ប្រធានាធិបតីកូរ៉េខាងត្បូងតែងតាំងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជានាយករដ្ឋមន្រ្តីថ្មី
SEOUL, May 21: លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye នៅថ្ងៃព្រហស្បតិ៍នេះបានតែងតាំង រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជានាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីបានធ្លាក់ពីតំណែងដោយសារតែរឿងអាស្រូវ ដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តិអំពើពុករលួយ។
ការិយាល័យប្រធានាធិបតីបាននិយាយថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Hwang Kyo-Ahn ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តី ចុងក្រោយបំផុតនៅក្នុងជួរដ្ឋភិបលបាលរបស់ប្រទេសនេះ គឺមានរយៈពេល២៥ថ្ងៃបន្ទាប់ពីលោក Lee Wan koo ដែលជាអតីតនាយករដ្ឋមន្រ្តីបានលាលែងពីតំណែងពីបទសង្ស័យថា លោកបានទទួលសំណូកសុកប៉ាន់។
ការតែតាំងនេះ វាបានឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុតរបស់ប្រធានាធិបតី Park ដើម្បីធ្វើកំណែទម្រង់ឆាកនយោបាយដោយបានសារតែបានតែងតាំងប្រធានសិទ្ធិអំណាចស្ថាប័នតុលាការមកធ្វើជានាយករដ្ឋមន្ត្រីថ្មី។
លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតី លោកគីម ស៊ុង វ៉ូ បានប្រាប់អ្នកយកព័ត៌មានថា ដើម្បីជាការឆ្លុះបញ្ចាំងនូវការពិតនាពេលបច្ចុប្បន្នរបស់យើង វាជាមានសារៈសំខាន់ណាស់ដើម្បីសម្រេចបាននូវការធ្វើកំណែទម្រង់នយោបាយមួយ ដោយការលុបបំបាត់ អំពើពុករលួយនិងភាពមិនប្រក្រតីដែលបានបន្តពីអតីតកាលមក។
សូមជំរាបថាលោក Hwang មានវ័យ 58 ឆ្នាំត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដំបូងនៅរដ្ឋបាលរបស់លោកស្រី Park កាលពីខែកុម្ភៈឆ្នាំ ២០១៣ លោកបានបោះបង់មុខតំណែងដ៏សំខាន់មួយមុនពេលក្លាយជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
ការតែងតាំងលោក Hwangមកឡើងនេះបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីលាឈប់ពីបទសង្ស័យថា លោកបានទទួលប្រាក់ ៣០ លានវ៉ុនប្រហែលស្មើរនឹង (២៨០០០ដុល្លារ) ជាសំណូកក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកាលពីខែមេសាឆ្នាំ ២០១៣ ពីអ្នកជំនួញដែលបានសំលាប់ខ្លួនឯងកាលពីថ្ងៃទី៩ ខែមេសាកន្លងមកនេះ៕
ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!