ចិនព្រមានយន្តហោះឈ្លបយកការណ៍អាមេរិក៨ដងនៅពេលហោះរំលងដែនកោះសប្បនិម្មិត្តរបស់ខ្លួន
South China Sea 21 May :កងទ័ពជើងទឹកចិនបានចេញការព្រមានប្រាំបីដងមកលើយន្ត ហោះឈ្លបយកការណ៍របស់អាមេរិក កាលពីថ្ងៃពុធដែលបានហោះរំលោភលើប្រជុំកោះ ដែលរដ្ឋាភិបាលក្រុងប៉េកាំងបានប្រើប្រាស់ដើម្បីពង្រីក តំបន់ដ៏មានឥទ្ធិពលរបស់ខ្លួន។
មានប្រជុំកោះជាច្រើនដែលជាការបង្កើតដោយមនុស្សមិនមែនជាកោះធម្មជាតិហើយជាក៏ជាមូលដ្ឋានយោធារបស់ចិនដ៏ធំមួយនៅលើកោះទាំងនេះ បានបន្លឺនូវសញ្ញា ប្រកាសអាសន្នដល់មន្ទីរបញ្ចកោណដែលបានជើងហោះហើរឈ្លបយកការណ៍នៅតំបន់នេះ នៅក្នុងគោលបំណងដើម្បី សហរដ្ឋអាមេរិកបានដឹងច្បាស់ថា គេបានហោះហើរនៅលើបូរណៈភាពដែនដីរបស់ខ្លួនហើយ។មិនតែប៉ុណ្នោះវត្តមានយោធាក្នុងតំបន់នេះក៏បានប្រកាសសញ្ញាអាសន្នដល់សម្ព័ន្ធមិត្តរបស់អាមេរិកផងដែរ។
អតីតនាយករងស៊ីអាយអេ លោក Michael Morel បានប្រាប់លោក Erin Burnett អ្នកយកពត៌មានរបស់ទូរទស្សន៍ CNN កាលពីយប់ថ្ងៃពុធថា វាបានបង្ហាញថា វាគឺពិតជាហានិភ័យមួយរបស់សហរដ្ឋអាមេរិកនិងប្រទេសចិននឹងធ្វើឲ្យមានសង្រ្គាមនៅពេលណាមួយក្នុងពេលអនាគត ដោយសារតែទង្វើរបស់ចិននៅទីនោះ៕ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!