អាស៊ាន update 19-03-2016
លោកអ្នកនាងកំពុងស្តាប់ការផ្សាយរបស់វិទ្យុសំឡេងយុវជន VOY FM 91.5MHz ពីរាជធានីភ្នំពេញ វិទ្យុសំ ឡេង យុវជន VOY FM 92 MHz នៅខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ និងវិទ្យុសំ ឡេ ង យុវជន VOY FM 94 MHz នៅ ខេត្ត សៀមរាប និងខេត្តព្រះសីហនុ ជាទីមេត្រី !!!ក្នុង "នាទី អា ស៊ាន UP DATE" នាសប្តាហ៍នេះ លោក អ្នកនឹងបា នស្តាប់ព្រឹត្តិការណ៍ថ្មីៗ ដែល កើតមាន ក្នុងតំបន់ អាស៊ាន ស្តីពី សេដ្ឋវិទូ បានព្យាករ GDP ប្រទេស សិង្ហ បុរីនឹង ធ្លា ក់ចុះមកនៅត្រឹម 1.9%, លោក ធីន ចរ៍ ស្នើគម្រោង រៀបចំ គណៈរដ្ឋមន្រ្តីថ្មីនៃប្រទេសមីយ៉ាន់ម៉ា, ក្តៅខ្លាំង !!! ប្រទេ ស ម៉ាឡេស៊ី មានបំណងពន្យាពេល បើកបវេសនកាល, វិនិយោគិនថៃ បង្ខំបោះទុនច្រើនបំផុត 2.5 ម៉ឺន លាន ដុល្លា កែ ច្នៃ ទំនិញនៅប្រទេសវៀតណាម, ជំរាបជូនដោយ លោកមុំ រឿន ដូចតទៅ ៖
សេដ្ឋវិទូបានព្យាករGDPប្រទេសសិង្ហបុរីនឹងធ្លាក់ចុះមកនៅត្រឹម 1.9%
សេដ្ឋវិទូបានបន្ថយការព្យាករ GDP ប្រទេសសឹង្ហបុរីធ្លាក់មកនៅត្រឹម 1.9% ពី 2.2% ដែលបានរំពឹងទុកកាលពី ៣ ខែមុន។លទ្ធផលស្រាវជ្រាវរបស់ធនាគារកណ្តាលប្រទេសសិង្ហបុរីបានបង្ហាញថា បណ្តាសេដ្ឋវិទូបាន បន្ថយ ការ ព្យាករកំណើនសេដ្ឋកិច្ចនិងអតិផរណារបស់ប្រទេសសិង្ហបុរីនៅក្នុងឆ្នាំនេះ ពីការដែលរំពឹងទុកកាលពី ៣ខែមុន ទន្ទឹមគ្នានោះ ក៏បានបន្ថយតួលេខការព្យាករផ្នែកនាំចេញនិងផលិតកម្មរបស់ប្រទេសសិង្ហបុរីផងដែរ។
លទ្ធផលស្រាវជ្រាវដែលបានចោទសួរសេដ្ឋវិទូចំនួន ២៤នាក់ បានអះអាងថា តួលេខព្យាករជាមធ្យម នៃផលិត ផ លក្នុងស្រុកសរុប ឬ GDP របស់ប្រទេសសិង្ហបុរី នឹងកើនឡើងនៅត្រឹម 1.9% ធ្លាក់ចុះពី 2.2% ដែល ធ្លាប់ បាន ព្យាករទុកក្នុងលទ្ធផលស្រាវជ្រាវកាលពីខែធ្នូ ខណៈដែលតួលេខព្យាករ GDP ក្នុងឆ្នាំនេះរបស់រដ្ឋាភិបាលសិង្ហបុរី គឺនៅត្រង់រវាង 1-3% ។
ចំណែកតួលេខអតិផរណា បណ្តាសេដ្ឋវិទូបានបន្ថយមកនៅត្រឹមដក 0.2% បើប្រៀបធៀបទៅនឹងតួលេខប្រចាំឆ្នាំ ថយចុះពី 0.5% ដែលបានព្យាករណ៍ទុកកាលពីមុននេះ យ៉ាងណាក៏ដោយ ធនាគារកណ្តាលប្រទេសសិង្ហបុរី នៅ បានរក្សាតួលេខការព្យាករពីអតិផរណាក្នុងឆ្នាំនេះ នៅក្នុងកម្រិតដូចមុនដដែល គឺ 0.5-1.5 % ។
លើសនេះទៀត សេដ្ឋវិទូបានព្យាករថា ការនាំចេញទំនិញដែលមិនមែនជាប្រេងផលិត ក្នុងប្រទេសសិង្ហបុរីក្នុង ឆ្នាំ នេះ នឹងមានកំណើនជាមធ្យម 0.2% ថយចុះពី 1.5% ដែលបានព្យាករណ៍កាលពីមុន ខណៈដែលវិស័យផលិតកម្ម នឹងធ្លាក់ចុះ 2.7% នៅក្នុងឆ្នាំនេះ អាក្រក់ជាងតួលេខមុនដែលរំពឹងថានឹងធ្លាក់ចុះ 1.2 %។
លោក ធីន ចរ៍ ស្នើគម្រោងរៀបចំគណៈរដ្ឋមន្រ្តីថ្មីនៃប្រទេសមីយ៉ាន់ម៉ា
លោក ធីន ចរ៍ អនាគតមេដឹកនាំថ្មីនៃប្រទេសមីយ៉ាន់ម៉ា បានដាក់ស្នើផែនការរៀប ចំរដ្ឋាភិបាល ថ្មីជូន ទៅរដ្ឋសភា ហើយ ដែលជាផ្នែកមួយនៃយន្តការត្រៀមទទួលតំណែងប្រធានាធិបតី។
លោក ធីន ចរ៍ បានស្នើផែនការរៀបចំក្រសួងចំនួន ២១ និងរដ្ឋមន្ត្រីចំនួន ១៨រូប ថយចុះពី ក្រសួងចំនួន ៣៦ និង រដ្ឋមន្រ្តីចំនួន ៣២រូប នៅក្នុងរដ្ឋាភិបាលបច្ចុប្បន្នរបស់លោកប្រធានាធិបតីថេនសេន ខណៈដែល រដ្ឋស ភាបានពិ ភាក្សាផែនការនេះនៅថ្ងៃសុក្រម្សិលមិញ ដោយរំពឹងថា នឹងមានការប្រកាសឈ្មោះ គណៈ រដ្ឋមន្រ្តីក្នុងពេល ឆាប់ៗ នេះ។
សម្រាប់ក្រសួងនានា ដែលមានបញ្ជីឈ្មោះក្នុងគម្រោងរៀបចំរដ្ឋាភិបាលនោះមាន ក្រសួងការបរទេស ក្រសួង កសិ កម្ម ក្រសួងគមនាគមន៍ ក្រសួងវប្បធម៍និងសាសនា ក្រសួងធនធានធម្មជាតិនិងអភិរក្សបរិស្ថាន ក្រសួងថាមពល និងអគ្គិសនី ក្រសួងការងារនិងអន្តោប្រវេសន៍ ក្រសួងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម ក្រសួងសុខាភិបាល ក្រសួង អប់រំ ក្រសួងសង្គមកិច្ច វិមានរដ្ឋាភិបាល ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃនិងក្រសួងកិច្ចការព្រំដែន ។
ការស្នើគម្រោងរៀបចំរដ្ឋាភិបាលថ្មីរបស់លោក ធីន ចរ៍ មានឡើងត្រឹមតែ២ថ្ងៃ បន្ទាប់ពីលោក បានទទួលការជ្រើស រើសពីរដ្ឋសភាឲ្យកាន់តំណែងជាប្រធានាធិបតីថ្មីនៃប្រទេសមីយ៉ាន់ម៉ា ក្នុងអាណត្តិ ៥ឆ្នាំ ។
ក្តៅខ្លាំង !!! ប្រទេសម៉ាឡេស៊ីមានបំណងពន្យាពេលបើកបវេសនកាល
ក្រសួងអប់រំប្រទេសម៉ាឡេស៊ីមានបំណងពន្យាពេលវិស្សមកាលបន្តទៀត ក្រែងសិស្សទទួល រងផលប៉ះពាល់ពីរ លកកំដៅ។ ក្រសួងអប់រំប្រទេសម៉ាឡេស៊ីមានគោលបំណងពន្យាពេលវិស្សមកាលបន្តទៀត ដោយសារមាន ការ ព្រួយបារម្ភថា សិស្សនឹងទទួលរងផលប៉ះពាល់ដោយរលកកំដៅ ដែលអាចមាន រហូតដល់អំឡុងបើកបវេសនកា លនៅសប្តាហ៍ ក្រោយ។
អនុរដ្ឋមន្រ្តីក្រសួងអប់រំនៃប្រទេសម៉ាឡេស៊ី លោក ភី ខាម៉ាឡា ណាថាន់ បានថ្លែងថា ក្រសួងនិងមន្ត្រីដែល ពាក់ ព័ន្ធកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ និងអាចពិចារណាបិទសាលាជាបណ្តោះអាសន្ន ប្រសិនបើរក ឃើញ ថា អាកាសធាតុក្តៅលើសស្តង់ដាររបស់ក្រសួងបរិស្ថាន កាលបើដល់កំណត់បើកបវេសន កាលនៅ សប្តាហ៍ ក្រោ យ។ លើសនេះទៀត នៅបានណែនាំឲ្យសិស្សដែលស្ថិតក្នុងអំឡុងឈប់សំរាកវិស្សមកាល កាត់ បន្ថយការ ធ្វើស កម្មភាពកណ្តាលថ្ងៃក្តៅ និងស្ថិតនៅតែក្នុងម្លប់រហូតដល់ថ្ងៃបើកបវេសនកាល។
លោក ខាម៉ាឡា ណាថាន បានបញ្ជាក់ផងដែរថា សម្រាប់អ្នករៀនសាលារដ្ឋ បញ្ញត្តិរបស់ ក្រសួងផ្តល់ អំណាច ដល់នាយកសាលាអាចសំរេចចិត្តដំណើរការតាមសភាពសមរម្យ ដូចជាបញ្ជាឲ្យផ្អាករៀនកណ្តាលថ្ងៃ ប្រសិន បើ អាកាសធាតុក្តៅពេក។
អនុរដ្ឋមន្ត្រីក្រសួងអប់រំម៉ាឡេស៊ីបានថ្លែងទៀតថា កិច្ចប្រជុំរវាងក្រសួងនិងអង្គភាពពាក់ព័ន្ធទាំងអស់ នៅបន្តការ ងារទៅមុខទៀត ដើម្បីស្វែងរកមធ្យោបាយដោះស្រាយកង្វល់រឿងសុខុមាលភាពរបស់សាលានិងសិស្ស។
វិនិយោគិនថៃ បង្ខំបោះទុនច្រើនបំផុត 2.5 ម៉ឺនលានដុល្លា កែច្នៃទំនិញនៅប្រទេសវៀតណាម
ទោះបីជាប្រទេសវៀតណាមបើកចំហដល់ការវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment) អស់រយៈ ពេ លជាង២០ ឆ្នាំមកហើយក្តី ប៉ុន្តែមិនដែលឃើញពេលណាដែលវិនិយោគិនថៃ សម្រុកចូលទៅស្វែង រកឳកាស ក្នុង ប្រទេសជិតខាងកុម្មុយនិស្តគគ្រឹកគគ្រេងគួរឱ្យចាប់អារម្មណ៍ដូចពេលនេះទេ ។ តួលេខស្ថិតិបច្ចុប្បន្នរក ឃើញ ថា វិនិយោគិនទៅពីប្រទេសថៃឈានឡើងលំដាប់លេខ១ ក្នុងវិស័យឧស្សាហកម្មកែច្នៃ ដោយសាច់ ប្រាក់ វិនិយោគ លើគម្រោងនីមួយៗមានច្រើនជាងអត្រាជាមធ្យមនៃ FDI ឬវិនិយោគផ្ទាល់ពីបរទេសជាទូទៅទៀតផង។
តម្លៃជាមធ្យមនៃការវិនិយោគចំពោះគម្រោងរបស់វិនិយោគិនថៃ គឺ 18.4 លានដុល្លា ក្នុងខណៈដែល គម្រោង វិនិ យោគដោយផ្ទាល់ពីបរទេសជាទូទៅ មានតម្លៃជាមធ្យមក្នុងគម្រោងមួយ 14 លានដុល្លា ។ កាសែត ហាណូយ ម៉ឺយ (Ha Noi Moi) បានរាយការណ៍ដោយដកស្រង់តួលេខចុងក្រោយបំផុតរបស់ ក្រសួងផែនការនិង វិនិយោគនៃ ប្រទេ សវៀតណាម។
បើមើលពីវិស័យដែលចូលទៅវិនិយោគរកឃើញថា វិនិយោគិនថៃបានផ្តោតទៅលើឧស្សាហកម្មកែច្នៃផលិតផល គឺមានសរុបចំនួន ២០០គម្រោង មានតម្លៃ 7,000 លានដុល្លាសហរដ្ឋអាមេរិក គិតជាភាគរយ 47% នៃបណ្តា ការ វិនិយោគពីបរទេសទាំងអស់ក្នុងវិស័យដូចគ្នា និង 88% នៃតម្លៃវិនិយោគពីប្រទេសថៃ នៅក្នុងប្រទេសវៀតណាម។
លំដាប់បន្ទាប់មកវិនិយោគិនថៃផ្តល់ការចាប់អារម្មណ៍ទៅលើវិស័យកសិកម្ម ព្រៃឈើ និងនេសាទ មានវិនិយោ គិន ថៃចូលទៅបណ្តាក់ទុនក្នុងវិស័យនេះចំនួន ៣១ គម្រោង មានតម្លៃសរុប 235.4 លានដុល្លាសហរដ្ឋអាមេរិក លំដាប់ បន្ទាប់ទៀត មានវិស័យដឹកជញ្ជូន លក់រាយ និងការសាងសង់។
ការលក់ដុំនិងលក់រាយ បានស្ទុះឡើងយ៉ាងខ្លាំង បន្ទាប់ពីក្រុមមូលធនដ៏ធំរបស់ថៃ ចូលទៅក្តោប អាជីវកម្មនិង បន្តដំណើរទិញយកហាងលក់ទំនិញ Super store រួមទាំងចូលរួមបណ្តាក់ទុនក្នុងផ្សារទំនើបដ៏ធំនៅវៀតណាម ចំពេលមានក្តីព្រួយបារម្ភ ពីពួកមូលធនក្នុងស្រុកដែលបារម្ភថា វិស័យលក់ដូរដ៏មានសារៈសំខាន់នេះ នឹងធ្លាក់ទៅ ក្នុងដៃរបស់វិនិយោគិនទៅពីប្រទេសថៃ ហុចផលប៉ះពាល់ដល់អាជីវកម្មរាយរង។
កាលបើពិចារណាពីទីតាំងវិនិយោគ វិនិយោគិនថៃចូលទៅចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងខេត្តបារៀ វុងតាវ ( Ba Ria- Vung Tau) ភាគអាគ្នេយ៍នៃទីក្រុងហូជីមិញ ។ នៅទីនោះមានទុនវិនិយោគចុះបញ្ជីចំនួន 3,770 លានដុល្លា។ លំដាប់ ទី២ នៅខេត្ត វិញភុក (Vinh Phuc) នៅជាប់ទីក្រុងហាណូយភាគខាងជើង ដោយទុនវិនិយោគចុះបញ្ជីចំនួន 744.4 លានដុល្លា។ ខេត្ត ហាយស្វឿង (Hai Duong) នៅភាគឦសានទីក្រុងហាណូយជាប់លំដាប់ទី៣ មានទុន វិនិយោគ ចុះបញ្ជី 513.4 លានដុល្លាសហរដ្ឋអាមេរិក។
យ៉ាងណាក៏ដោយ ប្រសិនបើពិចារណាពីចំនួនគម្រោងវិនិយោគ រកឃើញថា នៅខេត្ត ហាយស្វឿង មានគម្រោងវិនិ យោគទៅពីប្រទេសថៃច្រើនបំផុតដល់ទៅ ១៦២ គម្រោង គិតជាភាគរយ 37.8% នៃគម្រោងវិនិយោគ របស់ថៃក្នុង ប្រទេសវៀតណាម។
ការហូរចូលនូវមូលធនពីប្រទេសថៃ មានឡើងស្របពេលបរិយាកាសដែលរដ្ឋាភិបាលប្រទេសទាំងពីរ បាន ចុះ ហ ត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ព័ន្ធមិត្តយុទ្ធសាស្រ្តរវាងគ្នានិងគ្នា អំឡុងឆ្នាំ២០១៤-២០១៨ និងក្រប ខ័ណ្ឌកិច្ចព្រ មព្រៀងដទៃទៀត ដែលចុះហត្ថលេខាក្នុងកិច្ចប្រជុំរួមរវាងរដ្ឋាភិបាលនៃប្រទេសទាំង២ ក្នុងខែកក្កដា ឆ្នាំ២០១៥ រួម ទាំងកិច្ចសហប្រតិបត្តិការផ្នែកពលកម្មរវាងប្រទេសទាំងពីរនោះផងដែរ។
ខ្ញុំ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!