន 56 នាក់​ត្រូវ​បាន​សម្លាប់​និង 46 នាក់​ផ្សេងទៀតបាន​រង​របួស​ក្នុង​អំឡុង​ពេល​ប្រតិ​ប​ត្ដិ​ការ​យោធា​និង​ការ​បោសសម្អាត​រួម​គ្នា​មួយនៅ​ទូទាំង​ប្រទេស​ក្នុង​រយៈ​ពេល 24 ម៉ោង​។ សេចក្តី​ថ្លែងការណ៍​នោះ​បាន​បញ្ជាក់ដែរថា មានទាហានសរុប​ចំនួន​ប្រាំពីរ​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​ផ្ទុះ​គ្រាប់​មីន​និងការបាញ់ប្រហារពីសត្រូវនៅ​ក្នុង​អំឡុង​ពេល​ដូច​គ្នា​នេះ​ដែរ​ ​។ សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​កត់​សម្គាល់​ថា ការ​វាយប្រហារនេះបាន​កំទេចលេនដ្ឋានពួក​សកម្ម​ប្រយុទ្ធ​មួយ​ចំនួននិងហើយក្រុមជំនាញក៏បានដោះមីន២៧គ្រាប់បែកដែលបានកប់នៅ​តាម​ដងផ្លូវ ។

លោក Faqir Mohammad Jawzjani អធិការ​ប៉ូលិស​ខេត្ត Jawzjan ​បាន​ប្រាប់​ស៊ី​ន​ហួ​កាល​ពី​ថ្ងៃ​អង្គារ លើស​ពី​នេះ​ទៀត​ពួក​សកម្មប្រយុទ្ធ​រហូត​ដល់ទៅ៣០នាក់​បាន​ស្លាប់​និង​៥០នាក់ទៀតបានរង​របួស នៅ​ក្នុង​អំឡុង​ពេលនៃការ​ប៉ះ​ទង្គិច​គ្នា​រវាង​កង​កម្លាំង​សន្តិសុខ​និង​ពួក​សកម្មប្រយុទ្ធ​នៅ​ក្នុង​ស្រុក Aqcha ភាគ​ខាង​ជើង​ ​ខេត្ត Jawzjan ​ ​។

លោកបានថ្លែងបន្ថែមថា ការ​ប៉ះទង្គិច​គ្នា​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​បន្ទាប់​ពី​ពួក​សកម្មប្រយុទ្ធ​ជិត ១០០០នាក់ បាន​វាយ​ប្រហារ​ស្រុក​នេះ​ពី​តំបន់​ជុំវិញ នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែងមួយដើម្បីដណ្តើម​យក​ស្រុក​នោះ​ ​។ លោកក៏បានឲ្យដឹងបន្ថែមដែរថា ឧទ្ធម្ភាគចក្រ​កងទ័ព​បានបើការ​វាយឆ្មក់​តាម​អាកាស​មួយ​ចំនួនផងដែរ​។ ការ​ប៉ះទង្គិច​គ្នា​ជាមួយនឹងក្រុមប៉េះរប៉ោះ​នៅ​តែ​បន្ត​កើតមាន​នៅ​ទីនោះហើយ​កង​កម្លាំងសន្តិសុខ ត្រូវ​បាន​បញ្ជូន​បន្ថែមទៅ​ស្រុក​មួយ​នៅ​ភាគ​ខាងកើត​​រដ្ឋធានី​ Shibirghan ។

ការបះបោរ​ដឹកនាំ​ដោយ​ពួក​តា​លី​បង់​បានទោរទន់​ទៅៗ​ចាប់​តាំង​ពីថ្ងៃទី24 ខែ​មេសា​នៅ​ពេល​ដែល​ក្រុម​សកម្មប្រយុទ្ធ​បាន​បើក​ដំណើរ​ការ​ដែល​គេ​ហៅ​ថា​ជាការ​វាយលុក​និ​ទា​ឃ​រដូវ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ក្នុង​ទី​កន្លែង​ផ្សេង​គ្នា​របស់ពួកគេដែលបាន​ញាំញី​ប្រទេស​អាហ្វហ្គានីស្ថាន​ជាយូណាស់មកហើយ។មានការ​អះ​អាង​ថា​មនុស្ស​រាប់​រយ​នាក់បានបាត់ង់ជិវិតដោយសារសង្គ្រាមមួយនេះ ក្នុងនោះមាន​ទាំងពួក​សកម្មប្រយុទ្ធ​បុគ្គលិក​សន្តិសុខ​និង​ជន​ស៊ីវិល​៕ ម៉ែន ឥទ្ឋិពល

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 1,155,130
ស្តាប់អនឡាញ