ផ្ទុះជំងឺផ្តាសាយបក្សី H5N1នៅក្នុងនៅក្នុងខេត្ដ Ninh Thuan ប្រទេសវៀតណាម
HO CHI MINH CITY, May21: ទីភ្នាក់ងារព័ត៌មានវៀតណាមបានរាយការណ៍ នៅថ្ងៃ ព្រហស្បតិ៍នេះថា សត្វទាចំនួនហុកសិបក្បាល នៅក្នុងខេត្ដ Ninh Thuan ភាគខាងជើងរបស់ប្រទេសវៀតណាមបានងាប់ ។គ្រាន់តែងាប់វាមិនអីទេ តែអ្វីដែលសំខាន់នោះគឺគេបានធ្វើតេសលើសត្វទាបីក្បាលក្នុងចំណោមទាដែលងាប់នោះរកឃើញមាន វីរុសផ្តាសាយបក្សី H5N1 ដែលវាត្រូវបានគេចាត់ទុកថាជាវីរុសផ្តាសាយបក្សីដ៏កាចសាហាវមួយដែលអាចសម្លាប់ជីវិតមនុស្សបានផងដែរ។
ការិយាល័យសុខាភិបាលសត្វប្រចាំខេត្ត Ninh Thuan បាននិយាយថា សត្វទាអាយុ ៣ខែត្រូវបានចិញ្ចឹមដោយកសិករមួយគ្រួសារ ក្នុងឃុំ Nhon Son ស្រុក Ninh Sonបានឈឺភ្លាមនិងបន្ទាប់មកពូកវាក៏បានងាប់ភ្លាមៗ។
ការិយាល័យនេះបានប្រមូលហ្វូងទាទាំងនោះយកទៅទុកមួយឡែក ដើម្បីទប់ស្កាត់ការរីករាល ដាល វីរុស H5N1ដ៏មានសក្តានុពលមួយនេះ។
ការិយាល័យបសុបក្សី ក្នុងខេត្តបានឲ្យដឹងថា នេះគឺជាលើកដំបូងហើយ ដែលគេបាន រកឃើញមេរោគផ្តាសាយបក្សីប្រភេទនេះបានឆ្លងមកសត្វទានៅក្នុងខត្ត Ninh Thuan ចាប់តាំងពីដើមឆ្នាំនេះមក។ប្រទេសវៀតណាមត្រូវបានគេរាយការណ៍ការថា ផ្ទុះជំងឺផ្តាសាយបក្សី H5N1 នៅក្នុងតំបន់ជាច្រើននៅទូទាំងប្រទេសកាលពីឆ្នាំមុននេះ៕
ដោយ: ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!