ក្រុមសកម្មប្រយុទ្ឋរដ្ឋអ៊ីស្លាមកាន់កាប់ក្រុងPalmyraរបស់ស៊ីរីស្ទើរទាំងស្រុង
Palmyra Syria 21 May:ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមស្ទើរតែគ្រប់គ្រងទីក្រុងប៉ាលម៉ៃរ៉ារបស់ស៊ីរីបានទាំងស្រុងហើយ ដែលនៅទីនោះមានប្រាសាទបុរាណដ៏អស្ចារ្យបំផុតមួយចំនួនក្នុងពិភពលោក។
សាក្សីមួយរូបបានប្រាប់ BBCថា មានការភ័យខ្លាចថាពួកសកម្មប្រយុទ្ធនឹងបំផ្លាញប្រាសាទដែលអង្គការយូណេស្កូបានកំណត់ជាតំបន់បេតិកភណ្ឌពិភពលោក។កងទ័ពរដ្ឋាភិបាលបានដកខ្លួនចេញពីទីក្រុងនេះស្ទើរទាំងស្រុងបន្ទាប់ពីមានការប្រយុទ្ឋគ្នាដ៏សាហាវជាបន្តបន្ទាប់ជាមួយនឹងក្រុមសកម្មប្រយុទ្ឋរដ្ឋអ៊ីស្លាម ។
មានទីតាំងប្រាសាទបុរាណជាច្រើនត្រូវបានពួកសកម្មប្រយុទ្ធកម្ទេចចោលដោយមិនបានគិតសូម្បីតែបន្តិច ដែលទីតាំងប្រាសាទទាំងនោះមានអាយុកាលមុនសាសនាអ៊ីស្លាមទៅទៀតនៅក្នុងប្រទេសអ៊ីរ៉ាក់ រួមមានប្រាសាទ Hatra និង ប្រាសាទNimrud ។
ក្រុមសកម្មជនបានឱ្យដឹងថា កាលពីមុនក្រុមនេះបានគ្រប់គ្រងច្រើនបំផុតនៅភាគខាងជើង ក្រុងTadmur ដែលទីក្រុងដ៏ទំនើបមួយនេះ នៅជាប់តំបន់ដែលមានប្រាសាទបុរាណប៉ាលម៉ៃរ៉ា បន្ទាប់ពីពួកសកម្មប្រយុទ្ឋបានឈ្នះលើពួកជីវពលដែលស្មោះត្រង់នឹងលោកប្រធានាធិបតីបាសារអាល់អាសាដ។
បើតាមលោក អូម៉ា ហាមហ្សា សកម្មជនរបស់ប៉ាលម៉ៃរ៉ាបានប្រាប់ BBC ថាទីក្រុងនេះត្រូវបានវាយលុកចូលយ៉ាងសន្ឋាប់ដោយភាគីរដ្ឋាភិបាលនិងក្រុមសកម្មប្រយុទ្ឋ។លោកហាមហ្សាបាននិយាយថា មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនៅភាគខាងកើតទីក្រុងនេះ។លោកបានបន្តទៀតថា វត្ថុបុរាណជាប្រវត្តិសាស្រ្តនេះភាគច្រើនគឺបានស្ថិតនៅក្នុងទីក្រុងនេះឯង។ លោកថាភាគីសង្រ្គាមបានបាញ់ផ្លោងដាក់គ្នាដោយមិនបានគិតពីការខូចខាតវត្ថុទាំងនេះនោះទេ។
យោងតាមអង្គការយូណេស្កូទីភ្នាក់ងារផ្នែកវប្បធម៌របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ការកើនឡើងនៃសង្រ្គាមបានធ្វើអោយប៉ះពាល់ ប្រាសាទម៉ៃរ៉ាមានដ៏មហិមានៅក្នុងទីក្រុងដ៏ធំ វាជាផ្នែកមួយនៃមជ្ឈមណ្ឌលវប្បធម៌មួយដ៏សំខាន់បំផុតនៃពិភពវិត្ថុបុរាណ៕ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!