លោកបានគីមូនថានឹងទៅទស្សនកិច្ចនៅឧស្យានឧស្សាហកម្មដែលគ្រប់គ្រងដោយកូរ៉េទាំងពីរ
អគ្គលេខាធិការអង្គការសហប្រជាជាតិលោកបានគីមូនបាននិយាយនៅថ្ងៃអង្គារថាលោកនឹងធ្វើទស្សនកិច្ចទៅកាន់បរិវេណឧស្សាហកម្ម Kaesong ដែលស្ថិតនៅក្នុងទីក្រុងមួយតាមព្រំដែននៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬ(កូរ៉េខាងជើង) នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។
INCHEON, South Korea, May 19:លោកគីមូនបានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយបន្ទាប់ពីបានចូលរួមក្នុងវេទិការអប់រំពិភពលោកនៅក្នុងទីក្រុងកំពង់ផែ Incheonប្រទេសកូរ៉េខាងត្បូងថា លោកនឹងមកទស្សនាបរិវេណឧស្សាហកម្មកែស៊ុងនៅថ្ងៃព្រហស្បតិ៍នេះ លោកបានបន្ថែមថា ព័ត៌មានលម្អិតស្តីពីដំណើរទស្សនកិច្ចរបស់លោកគឺស្ថិតនៅក្រោមការពិភាក្សាគ្នាតទៅទៀត។
វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ឧទ្យានរោងចក្រអន្តរកូរ៉េនេះ ចាប់តាំងពីការចូលកាន់តំណែងជាប្រធានអង្គការសហប្រជាជាតិក្នុងឆ្នាំ 2007 លោកបានមកទស្សនកិច្ចទីក្រុងនេះក្នុងនាមជារដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងក្នុងឆ្នាំ 2006 ។
តំបន់ឧស្សាហកម្ម Kaesong បានបើកធ្វើដំណើរការនៅចុងឆ្នាំ 2004 និងបានគ្រប់គ្រងរួមគ្នាដោយកូរ៉េទាំងពីរត្រូវបានគេមើលឃើញថាជានិមិត្តសញ្ញាដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកូរ៉េទាំងពីរ។ ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន 120បានជួលកម្មករកូរ៉េខាងជើងចំនួន 53.000 នាក់ដើម្បីដំណើរការនៅក្នុងឧទ្យានឧស្សាហកម្មនេះ៕ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!