បទបរិយាយព្រឹត្តិការណ៍អន្តរជាតិ៖កម្ពុជាឈានឡើងជាប្រទេសមានចំណូលមធ្យម
កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា "គួរឱ្យកត់សម្គាល់" ជាបន្តបន្ទាប់រយៈពេលជាង២ទសវត្សរ៍មកនេះ ន យោ បាយកាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍដែលផ្តោតលើវិស័យឧស្សាហកម្មរបស់រដ្ឋាភិបាល សម្តេច ហ៊ុន សែន ផ្តើមឃើញលទ្ធផលច្បាស់លាស់ឡើងជាហូរហែ។ sound ៖
អភិវឌ្ឍនាការខាងសេដ្ឋកិច្ចនិងសង្គមរបស់ប្រជាជននៃតំបន់អាស៊ីអាគ្នេយ៍ ១០ ប្រទេសរួមទាំងប្រទេសកម្ពុជា ដែ ល ប្រមូលផ្តុំគ្នាក្នុងនាមអាស៊ាន ឬសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មកដល់ចុងឆ្នាំ ២០១៥ បានឈាន ចូល ទៅ ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ឬ AEC ព្រមជាមួយនូវការប្រែប្រួលសេដ្ឋកិច្ចក្នុងទិសដៅល្អប្រសើរឡើង ១ក្នុង ចំណោមក្រុមប្រទេសជាសមាជិកនោះ គឺ កម្ពុជាដែលជាប្រធានបទគួរឲ្យតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។
កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា "គួរឱ្យកត់សម្គាល់" ជាបន្តបន្ទាប់រយៈពេលជាង២ទសវត្សរ៍មកនេះ នយោបាយ កា ត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍដែលផ្តោតលើវិស័យឧស្សាហកម្មរបស់រដ្ឋាភិបាលសម្តេច ហ៊ុនសែន ផ្តើម ឃើ ញ លទ្ធផលច្បាស់លាស់ឡើងជាហូរហែ កម្ពុជាបានឡើងចំណាត់ ថ្នាក់ពីក្នុងចំណោម ប្រទេសអភិវឌ្ឍន៍ តិចតួចបំផុត ឬ (Least Developed Country) លើពិភពលោកឡើងទៅជាក្រុមប្រទេសមានចំណូល តិចជាងដល់មធ្យម នៅក្នុង ឆ្នាំនេះ។
បទវិភាគរបស់អ្នកសេដ្ឋកិច្ចកាសែតភ្នំពេញប៉ុស្តិ៍បានឱ្យដឹងថា ទោះបីការឡើងចំណាត់ថ្នាក់ជាអ្វីដែល បញ្ជាក់ ពី ភាពបើក ទូលាយខាងសេដ្ឋកិច្ច ពលករមានប្រាក់ចំណូលខ្ពស់ ហើយជនបរទេសមកវិនិយោគកាន់តែច្រើន ទន្ទឹម គ្នានោះវាក៏នាំទៅរកការកាត់ ឬបន្ថយជំនួយក្នុងវិស័យផ្សេងៗ រួមទាំងវិស័យសេដ្ឋកិច្ច ដែលកម្ពុជា ធ្លាប់បាន ទទួល ពីប្រទេសអភិវឌ្ឍន៍ហើយនោះចាត់ទុកជា "លទ្ធផលអាក្រក់នៃភាពជោគជ័យ " ក៏ថាបាន ។
យោងតាមលក្ខខណ្ឌវិនិច្ឆ័យរបស់ធនាគារពិភពលោក LDC ជាប្រទេសដែលមានចំណូលជាតិសរុប ឬ GNI (Gross National Income) ជាមធ្យមក្នុងមនុស្សម្នាក់ៗ ទាបជាង 1,045 ដុល្លាសហរដ្ឋអាមេរិក ចំណែកក្រុមប្រទេស ដែល មានចំណូលមធ្យមស្ថិតក្នុងចន្លោះរវាង 1,045-12,746 ដុល្លា ខណៈដែលប្រទេសមានចំណូលខ្ពស់ គឺខ្ពស់ជា 12,746 ដុល្លាសហរដ្ឋអាមេរិកឡើងទៅ ។
ពង្រាងថវិកាចំណាយរបស់ជាតិ ដែលបានអនុម័តដោយគណៈរដ្ឋមន្រ្តីកម្ពុជាកាលពីចុងឆ្នាំមុន កំណត់តម្លៃ ផលិ ត ផលក្នុងស្រុកសរុប ឬ GDP ក្នុងប្រជាជនម្នាក់ៗឲ្យដល់កម្រិត 1,325 ដុល្លាសហរដ្ឋអាមេរិក ច្រើនជាង ២ដង នៃ ១០ ឆ្នាំមុន។
GDP ឬផលិតផលក្នុងស្រុកសរុប ប្រើវាស់ទិន្នផលខាងសេដ្ឋកិច្ចទាំងអស់របស់ប្រទេស ប៉ុន្តែធនាគារពិភព លោក ប្រកាន់យកស្ថានភាពចំណូលរបស់ប្រទេសពី GNI ឬចំណូលជាតិសរុប គិតជាមធ្យមចំពោះមនុស្សម្នាក់ៗ ដែល ចំណូលទាំងអស់របស់ប្រទេស មានការខុសគ្នាពីចំណូលនៃក្រុមប្រជាជន។
របាយការណ៍របស់ធនាគារពិភពលោក ក្នុងជំពូកសភាពសេដ្ឋកិច្ចតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ចេញផ្សាយ នៅក្នុង ខែ មេសាឆ្នាំ ២០១៥ បានព្យាករថា GNI (Gross National Income) ជាមធ្យម របស់កម្ពុជា ដែលស្ថិតនៅត្រង់ 1,020 ដុល្លាក្នុងឆ្នាំ ២០១៤ នឹងរំកិលឡើងដល់កម្រិត 1,096 ដុល្លាក្នុងឆ្នាំ ២០១៥ ធ្វើឱ្យកម្ពុជាឈានឡើង ទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យម។
ចំណូលកើនឡើងជីវភាពប្រសើរឡើង រមែងជារឿងធម្មតា អ្នកដែលធ្លាប់ជួយបីបាច់នឹងបន្ថយការជួយ ជ្រោម ជ្រែង ។ ស្រី ចាន់ធី សេដ្ឋវិទូឯករាជ្យនៅទីក្រុងភ្នំពេញបានថ្លែងថា ពេលនេះប្រទេសកម្ពុជាត្រូវ ត្រៀមខ្លួនជាស្រេច ទប់ ទល់នឹងការបន្ថយជំនួយលើការអភិវឌ្ឍន៍ មិនថាជាទ្រង់ទ្រាយជំនួយឥតសំណង កម្ចីគ្មានការប្រាក់ ឬការប្រាក់ទាប រួមទាំងសិទ្ធិពិសេសផ្នែកពាណិជ្ជកម្មដែលកាត់បន្ថយនៅតិច។
ការលើកកំពស់ស្ថានភាពឈានឡើងជាប្រទេសមានចំណូលមធ្យម នឹងធ្វើឲ្យប្រទេសកម្ពុជាលើកដៃលាមិត្តចាស់ ដែលធ្លាប់នៅក្នុង LDC ឬប្រទេសអភិវឌ្ឍន៍តិចតួចបំផុតដូចគ្នា មានជាអាទិ៍ប្រទេសកូរ៉េខាងជើង អាហ្គានីស្ថាន និង នេប៉ាល់ និងឡើងទៅប្រៀបស្មើនឹងសមាជិកស្ទើរតែទាំងអស់នៃប្រទេសទាំង១០ ជាសមាជិកអាស៊ាន លើក លែង តែប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅក្នុងក្រុម LDC ឬប្រទេសអភិវឌ្ឍន៍តិចតួចបំផុតនោះ។
ការស្ថិតនៅជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ឬ LDC មានអំណោយផលដល់ប្រទេសកម្ពុជាយ៉ាងច្រើន ដូចជាត្រូវ រួមឲ្យនៅក្នុងគោលនយោបាយ "គ្រប់យ៉ាងលើកលែងតែអាវុធ " ឬ EBA (Everything But Arms) របស់សហ ភាព អឺរ៉ុប (EU) ដែលក្រុមប្រទេស LDC នឹងទទួលបានសិទ្ធិពិសេសស្តីពីការលើកលែងពន្ធនាំចូល និងលប់បំបាត់ ការកំ ណត់កូតានាំចូល អាចបញ្ជូនទំនិញទៅលក់ក្នុងទីផ្សារនៃបណ្តាប្រទេសសហភាពអឺរ៉ុបទាំង ២៨ ដោយមិន បាច់ បង់ពន្ធ។
សិទ្ធិពិសេសដូចបានពោលមកនេះ ធ្វើឱ្យពាណិជ្ជកម្មរបស់កម្ពុជាជាមួយសហភាពអឺរ៉ុប រុងរឿងបំផុត។ EU ក្លាយ ជា គោលដៅនាំចេញទំនិញលំដាប់ទី១ របស់កម្ពុជា ទទួលបានចំណែកទីផ្សារ 36.7ភាគរយនៃការនាំ ចេញទាំង អស់ ផលិតផលសំខាន់គឺសម្លៀកបំពាក់ ស្បែកជើងនិងអង្ករ។
យ៉ាងណាក៏ដោយ សហភាពអឺរ៉ុបមិនបានប្រកាន់យកស្ដង់ដាររបស់ធនាគារពិភពលោក ក្នុងការវាយតំលៃ លក្ខខ ណ្ឌចំណូលនោះទេ ប៉ុន្តែប្រកាន់យករបស់អង្គការសហប្រជាជាតិ ដែលប្រើផ្សំបញ្ចូលគ្នា GNI ឬចំណូលជាតិសរុប នៃប្រទេសនីមួយៗ លំដាប់នៃទុនមនុស្ស និងសមត្ថភាពក្នុងការទប់ទល់ផលប៉ះពាល់ខាងសេដ្ឋកិច្ច ដែលមាន ន័យ ថា កម្ពុជានៅមានពេលវេលា ៦-៧ ឆ្នាំទៀតទម្រាំរួចផុតពីស្ថានភាពជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ឬ LDC និងនៅទទួលបានសិទ្ធិពិសេសពីសហភាពអឺរ៉ុបក្នុងអំឡុងពេលនេះ។
លោក អាឡេន វ៉ែនឌឹរ៍មីសសុន ភារធារីនៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានថ្លែងថា ភ្លាមៗដែល អង្គការ សហប្រជាជាតិប្រកាសឱ្យកម្ពុជារួចផុតពីភាពជាប្រទេសក្នុងក្រុម LDC ឬប្រទេសអភិវឌ្ឍន៍តិចតួចបំផុត អាជ្ញា ធរ កម្ពុជាមានពេលវេលា៣ឆ្នាំ សម្រាប់ការផ្លាស់ប្តូរ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដែលកើត ឡើងពី ការលុប បំបាត់សិទ្ធិពិសេសខាងពន្ធ ស្ថិតក្រោមនយោបាយ EBA របស់សហភាពអឺរ៉ុប។
វ៉ែនឌឹរ៍មីសសុន បានព្យាករថា ប្រទេសកម្ពុជានឹងផ្លាស់ទីចូលទៅក្នុងក្រុមប្រទេសដែលមានចំណូលមធ្យមក្នុងឆ្នាំ ២០២២ នៅពេលអន្តរកាល៣ឆ្នាំចាប់ផ្តើមនោះ ប៉ុន្តែកម្ពុជានឹងទទួលបានប្រយោជន៍ពីប្រព័ន្ធស្តង់ដារ GSP ឬសិទ្ធិពិ សេសផ្នែកពន្ធគយជាកិច្ចការទូទៅ (Generalized Scheme of Preferences) របស់សហភាពអឺរ៉ុប ដែលជា ប្រព័ន្ធ លើកលែង ឬកាត់បន្ថយអត្រាពន្ធអាករដល់ប្រទេសកំពុងអភិវឌ្ឍន៍ ប្រទេសអភិវឌ្ឍន៍តិចតួច និងដែនដីក្នុង តំបន់ គ្រប់ គ្រងទាំងឡាយ ប៉ុន្តែចំណែកនេះ នឹងមិនទទួលបានផលប្រយោជន៍ស្មើ EBA ឡើយ។
ពេលនេះសហភាពអឺរ៉ុបកំពុងសហការជាមួយរដ្ឋាភិបាលទីក្រុងភ្នំពេញ ដើម្បីបង្កើនសក្តានុ ពលប្រកួត ប្រជែងផ្នែក សេដ្ឋកិច្ចរបស់កម្ពុជា ទាំងក្នុងបច្ចុប្បន្ននិងអនាគត រួមទាំងសិក្សា ផលប៉ះ ពាល់ពីការត្រូវ ដកសិទ្ធិពិសេស ក្នុងការ ចូលទៅកាន់ទីផ្សារ។
តាមការមើលឃើញរបស់លោក ស្តេហ្វាន់ ហិគហ្គេន សហនាយកប្រតិបត្តិនៃក្រុមហ៊ុន ពិគ្រោះយោបល់ ផ្នែកវិនិ យោគទុន Mekong Strategic Partners ការលោតចូលទៅនៅក្នុងក្រុមប្រទេសមានចំណូលមធ្យម ជារឿងល្អដែ លគួរសាទរសម្រាប់ប្រជាជនកម្ពុជា ប៉ុន្ដែផលប៉ះពាល់ដែលមើលឃើញបាននិងកំពុងបង្ហាញនូវការពិត។
កម្ពុជានឹងប្រឈមមុខជាមួយការប្រឈមថ្មីនោះគឺ "អន្ទាក់ចំណូលមធ្យម " ពាក្យបច្ចេកទេសខាងសេដ្ឋកិច្ចដែល បង្កើតឡើងមក ដើម្បីអធិប្បាយពីផលលំបាកនៃការផ្លាស់ប្តូរពីប្រទេសមានចំណូលមធ្យម ទៅកាន់ប្រទេស មាន ចំណូលខ្ពស់ ត្រង់នេះគឺជាអ្វីដែលគួរឲ្យព្រួយបារម្ភពិតប្រាកដសម្រាប់ប្រទេសកម្ពុជា ខណៈដែល ប្រទេសកំពុង ឈានដើរទៅមុខ។
លក្ខខណ្ឌតម្លៃពលកម្មខ្ពស់ដែលប៉ះពាល់ដល់វិស័យផលិតកម្ម ការចំណាយទាប និងការវិនិយោគទាបជាងអ្វីដែល គួរលើវិស័យសាធារណូបភោគនិងការអប់រំ ជាកត្តារួមដែលនឹងធ្វើឱ្យកម្ពុជាជាប់អន្ទាក់ចំណូលមធ្យម កត្តាទាំងនេះ មើលឃើញយ៉ាងច្បាស់នាពេលបច្ចុប្បន្ននិងជឿថា រដ្ឋាភិបាលរបស់សម្តេច ហ៊ុនសែន ក៏មើលឃើញផងដែរ ហើយ ផ្តោតការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងទៅលើការវិនិយោគក្នុងវិស័យអប់រំប្រជាជន និងប្រព័ន្ធសាធារណូបភោគ។
លោក មីហ្គេល អេដវ៉ាដូ សាន់សេសម៉ាទីន សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា ការ ប្រែប្រួលផ្លាស់ប្តូរស្ថានភាពប្រទេសកម្ពុជា ទៅកាន់ប្រទេសមានចំណូលទាប -មធ្យម បានត្រូវកត់ ត្រាជាផ្លូវការ ដោ យធនាគារពិភពលោកតាំងពីខែកក្កដា ឆ្នាំ២០០៦ ។
ការឡើងថ្នាក់នាលើកនេះ នឹងហុចផលឲ្យក្រុមប្រទេសម្ចាស់ជំនួយ កាត់បន្ថយជំនួយដែលធ្លាប់ជួយដល់ ប្រទេស កម្ពុជា អាជ្ញាធរទីក្រុងភ្នំពេញបានដឹងច្បាស់ណាស់ចំពោះរឿងនេះ និងបានរៀបចំខ្លួនទប់ទល់រួចស្រេចហើយ ដោ យមួយក្នុងបណ្តាវិធានការជាច្រើននោះគឺ ការបង្កើនចំណូលចូលឃ្លាំងប្រទេស ដែលចំណុចនេះ លោក សាន់ សេ សម៉ាទីន បានថ្លែងថា ចំណូលក្នុងស្រុករបស់ កម្ពុជាមានភាពប្រសើរឡើងជាលំដាប់ ក្នុងរយៈ ពេលប៉ុន្មាន ឆ្នាំចុង ក្រោយនេះ។
ដោយការប្រមូលចំណូលរបស់កម្ពុជាបានល្អប្រសើរឡើងឃើញច្បាស់ បន្ទាប់ពីរដ្ឋាភិបាលបានផ្តើម ប្រើផែន ការ យុទ្ធសាស្រ្តបង្កើនចំណូលជាតិ កំណត់ពេល៥ឆ្នាំ ចាប់តាំងពីឆ្នាំទៅមិញ។
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!