(ភ្នំពេញ)
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មករា ឆ្នាំ ២០២១
ស្តាប់អនឡាញ
អ្នកចូលទស្សនា 1,155,105
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

ធនាគារBRICS បង្កើតឡើងដើម្បីបំពេញយន្តការហិរញ្ញវត្ថុសកល

  • VOY News
  • អង្គារ , ១៩ , ឧសភា , ២០១៥ - ១៦:៣១
  • ព័ត៌មានអន្តរជាតិ
  • Comments

BEIJING, May 19:  ធនាគារ​អភិវឌ្ឍន៍ BRICS ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់​ផ្តើ​ម​ប្រតិបត្តិការ​នៅ​ចុង​ឆ្នាំ​នេះ​ហើយវានឹង​ដើរតួនាទី​បំពេញបន្ថែម​លើយន្តការ​ហិរញ្ញវត្ថុ​សកល​ដែល​មាន​ស្រាប់​។

ធនាគារ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ធនាគារ​អភិវឌ្ឍន៍​ថ្មី New Development Bank (NDB​) ត្រូវបាន​ស្នើ​ឡើង​ក្នុង​ឆ្នាំ 201​​2 ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​ មួយចំនួនមានដូចជា ប្រទេស​ប្រេស៊ីល ​រុស្ស៊ី​ ឥណ្ឌា ​ចិន​និង​អាហ្វ្រិក​ខាង​ត្បូង​។ ទីស្នាក់ការ​ក​ណ្តា​លរបស់ NDB គឺ​ នៅ​ទីក្រុង​សៀងហៃប្រទេសចិនដែលបានបង្កើតឡើងកាលពីឆ្នាំ២០១០​ រួម​ជា​មួយ​នឹង​ការ​រៀប​ចំ​ប្រាក់​បម្រុង ចំនួន១០០ពាន់​លាន​ដុល្លារ​សហររដ្ឋអាមេរិក ​ដើម្បី​ជួយ​ប្រទេស ដែលកំពុងតែអភិវឌ្ឍ ដែលរងនូវការដាក់​សម្ពាធ​សាច់​ប្រាក់​រយៈ​ពេល​ខ្លីហើយធនាគារ​ថ្មី​នេះ ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ពង្រឹង​សំណាញ់​សុវត្ថិភាព​ហិរញ្ញវត្ថុ​សកល​។

លោក ស៊ី​យ៉ាវពីន អនុ​រដ្ឋ​ម​ន្រ្តី​ក្រសួង​ហិរញ្ញ​វត្ថុ​របស់​ប្រទេស​ចិន​បាន​ថ្លែង​ថា​ ​ធនាគារ​នេះ​នឹង​មាន​ផល​ល្អយ៉ាងខ្លាំង​ចំពោះ​ការ​សាងសង់ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​និង​និរន្តរភាព​នៅ​ក្នុង​ទីផ្សារ​ថ្មី​និងបណ្តា​ប្រទេសដែល​កំពុង​អភិវឌ្ឍ​​។លោកស៊ី​បាន​និយាយ​ថា ​ NDB អាច​នឹង​ជួយ​បង្កើន​សមត្ថភាព ផ្តល់​ហិរញ្ញ​វត្ថុ​អ​ន្ដ​រ​ជាតិ​និង​ជួយ​សម្រួល​ដល់​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​ជា​ពិសេស​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

ធនាគារ​ពិភព​លោក​បាន​ប៉ាន់​ប្រមាណ​ថា​តំបន់​អាស៊ី​ខាង​ត្បូង​ ​ត្រូវការប្រាក់ប្រហែលជា 250 ពាន់​លាន​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ឆ្នាំ​ដើម្បី​បំពេញ​ការ​ខ្វះខាតក្នុងវិស័យ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​រយៈ​ពេល 10 ឆ្នាំ​ខាង​មុខ​ខណៈ​ពេល​ដែល​តំបន់​អាស៊ី​បូព៌ា​វិញត្រូវ​ការ​ប្រហែល 600 ពាន់​លាន​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ឆ្នាំ​។

លោក Huang Jianhui អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៅ​ធនាគារ Minsheng ប្រទេស​ចិន​បាន​និយាយ​ថា "ការ​ផ្តល់​ជូន​ពិសេសរបស់ NDB ជាការ​ផ្តល់​ហិរញ្ញ​ប្ប​ទាន ​ថ្មី​ ហើយ​អាច​ជំរុញ​ស្ថាប័ន​ហិរញ្ញវត្ថុ​អ​ន្ដ​រ​ជាតិ​ដទៃ​ទៀត​ដើម្បី​ធ្វើ​ការងារ​នេះ បន្ថែម​ទៀត​ដើម្បី​ដោះ​ស្រាយ​ការ​ព្រួយ​បារម្ភ​របស់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​យ៉ាង​ឆាប់​រហ័ស​នេះ។ បើ​យោង​តាម​លោកស៊ី​ថា ទន្ទឹម​នឹង​នេះ​ដែរ NDB នឹង​​ទទួល​ស្វាគមន៍​សមាជិក​ថ្មីយ៉ាងឆាប់រហ័ស ​ដើម្បី​បញ្ចូល​បន្ថែម​ទៅជា​សមាជិក​ស្ថាបនិក​របស់​ខ្លួន​ ៕ម៉ែន ឥទ្ឋិពល

 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 1,155,105
ស្តាប់អនឡាញ