អាជ្ញាធរជាតិអប្សរា៖ ចាប់ពីថ្ងៃទី២៨មីនាតទៅ ត្រូវធ្វើចរាចរណ៍ឯកទិសនៅខ្លោងទ្វាទន្លេអ៊ំ
អាជ្ញាធរជាតិអប្សរា ប្រកាស់ថា ចាប់ពីថ្ងៃទី២៨ ខែមីនាតទៅ នឹងដាក់ដំណើរការចររាចណ៍ឯកទិសនៅខ្លោងទ្វាទន្លេអ៊ំ ដោយអនុញ្ញាតអោយមានតែចរាចរណ៍ចូលនិងគ្មានចរាចរណ៍ចេញឡើយ លើកលែងតែអ្នកថ្មើរជើង និងកង់តែប៉ុណ្ណោះ ចាប់ពីម៉ោង៧និង៣០នាទីព្រឹក ដល់ម៉ោង១១និង៣០នាទីព្រឹក។
ការកំណត់ចរាចរណ៍ឯកទិសនេះ ដោយសារតែ បច្ចុប្បន្ន តែងតែមានការកកស្ទះចរាចរណ៍នៅក្លោងទ្វាទន្លេអ៊ំនៅពេលព្រឹក ដែលជាហេតុរំខានដល់ការទស្សនាដល់ភ្ញៀវទេសចរណ៍ និងប៉ះពាល់ដល់ខ្លោងទ្វាក៏ដូចជាបំពុលបរិស្ថានផងដែរ។ នេះបើតាម សេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សា នៅថ្ងៃទៅ២៩ កុម្ភៈនេះ។
ដោយ៖ សំឡេងយុវជន
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!