បទបរិយាយព្រឹត្តិការណ៍អន្តរជាតិ៖ ការដកកងទ័ពចេញពីប្រទេសស៊ីរី ត្រូវបានមើលឃើញថា រុស្ស៊ី ជាអ្នកឈ្នះ
ទាំងអាជ្ញាធររុស្ស៊ីនិងប្រព័ន្ធផ្សព្វផ្សាយដែនខ្លាឃ្មុំស បាននាំគ្នាពោលពីការអភិវឌ្ឍនានា ដែលកើតឡើងនាលើកនេះក្នុងឋានៈជា "អ្នកទទួលបានជោគជ័យក្នុងបេសកកម្ម " ដោយសារតែការចូលរួមរបស់យោធាខ្លួននៅក្នុងប្រទេសស៊ីរីនេះ ចំណាយពេលវេលាហាក់ដូចជាខ្លី និងគ្មានការឈឺចាប់អ្វីច្រើន។ សំឡង:
ទាំងមន្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បាននាំគ្នាសម្តែងការគាំទ្រ ការដែលទីក្រុងមូស្គូបញ្ជាឲ្យដកកងទ័ព របស់ ខ្លួន ចេញពីសមរភូមិនៅស៊ីរី ដោយមើលឃើញថាប្រទេសរុស្ស៊ី "បានសំរេចជោគជ័យក្នុងបេសកកម្ម " នៅ ទី នោះ ហើយ ទន្ទឹមគ្នានោះបណ្តាមេដឹកនាំប្រទេសទាំងឡាយលើពិភពលោក នាំគ្នាអះអាងថា នេះគឺជាសកម្មភាពវិជ្ជ មាន។
នៅពេលនិយាយពីការដែលវិមានក្រឹមឡាំងធ្វើសកម្មភាពបន្ទាន់ ដើម្បីដកថយពីការប្រយុទ្ធក្នុងសមរភូមិនៃ ជម្លោះ នៅប្រទេសស៊ីរីនោះ មានចំណុចគួរឲ្យកត់សម្គាល់ថា មិនថាជាការចូលទៅធ្វើកិច្ចប្រ តិបត្តិការ ខាងយោ ធា របស់ ខ្លួននៅទីនោះ ឬការដកទ័ពចេញនៅពេលក្រោយមកនោះទេ សុទ្ធតែត្រូវបង្ហាញឲ្យទស្សនិកជនក្នុងប្រទេសរុស្ស៊ី ក្នុងឋានៈជាអ្នកសំរេចបាននូវសមិទ្ធិផលដ៏សំខាន់ផ្នែកនយោបាយការបរទេសរបស់ដែនខ្លាឃ្មុំស។
ទាំងអាជ្ញាធររុស្ស៊ីនិងប្រព័ន្ធផ្សព្វផ្សាយដែនខ្លាឃ្មុំស បាននាំគ្នាពោលពីការអភិវឌ្ឍនានា ដែលកើតឡើងនា លើក នេះក្នុងឋានៈជា "អ្នកទទួលបានជោគជ័យក្នុងបេសកកម្ម " ដោយសារតែការចូលរួម របស់យោធា ខ្លួននៅក្នុងប្រ ទេសស៊ីរីនេះ ចំណាយពេលវេលាហាក់ដូចជាខ្លី និងគ្មានការឈឺចាប់អ្វីច្រើន។ ការដក ខ្លួនជា បន្ទាន់ចេញពីប្រ ទេសស៊ីរី មើលទំនងហាក់បីដូចជាការបើកផ្លូវឱ្យទីក្រុងមូស្គូអាចជៀស វាងបញ្ហាដែល ត្រូវប្រឈម ក្នុងរយៈពេល វែង ប្រសិនបើប្រជាជនមានអារម្មណ៍ជាបដិបក្ខឡើងមក ដោយអារម្មណ៍ជាបដិបក្ខនេះ រមែងបន្ថែមឡើង ជា រឿយៗ ទៅតាមតួលេខនៃការស្លាប់និងរបួសរបស់ទាហានរុស្ស៊ី។
ទីភ្នាក់ងារព័ត៌មាន ស្ពុតនិគ អិនធើណាស្យូណល (Sputnik International) ដែលរដ្ឋាភិបាលរុស្ស៊ីគាំទ្រពីក្រោយ បាន និយាយពីការសំរេចចិត្តដកទ័ពនាលើកនេះថា " ជាជោគជ័យខាងយុទ្ធសាស្រ្តសម្រាប់ប្រទេសរុស្ស៊ី " ហើយជា "ស កម្មភាពដ៏ឆ្លាតវៃធ្វើឡើងក្នុងកាលៈទេសៈត្រឹមត្រូវសមរម្យ " ចំណែក "ស្វេសដា " (Zvezda) ប៉ុស្តិ៍ទូរ ទស្សន៍ របស់ ទាហានរុស្ស៊ី បានពណ៌នាពីកិច្ចប្រតិបត្តិការខាងយោធានៅក្នុងប្រទេសស៊ីរី ថាជា "១៦៨ ថ្ងៃដែលផ្លាស់ ប្តូរពិភព លោក" ។
ប្រទេសរុស្ស៊ីបានចាប់ផ្តើមដកអាវុធយុទ្ធោបករណ៍របស់ខ្លួនចេញពីប្រទេសស៊ីរី កាលពីថ្ងៃទី ១៥ ខែមីនា បន្ទាប់ ពី លោកប្រធានាធិបតី វ៉្លាឌីមៀរ៍ ពូទីន ចេញបញ្ជាក្នុងរឿងនេះកាលពីយប់ថ្ងៃចន្ទទី១៤ ខែមីនា ដោយលោក ពូទីន អះ អាងហេតុផលដែលលោកសម្រេចចិត្តនេះថា យោធារបស់លោកអាច សម្រេចនូវគោល ដៅទាំងឡាយ ដែលកំណ ត់ទុកនោះបានភាគច្រើនហើយ វិមានក្រឹមឡាំងអះអាងថា កងទ័ពស៊ីរីអាចស្ដារខ្លួនឯង ឡើងវិញបាន ដល់កំរិត មូលដ្ឋាន អាចច្បាំងតតាំងជាមួយពួកភេរវកម្ម ដោយមានជំនួយពីកងទ័ពរុស្ស៊ី។
កាលពីថ្ងៃទី១៥ ខែមីនា ដើមសប្តាហ៍មុន បណ្តាញទូរទស្សន៍ទាំងឡាយរបស់អាជ្ញាធររុស្ស៊ី នាំគ្នាផ្សាយព័ត៌មាន ស្តីពីការដឹកជញ្ជូនអាវុធយុទ្ធោបករណ៍ផ្ទុកលើយន្តហោះនៅមូលដ្ឋានទ័ពអាកាស ហេម៉ៃមីម (Hemeimeem) នៅប្រទេសស៊ីរី ដើម្បីធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសរុស្ស៊ី។ ស្ថានីយ៍ទូរទស្សន៍ទាំងនោះ ក៏បាន ផ្សព្វ ផ្សាយ រូបភាពយន្ដហោះចម្បាំងរបស់រុស្ស៊ី ដែលហោះឡើងពីមូលដ្ឋានទ័ពនោះជាបន្តបន្ទាប់។
យ៉ាងណាក៏ដោយ មានការរំពឹងទុកថា ការដកកងទ័ពរបស់រុស្ស៊ីនឹងចំណាយពេលវេលាមួយរយៈទើប អាចបញ្ចប់ សព្វគ្រប់ ។ លោកឧត្តមសេនីយឯក ឡេអូនីដ អ៊ីវ៉ាសូហ្វ (Leonid Ivashov)នាយទាហានជាន់ខ្ពស់ របស់រុស្ស៊ី ដែល បានចូលនិវត្តន៍ហើយនោះ បានថ្លែងផ្តល់ជាគំនិតថា ការដកទ័ពចេញពីប្រទេសស៊ីរីនេះ ត្រូវដកជាបណ្តើរៗ និង អាចចំណាយពេលរហូតដល់ទៅ១ឆ្នាំ ទើបចប់សព្វគ្រប់។
ខណៈដែលលោក វិគទ័រ អូសេរ៉ូហ្វ ( Viktor Ozerov ) ប្រធានគណៈកម្មាធិការការពារប្រទេសនិងសន្តិសុខ នៃស ភាជាន់ខ្ពស់របស់សភារុស្ស៊ី បានចង្អុលបង្ហាញថា គង់នៅមានបុគ្គលិករុស្ស៊ីមួយចំនួនអាចខ្ពស់ដល់ទៅ 1,000 នាក់ ដែលទុកឲ្យនៅឈរជើងក្នុងមូលដ្ឋានទ័ពអាកាស ហេម៉ៃមីម និងមូលដ្ឋានកងទ័ពជើងទឹក តារ៍តាស់ (Tartus) នៅប្រទេសស៊ីរី។ ចំណែកមន្ត្រីយោធារុស្ស៊ីក៏បានអះអាងថា យន្តហោះចម្បាំងដែលនៅសល់ គង់នឹងធ្វើការ វាយ ប្រហារតាមផ្លូវអាកាសបន្តទៀតរហូតដល់ការដកកងទ័ពត្រូវបានបញ្ចប់ជាស្ថាពរ។
សកម្មភាពគួរឱ្យភ្ញាក់ផ្អើលរបស់រុស្ស៊ីក្នុងការផ្តើមដកខ្លួនចេញពីប្រទេសស៊ីរីនាលើកនេះ កើតឡើងក្នុង អំឡុងពេ លទន្ទឹមគ្នានៃការចរចាសន្តិភាព ដែលមានអង្គការ សហប្រជាជាតិ ជាអាជ្ញាកណ្តាល ធ្វើឡើងជាថ្មីម្តង ទៀតនៅ ទីក្រុងហ្សឺណែវ។ ទាំងនេះត្រូវបានគេយល់ថា ការសម្រេចចិត្តរបស់ទីក្រុងមូស្គូរឿងដកកង កម្លាំងខាង អាកាស ចេញពីប្រទេសស៊ីរីនោះ ជាអ្វីដែលហុចផលប៉ះពាល់វិជ្ជមានដល់ការចរចានៅក្រុងហ្សឺណែវ។
ខុនស្តេនទីន ខូសាឈីយ៉ូហ្វ (Konstantin Kosachyov) ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិនៃសភាជាន់ ខ្ពស់ របស់សភារុស្ស៊ី បានផ្តល់ការយល់ឃើញថា កិច្ចប្រតិបត្តិការខាងយោធានៅប្រទេសស៊ីរីនោះ បានបង្ហាញ ឱ្យឃើញ ហើយថា ទទួលបានជោគជ័យ ដោយសារតែបានជួយត្រួសត្រាយ ផ្លូវឲ្យមានបទឈប់ បាញ់គ្នានិង ការចរចាស ន្តិភាពនៅទីក្រុងហ្សឺណែវ។
មុនមានការចរចានៅទីក្រុងហ្សឺណែវផ្តើមឡើងជាថ្មីទៀតនាលើកនេះ កាលពីថ្ងៃទី២២ ខែកុម្ភៈ រុស្ស៊ីនិង សហ រដ្ឋអាមេរិកបានធ្វើកិច្ចព្រមព្រៀងឲ្យមានការឈប់បាញ់គ្នានៅក្នុងប្រទេសស៊ីរី ចាប់តាំងពីថ្ងៃទី២៧ ខែកុម្ភៈតទៅ យ៉ាងណាក៏ដោយ ត្រឹម៣សប្តាហ៍បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ការប្រកាសដកខ្លួន ជាបន្ទាន់ រប ស់រុស្ស៊ី បានធ្វើឱ្យទាំងអស់គ្នានឹកស្មានមិនដល់និងមិនបានត្រៀមខ្លួនជាមុន។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានបញ្ជាក់នូវរលកឆ្លើយតបជាវិជ្ជមានពីបណ្តាអ្នកនយោបាយក្នុងពិភពលោក។ ទីភ្នាក់ងារ ព័ត៌មានតាស់ (Tass) របស់អាជ្ញាធររុស្ស៊ី បានផ្សាយបទវិភាគថ្លែងថា អំឡុងការជជែកគ្នាតាមទូរស័ព្ទជាមួយលោក ពូទីន លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា "បានកោតសរសើរការសម្រេចរបស់រុស្ស៊ីក្នុង ការដកទ័ពចេញ ពីប្រទេស ស៊ីរី" ។
រីឯទីភ្នាក់ងារព័ត៌មាន ស្ពុតនិគ អិនធើណាស្យូណល ដែលទទួលការគាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី កាលពីថ្ងៃអង្គារ ដើមសប្តាហ៍មុនបានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់លោក លូ គាំង (LU Kang) អ្នកនាំ ពាក្យ ក្រសួងការបរទេសចិន ដែលបាននិយាយពីការសម្រេច ចិត្តរបស់ប្រទេសរុស្ស៊ី ក្នុងការ ដកកងទ័ព ចេញពីប្រទេស ស៊ីរីថា "ជាជំហានវិជ្ជមានចំពោះយន្តការសាងសន្តិភាពនៅក្នុងប្រទេសនេះ "។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានចង្អុលបង្ហាញថា ទាំងសហភាពអឺរ៉ុបនិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មើលឃើញការដែលរុស្ស៊ីដកកងទ័ពចេញពីប្រទេសស៊ីរី ជាសកម្មភាពក្នុងទិសដៅវិជ្ជមានផងដែរ។ សំរាប់ រដ្ឋមន្ត្រី ការបរទេស ចាវ៉ាត់ សារីហ្វ (Javad Zarif) នៃប្រទេសអ៊ីរ៉ង់ មានសេចក្តីរាយការណ៍ព័ត៌មានថា បានហៅការ សម្រេចចិត្តរបស់រុស្ស៊ីនាលើកនេះថា ជាសញ្ញាវិជ្ជមាន។
កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំមុន ការដែលរុស្ស៊ីបើកការវាយប្រហារតាមផ្លូវអាកាសនៅក្នុងប្រទេសស៊ីរី ត្រូវមើល ឃើញថាជាសកម្មភាពដ៏សំខាន់របស់ទីក្រុងមូស្គូ ផ្គើនទៅនឹងនយោបាយទាំងឡាយ របស់ប្រទេស លោកខាង លិច និងមជ្ឈិមបូព៌ា។ ខណៈដែលការបង្ហាញហេតុផលនៅទីក្រុងមូស្គូនោះ បានបញ្ជាក់ថា មានសកម្មភាពផ្តោតការ វាយប្រហារជាមុន រឿងនេះបើរាប់បន្តពីសម័យអតីតសហភាពសូវៀតនោះ ការបើកឆាកវាយ ប្រហារតាម ផ្លូវ អា កាសនៅក្នុងប្រទេសស៊ីរី ចាត់ទុកជាការចូលមកពាក់ព័ន្ធខាងយោធានៅក្រៅប្រទេសលើកដំបូងរបស់រុស្ស៊ី ចាប់ តាំងពីសង្គ្រាមនៅអាហ្គានីស្ថានក្នុងសម័យសហភាពសូវៀតត្រូវបានបញ្ចប់។
លោកប្រធានាធិបតី ពូទីន បាននិយាយកាលពីឆ្នាំទៅថា ការបើកឆាកវាយប្រហារជាមុនទៅលើ "ពួកភេរវករ" នៅ ក្នុងប្រទេសស៊ីរីគឺជារឿងចាំបាច់ ព្រមទាំងបានព្រមានថា បើសិនពួកភេរវករទទួលបាន ជោគជ័យនៅ ក្នុងប្រទេស ស៊ីរីហើយនោះ បន្ទាប់ពីនេះពួកគេនឹងមកដល់ប្រទេសរុស្ស៊ី ប៉ុន្តែលោក ពូទីន ក៏បានអះអាងផងដែរថា កិច្ចប្រតិ បត្តការខាងយោធារបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី នៅតែមានការកំណត់តំបន់ និងប្រាកដចិត្តថា គេបាន ធ្វើតា ម ការសន្យាក្នុងរឿងនេះ។
ខណៈពេលដែលអាជ្ញាធររុស្ស៊ីនិងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ហៅការដែលប្រទេសខ្លួនចូលទៅ ពាក់ព័ន្ធក្នុង ប្រទេស ស៊ីរី ថាជា "ជ័យជម្នះខាងយុទ្ធសាស្រ្ត " នោះ ពួកគេមានទំនោរមិនអើពើពីផលប៉ះ ពាល់មិនបាន គ្រោងទុក ដែល កើតឡើងឡើយ ជាពិសេសវិបត្តិនិងទំនាក់ទំនងជាមួយប្រទេសទួរគី។
លទ្ធផលពីការស្ទង់មតិមិនផ្លូវការនៃទីភ្នាក់ងារជាច្រើនបានបង្ហាញថា មានប្រជាជនរុស្ស៊ីប្រមាណ ២ ភាគ ៣ មើល ឃើញ កិច្ចប្រតិបត្តិការក្នុងប្រទេសស៊ីរីថា ជាជ័យជម្នះ ប៉ុន្តែអ្នកដែលនៅសល់ដែលត្រូវបានចាត់ទុក ជាបណ្តុំនៃ ប្រជាជនដ៏ធំនោះ បែរជាយល់ផ្សេងទៅវិញ។ គង់ត្រូវតាមដានបន្តទៀតថា តើខាងណាជាភាគីត្រូវ ហើយបេសក កម្មរបស់រុស្ស៊ីក្នុងប្រទេសស៊ីរីនោះ ទទួលបានជោគជ័យមែន ឬមួយយ៉ាងណា ???
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!