បទបរិយាយព្រឹត្តិការណ៍អន្តរជាតិ៖ ប្រទេសមីយ៉ាន់ម៉ាក្នុងអំឡុងពេលអន្តរកាល ការចរចាទាមទារអំណាចពីយោធារបស់លោកស្រី ស៊ូជី
ការឈានឡើងកាន់ដំណែងជាប្រធានាធិបតីរបស់តំណាងគណបក្ស NLD ដែលមិនមែនជាលោកស្រី អ៊ុងសាន ស៊ូជី ជ័យលាភីរង្វាន់ណូបែលសន្តិភាព និងជាមេដឹកនាំគណបក្សនាពេលបច្ចុប្បន្ន មិនមែនជារឿងលើសពីការរំពឹងទុកនោះទេ។ សំឡេង:
ចាត់ទុកជាការបើកទំព័រប្រវត្តិសាស្រ្តនយោបាយដ៏សំខាន់នៃប្រទេសមីយ៉ាន់ម៉ា កាលបើរដ្ឋ សភានៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ាមានមតិដោយសំឡេងភាគច្រើននាសប្តាហ៍មុន ជ្រើសរើសលោក ធីន ចរ៍ ទទួលបានការ ស្នើ ឈ្មោះដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលឈ្នះការ បោះឆ្នោតទូទៅកាល ពីខែវិច្ឆិកា ឆ្នាំ ទៅមិញយ៉ាងបាក់ទឹកបាក់ដី ឲ្យកាន់តំណែងជាប្រនាធិបតីថ្មីនៃប្រទេសនេះ សាងប្រវត្តិសាស្រ្តជា មេដឹកនាំស៊ីវិល ពិតប្រាកដដំបូងគេ ក្នុងជុំជាងកន្លះសតវត្សរ៍ ឬចាប់តាំងពីកងទ័ពដណ្តើមអំណាចនៅក្នុងឆ្នាំ ១៩៦២។
ការឈានឡើងកាន់ដំណែងជាប្រធានាធិបតីរបស់តំណាងគណបក្ស NLD ដែលមិនមែនជាលោកស្រី អ៊ុងសាន ស៊ូជី ជ័យលាភីរង្វាន់ណូបែលសន្តិភាព និងជាមេដឹកនាំគណបក្សនាពេលបច្ចុប្បន្ន មិនមែនជារឿងលើស ពីការរំ ពឹងទុកនោះទេ ដោយសារតែរដ្ឋធម្មនុញ្ញដែលប្រើចាប់តាំងពីសម័យរដ្ឋាភិបាលយោធាកំណត់យ៉ាងច្បាស់លាស់ថា ហាមមិនឲ្យអ្នកកាន់តំណែងខ្ពស់នៅក្នុងការដឹកនាំខាងនយោបាយ មានគូអាពាហ៍ពិពាហ៍ឬបុត្រជាជនបរទេស ក្នុង ន័យថាជាវិធានការដែលកំណត់ឡើង ដើម្បីបិទឳកាសរបស់លោកស្រី ស៊ូជី ដែលមានស្វាមីនិងបុត្រ ជាជន ជា តិអង់គ្លេស ជាពិសេសនោះ ទោះបីលោកស្រីព្យាយាមចរចាជាមួយកងទ័ពជាច្រើនលើក ក្នុងអំឡុងមុនការ ស្នើ ឈ្មោះបេក្ខជនប្រធានាធិបតីថ្មីក៏នៅតែពុំមានលទ្ធផល ទើបតំណែងដែល "សមរម្យ" ជារបស់លោកស្រី បានចេ ញមកក្នុងរូបភាពនៃការប្រើអំណាចតាមរយៈ "តំណាង" ដែលអាចធ្វើការរួមគ្នាបានដោយទំនុកចិត្ត ហើយ លោក ធីន ចរ៍ គឺជាអ្នកដែលទទួលបានការជឿជាក់ពីលោកស្រី ស៊ូជី ។
លោក ធីន ចរ៍ អាយុ ៦៩ឆ្នាំ តិចជាងលោកស្រី ស៊ូជី ១ឆ្នាំ ទាំងពីរនាក់ជាមិត្តជិតស្និទគ្នា តាំងពីសម័យរៀន នៅ ម ធ្យមសិក្សា បញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចពីវិទ្យាស្ថានសេដ្ឋកិច្ចទីក្រុងរ៉ង់ហ្គូន និងធ្លាប់ធ្វើជាសាស្រ្តា ចារ្យក្នុងផ្នែក នេះ មុននឹងធ្វើដំណើរទៅបន្តការសិក្សាផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រនៅប្រទេសអង់គ្លេសនិងសហរដ្ឋអាមេរិក។ ពេល វិលត្រឡប់មកកាន់ប្រទេសមីយ៉ាន់ម៉ាវិញ លោក ធីន ចរ៍ ធ្លាប់ចូលបំរើរដ្ឋការក្នុងក្រសួងឧស្សាហកម្មមួយរយៈ ហើ យបានសម្រេចចិត្តលាឈប់ដើម្បីទៅចូលរួមចលនានយោបាយប្រឆាំងនឹងរដ្ឋាភិបាលយោធា ដែលជាបណ្តាញ អំ ណាចរបស់លោកឧត្តមសេនីយ នេវីន ជាមួយលោកស្រី ស៊ូជី ។ លោក ធីន ចរ៍ ធ្លាប់ត្រូវបានជាប់ពន្ធនាគារ អ៊ីន សៀន ដែលជាគុកធំសំរាប់ឃុំឃាំងអ្នកទោសនយោបាយផងដែរ។ ពេលទទួលបានសេរីភាព លោក ធីន ចរ៍ មាន ស្នាដៃនិពន្ធសៀវភៅជាច្រើនក្បាលតាមគំរូបិតា ដែលជាកវីនិពន្ធល្បីល្បាញ ហើយលោកបានចូល ទៅជួយ ការងារ មូលនិធិសប្បុរសធម៌ "ខិនជី " ដែលលោកស្រី ស៊ូជី បង្កើតឡើងនៅឆ្នាំ ២០១២ ដោយប្រើឈ្មោះ មាតារបស់ លោក ស្រី។
ការផ្លាស់ប្តូរខាងនយោបាយជាប្រវត្តិសាស្ត្រនៃប្រទេសមីយ៉ាន់ម៉ានាថ្ងៃនេះ ប្រៀបបាននឹងបក្សីតូចកំពុងទទួល បាន សេរីភាពពីការស្ថិតនៅក្នុងទ្រុងដែលឃុំខ្លួនអស់ពេលដ៏យូរ។ យ៉ាងណាក៏ដោយ ទ្វារទ្រុងមួយផ្ទាំងនោះស្វាគមន៍ បើ កឲ្យបក្សីតូចបានហោះហើរទៅស្វែងយល់ការចិញ្ចឹមជីវិតយ៉ាងសេរីបន្ថែមទៀត ប៉ុន្តែក៏មានការត្រៀមរួច ជាស្រេច ផងដែរដើម្បីត្រួតពិនិត្យការហោះហើរចេញទៅក្រៅទ្រុងរបស់បក្សីតូចមួយនេះ ទោះបីជាមិនដាក់ខ្នោះឃ្នាង តឹងរឹង មាំទាំដូចកាលពីអតីតក៏ដោយ តែការដែលលោក ហែនរី វ៉ាន ទៀយូ តំណាងរបស់គណបក្ស NLD ពីខាងព្រឹទ្ធសភា មិនបានទទួលសំឡេងគាំទ្រគ្រប់គ្រាន់ឲ្យធ្វើជាអនុប្រធានាធិបតីទី១ តាមការរំពឹងទុក ដោយចាញ់សំឡេង ឆ្នោតតំ ណាងមកពីខាងក្រុមទាហាន ដែលកាន់កាប់អាសនៈ ២៥ ភាគរយ ទាំងក្នុងព្រឹទ្ធសភានិងសភាតំណាងរាស្ត្រ គឺ លោកឧត្តមសេនីយ មីន ស្វេ នាយទាហានជាន់ខ្ពស់ចូលនិវត្តន៍ ជាមនុស្សជំនិតរបស់លោកឧត្តមសេនីយឯក ជាន់ ខ្ពស់ ថាន់ ស្វេ អតីតមេដឹកនាំរដ្ឋាភិបាលយោធា សបង្ហាញឲ្យឃើញថា កងទ័ពមីយ៉ាន់ម៉ានៅតែបន្តរក្សា អំណាច របស់ខ្លួន និងរារាំងអំណាចការងារ របស់រដ្ឋាភិបាលស៊ីវិល ក្រោមការដឹកនាំរបស់គណបក្ស NLD បានយ៉ាងមាន យុទ្ធសាស្ត្រ។
ក្រៅពីការដែលអនុប្រធានាធិបតីទី១ ឡើងកាន់អំណាចជាមេដឹកនាំបន្តទៀត ក្នុងករណីដែលប្រធានាធិបតី បច្ចុប្បន្នមិនអាចបំពេញតួនាទីបាន មិនថាដោយការលាឈប់ឬទទួលមរណៈភាពខណៈស្ថិតក្នុងតំណែងនោះទេ មាត្រា ៣៣៤ នៃរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាឆ្នាំ ២០០៨ បញ្ញត្តិរឿងឲ្យរដ្ឋសភាបោះឆ្នោតទម្លាក់ ប្រធានាធិបតីឬអ្នកកាន់ តំណែងខាងនយោបាយបាន ប្រសិនជារកឃើញភស្តុតាងពាក់ព័ន្ធការមានសកម្មភាពក្បត់ ពុករលួយ ឬ "ខ្វះគុណ សម្បត្តិ " ក្នុងការកាន់តំណែង ដែលកាលមុនពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីកើតមានឡើង មានសេច ក្តីរាយការណ៍ជាច្រើនបង្ហាញពីការមិនស្ងប់អារម្មណ៍របស់កងទ័ព ពាក់ព័ន្ធនឹងគុណសម្បត្តិរបស់លោក ធីន ចរ៍ ដែលមិនមែនជាសមាជិករដ្ឋសភាឬព្រឹទ្ធសភា ហើយចូលមកជាសមាជិកគណបក្ស NLD ត្រឹមតែ២ខែ មុនពេល បោះឆ្នោតជ្រើសរើសប្រធានាធិបតី។
ទោះបីកងទ័ពមានសំឡេងក្នុងសភាគ្រប់គ្រាន់សម្រាប់ដាក់ញត្តិដកសេចក្តីទុកចិត្ត ប៉ុន្តែការអនុម័តត្រូវការការយល់ ព្រមមិនតិចជាង ២ ភាគ ៣ ចាត់ទុកជាការងារធ្ងន់ ដោយសារគណបក្ស NLD គ្រប់គ្រងសំឡេងភាគ ច្រើនដាច់ ខា តនៅក្នុងសភាទាំងពីរ ដូច្នោះការដែលមាត្រានេះនៅរក្សាបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញ ចាត់ទុកជាការដាក់សម្ពាធលើ រដ្ឋាភិបាលគណបក្ស NLD បានមួយកំរិត និងដើម្បីត្រួតពិនិត្យទិសដៅការដឹកនាំរបស់រដ្ឋាភិបាលនេះមិនឲ្យ "ដើរខុសគន្លង" ច្រើនជ្រុលពេក។
មូលដ្ឋាននយោបាយនិងទម្រង់គ្រប់គ្រងអំណាចរដ្ឋបាលនៅអាស៊ីអាគ្នេយ៍ ប្រទេសនីមួយៗ ភាពស្មុគស្មាញខុស ៗគ្នា។ នយោបាយនៃប្រទេសភូមាក៏ដូចគ្នាដែរ មុនបានទទួលឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៤៨ លោក ឧត្ដមសេនីយ អ៊ុងសាន ដែលជាឪពុករបស់លោកស្រី ស៊ូជី មេដឹកនាំក្រុមទាមទារឯករាជ្យក្នុងនាមមីយ៉ាន់ម៉ា បាន ធ្វើកិច្ចព្រមព្រៀងរួមជាមួយក្រុមជាតិពន្ធុក្នុងប្រទេសមានឈ្មោះ "កិច្ចព្រមព្រៀងវៀងប៉ាងលួង" ដែលមានសារៈ សំខាន់ គឺការប្រគល់សេរីភាពបន្ថែមទៀតដល់ក្រុមជាតិពន្ធុដែលមានចំណែករួមក្នុងការទាមទារឯក រាជ្យដោយ ស្មើភាពគ្នា បន្ទាប់ពីនោះលោកឧត្តមសេនីយ អ៊ុងសាន ក៏បានធ្វើជាតំណាងទៅចរចាជាមួយរដ្ឋាភិបា លចក្រភព អង់គ្លេស ហើយជួយឲ្យប្រទេសបានទទួលឯករាជ្យនៅទីបំផុត។
យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ អ៊ុងសាន ត្រូវបានគេលបធ្វើឃាតជាមុន បានន័យថា កាតព្វកិច្ចនៃកិច្ចព្រម ព្រៀងវៀងប៉ាងលួងពុំទាន់មានប្រសិទ្ធិភាព ហើយស្ទើរតែគ្មាននរណាម្នាក់និយាយអំពីរឿងនេះទៀតឡើយ លើក លែងតែក្រុមជាតិពន្ធុដែលនៅតែទាមទាររហូតមកដល់បច្ចុប្បន្ននេះ ព្រោះពិតណាស់ថាជាសិទ្ធដែលគួរទទួលបាន ចាត់ទុកជាផ្នែកមួយនៃភារកិច្ចអាទិភាពរបស់រដ្ឋាភិបាលថ្មី ក្នុងការបន្តដំណើរសាងភាពសុខដុមនិងផ្សះផ្សាជាតិ ខ ណៈដែលក្រោយរួចផុតពីការជាអាណានិគមរបស់ចក្រភពអង់គ្លេសនោះ ប្រទេសមីយ៉ាន់ម៉ាគ្រប់គ្រងដោយ រប បប្រជាធិបតេយ្យដែលមានប្រធានាធិបតីជាប្រមុខ។ រហូតដល់ឆ្នាំ ១៩៦២ លោកឧត្តមសេនីយ នេវីន បាន ដឹកនាំ កងទ័ពដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកប្រធានាធិបតី វីន មួង ដោយយកលេសរឿង "សន្តិសុខ" និង បានគ្រប់គ្រងប្រទេសអស់រយៈពេលជាង ២៦ ឆ្នាំ ដែលរហូតក្នុងរយៈពេលគ្រប់គ្រងនោះ ជាអំឡុង ពេល ដែល កងទ័ពធ្វើការប្រយុទ្ធប្រឆាំងនឹងការទាមទាររបស់ក្រុមជាតិពន្ធុជាហូរហែមកផងដែរ។
រហូតមកដល់ពេលកើតមានការបះបោរឡើងយ៉ាងធំមួយរបស់ប្រជាជននៃប្រទេសមីយ៉ាន់ម៉ានៅឆ្នាំ ១៩៨៨ ដើម្បី ទាមទារឱ្យមានរបបគ្រប់គ្រងបែបប្រជាធិបតេយ្យតាមគោលការណ៍សកល ទោះបីជាអាច ផ្តួលរំលំ លោកឧត្តម សេនីយ នេវីន បានជោគជ័យនិងមានការបោះឆ្នោតនៅឆ្នាំ ១៩៩០ តែកងទ័ពបានចាប់ខ្លួនលោកស្រី ស៊ូជី យក ទៅឃុំទុកក្នុងផ្ទះផ្ទាល់ខ្លួនរបស់លោកស្រីតាំងពី២ឆ្នាំមុននោះ ហើយប្រកាសឲ្យលទ្ធផលបោះឆ្នោតដែលគណបក្ស NLD បានឈ្នះនោះជា "មោឃៈ" និងដណ្តើមអំណាចបន្តដោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ លោក ឧត្តម សេនីយ ជាន់ខ្ពស់ ថាន់ស្វេ មុនសុខចិត្តផ្ទេរអំណាចខ្លះក្នុងការបោះឆ្នោតឆ្នាំ ២០១១ ដែលបានមកនូវ រដ្ឋាភិ បាល ពាក់កណ្តាលស៊ីវិល ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ថេនសេន ឧត្តមសេនីយចូលនិវត្តន៍ ប៉ុន្តែមិនអាច បដិសេធបានទេថា ឥទ្ធិពលរបស់លោកឧត្តមសេនីយជាន់ខ្ពស់ ថាន់ស្វេ នៅតែមានបង្កប់គ្រប់ទិសទីរហូតមកដល់ "នាទីនេះ" ។
ការផ្លាស់ប្តូរខាងនយោបាយដែលបានកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា ចាត់ទុកជាសញ្ញាវិជ្ជមានដ៏ល្អប្រសើរ ក្រៃ លែង និងជាផលតបស្នងយ៉ាងធំធេងសម្រាប់កិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងពីភាគីជាច្រើន ជាពិសេសលោកស្រី អ៊ុងសាន ស៊ូជី បើទោះបីជាមានពាក្យនិយាយថា "អំណាច" គឺជាអ្វីដែលក្រអូបផ្អែមសាងនូវមហន្តរាយ ឲ្យដល់មេ ដឹក នាំជាច្រើននាក់មកហើយក្តី តែលោកស្រី ស៊ូជី និងគណបក្ស NLD គួរតែយល់ដឹងនូវរឿងនេះយ៉ាង ច្បាស់ លាស់ ហើយ។
លើសនេះទៀត ការដែលរដ្ឋាភិបាលថ្មីទទួលរែកពុននូវសេចក្តីសង្ឃឹមរបស់ប្រជាជននៃប្រទេសមីយ៉ាន់ម៉ា ដែល មាន ក្នុងកម្រិតខ្ពស់ និងស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ាដែលកំពុងជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ សហគមន៍អន្តរជាតិ មិនថានឹងកំរើកទៅខាងណានោះទេ រមែងត្រូវតាមដានមិនដាក់ភ្នែក ទន្ទឹមគ្នានោះ ការ អនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលថ្មីនៃប្រទេសមីយ៉ាន់ម៉ា ក៏ជាករណីសិក្សាសម្រាប់គ្រប់ភាគី ជាពិសេស ប្រធានបទនៃការដែលលោក ធីន ចរ៍ ជា Nominee ឬអាយ៉ងរបស់លោកស្រី ស៊ូជី ហើយលោកស្រី ស៊ូជី នឹងជា Nominee របស់នរណាម្នាក់មួយជាន់ទៀតឬយ៉ាងណានោះ ប្រទេសជិតខាងត្រូវតាមដានមើលយ៉ាងដិតដល់។
ដោយ មុំ រឿន វិទ្យុសំលេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!