ការបង្កើតក្លិបសិក្សាថ្នាក់មធ្យមសិក្សា បង្កើនចំនេះដឹង តែត្រូវមានការជួយគាំទ្រ
សន្ទុះនៃការសិក្សារបស់សិស្សានុសិស្សថ្នាក់វិទ្យាល័យ អាចនិយាយបានថា មានការល្អប្រសើរបន្តិច។ ល្អប្រសើរបន្តិច ដោយសារតែក្នុងរយៈពេលចុងក្រោយនេះ មានការរឹតបន្តឹងខ្លាំងពីក្រសួងអប់រំ។ ជាមួយគ្នានេះ ក្រសួងក៏បានប្រកាសឲ្បណ្តាអនុវិទ្យាល័យ និងវិទ្យាល័យ ទូទាំងប្រទេស បង្កើតក្លិបសម្រាប់សិស្សសិក្សាជាក្រុម។ សិស្សានុស្សិសជាច្រើន បានលើកឡើងថា ការបង្កើតក្លិបសិក្សា ពិតជា អាចឲ្យពួកគេចេះធ្វើការងារស្រាវជ្រាវជាក្រុម ចេះធ្វើបទបង្ហាញ និងចែករំលែកចំណោះដឹងគ្នាទៅវិញទៅមក។ តែទោះជាយ៉ាងណា ក្លិបដែលបង្កើតបានហើយមួយចំនួន មិនសូវជាមានស្ថេរភាពប៉ុន្មានទេ។ សូមស្តាប់បទយកការណ៍ដែលជំរាប់ជូន ដោយកញ្ញា ចាន់ សុវណ្ណដារី ដូចតទៅ៖
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!