មេបក្សប្រឆាំងនៅអូស្រ្តាលីទាមទារឲ្យនាយរដ្ឋមន្រ្តីអូស្ត្រាលីបញ្ជាក់ពីការគាំទ្រក្នុងការស៊ើបអង្កេតរឿងរ៉ែដែក
CANBERRA, May 21 :គណបក្សប្រឆាំងរបស់ប្រទេសអូស្ត្រាលីបានជំរុញឱ្យលោកនាយករដ្ឋមន្រ្តី Tony Abbott បញ្ជាក់ថាតើលោកគាំទ្រឬមិនគាំទ្រចំពោះការស៊ើបអង្កេតជាក់ស្តែងអំពីការធ្វើអាជីវកម្មរ៉ែដែកបន្ទាប់ពីបញ្ហានេះត្រូវបានលើកយកមកដោះស្រាយនៅសប្តាហ៍នេះ។
មេដឹកនាំគណបក្សប្រឆាំងលោក Bill Shorten នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា មានការខូចខាតជាច្រើនទៀត ដែលត្រូវបានធ្វើជារៀងរាល់ថ្ងៃខណៈពេលដែលរដ្ឋាភិបាលបានពន្យាពេលលើបញ្ហានេះនិងបានពន្យារពេលធ្វើការសម្រេចថាតើខ្លួននឹងជំរុញទៅមុខជាមួយនឹងការស៊ើបអង្កេតដែរឬក៏យ៉ាងណានោះ។
ចំពេលដែលមានការចោទប្រកាន់ពីនាយកក្រុមហ៊ុន Fortescue Metals Group លោក Andrew Forrest ដែលជាក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់ប្រទេសអូស្ត្រាលី ក៏ដូចជាក្រុមហ៊ុន Rio Tinto និងក្រុមហ៊ុន BHP Billiton ពីបទធ្លាក់ចុះតំលៃផលិតផលប្រកួតប្រជែងរបស់ពួកគេនោះ រដ្ឋាភិបាលសហព័ន្ធបានពិចារណាពីការត្រួតពិនិត្យមើលលើវិស័យនេះ។
តម្លៃរ៉ែដែកនៅកំពង់ផែ Qingdao នៅក្នុងប្រទេសចិន បានធ្លាក់ចុះ១,៤១ដុល្លារមកនៅត្រឹម 57,12ដុល្លាក្នុងមួយតោនកាលពីថ្ងៃពុធ តែវាក៏នៅចាញ់កាលពីឆ្នាំមុននេះដែលមានតំលៃ 140 ដុល្លារក្នុងមួយតោន។កាលពីថ្ងៃចន្ទរ៉ែដែក ដែលជាធាតុផ្សំដ៏សំខាន់មួយនៅក្នុងការធ្វើដែកថែបបានធ្លាក់ចុះតម្លៃទាប បណ្តាលឱ្យតម្លៃដែកថែបនៅក្នុងប្រទេសចិននឹងធ្លាក់ចុះដល់កម្រិតទាបបំផុតរបស់ខ្លួនក្នុងរយៈពេល 12 ឆ្នាំមកនេះ។
លោកAbbott កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ បានថ្លែងប្រាប់វិទ្យុក្នុងស្រុកMacquarieថា លោក រីករាយអោយមានការស៊ើបអង្កេតទៅតាមការទាមទាររបស់ក្រុមហ៊ុនទាំងនោះនៅសប្តាហ៍នេះ លោកបានព្រមានថា ការចោទប្រកាន់តែម្យ៉ាង ដោយមិនទាន់ស៊ើបឲ្យបានច្បាស់លាស់នេះ វាបានប្រឆាំងនឹងអាជីវកម្មដ៏សំខាន់បំផុតមួយចំនួនរបស់យើងលើវិស័យនេះ៕
ដោយ: ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!