បទបរិយាយព្រឹត្តិការណ៍អន្តរជាតិ៖ អឺរ៉ុបនឹងសង្គ្រាមភេរវកម្ម ពួកISពង្រីកឥទ្ធិពលការភ័យខ្លាច
ការរត់គេចទៅកាន់ប្រទេសប៊ែលហ្សិករបស់ អាប់ដេសឡាម បានជំរុញឱ្យរដ្ឋាភិបាលទីក្រុងព្រុចសែល ភ្ញាក់ខ្លួនយ៉ាងខ្លាំង ក្នុងការប្រឈមមុខទល់នឹងគ្រោះគំរាមកំហែងនៃអំពើភេរវកម្ម និងមានការស ម្រប សម្រួលការងារជាប់ឥតដាច់ជាមួយរដ្ឋាភិបាលបារាំង។ សំឡេង:
ទ្វីបអឺរ៉ុបចាត់ទុកជាតំបន់ដែលមានអាយុចំណាស់ផ្នែកប្រវត្តិសាស្រ្តនិងវប្បធម៌នៃពិភពលោក ថែមទាំងនៅមាន ភាពលេចធ្លោផ្នែកទស្សនីយភាពដ៏ស្រស់ស្អាត ប៉ុន្តែអឺរ៉ុបនាថ្ងៃនេះ ពុំមែនអឺរ៉ុបដែល គ្រប់គ្នាធ្លាប់ជួបប្រទះ ក្នុងពេ លកន្លងមកនោះទេ បរិយាកាសនៅពេលនេះលំបាកនឹង "ដូចដើម" តទៅទៀតហើយ ចាប់តាំងពីមានការវាយ ប្រ ហារភេរវកម្មនៅទីក្រុងប៉ារីសកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំមុន ដែ លបណ្តាលឱ្យមាន មនុស្សស្លាប់បាត់ បង់ជីវិត ច្រើនដល់ទៅ ១៣០នាក់ ហើយ សាឡោះហ៍ អាប់ដេសឡាម ជនសង្ស័យសំខាន់អាច រត់គេចខ្លួន ឆ្លងព្រំដែន ចូលទៅក្នុងប្រទេសប៊ែលហ្សិកបាន។
ការរត់គេចទៅកាន់ប្រទេសប៊ែលហ្សិករបស់ អាប់ដេសឡាម បានជំរុញឱ្យរដ្ឋាភិបាលទីក្រុងព្រុច សែលភ្ញាក់ខ្លួន យ៉ាងខ្លាំង ក្នុងការប្រឈមមុខទល់នឹងគ្រោះគំរាមកំហែងនៃអំពើភេរវកម្ម និងមានការសម្របសម្រួលការ ងារជាប់ ឥតដាច់ជាមួយរដ្ឋាភិបាលបារាំង បន្ទាប់ពីលទ្ធផលការស៊ើបអង្កេតបានបង្ហាញថា ចលនាវាយប្រហារទីក្រុង ប៉ារីស ជ្រកពួននៅតំបន់ ម៉ូឡែនប៊េក ប៉ុន្តែដំណើរការ ស៊ើបអង្កេតស្ទើរតែគ្មានការរីកចំរើនជាវិជ្ជមាន កិច្ចខិតខំប្រឹងប្រែង តាមដានពីកន្លែងលាក់ខ្លួនជាច្រើនមិនអាចធ្វើឲ្យរកឃើញ អាប់ដេសឡាម ដែលប្រព័ន្ធផ្សព្វផ្សាយ បានប្រសិទ្ធ នាមឲ្យគេថាជា «បុគ្គលដែលអឺរ៉ុបត្រូវការខ្លួនជាទីបំផុត»។
យ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីដែលពាក់ព័ន្ធទទួលបានជោគជ័យនៅទីបំផុតដោយការចាប់ខ្លួន អាប់ដេសឡាម បានកាលពីពាក់កណ្តាលខែមីនា មន្ត្រីស៊ើបអង្កេតសង្ឃឹមឲ្យ អាប់ដេសឡាម ព្រមផ្ដល់ព័ត៌ មាន ទា ក់ទងពីបណ្តាញក្រុមជ្រុលនិយម និងផែនការនាពេលអនាគត ដោយសារតែតម្រុយជាច្រើនចង្អុលបង្ហាញថា អាប់ ដេសឡាម បានធ្វើដំណើរទៅកាន់ប្រទេសជាច្រើននៅអឺរ៉ុប មុនពេលកើតហេតុនៅទីក្រុងប៉ារីស គួរតែទៅ ដើម្បី រៀបគម្រោងអ្វីមួយ ហើយការផ្សាភ្ជាប់ទំនាក់ទំនងនៃព្រឹត្តិការណ៍ធ្វើឱ្យអាជ្ញាធរជឿថា បុរសសញ្ជាតិបារាំង អាយុ ២៦ឆ្នាំ រូបនេះ "មិនធម្មតា" ឡើយ ប៉ុន្តែជោគជ័យនៃការចាប់ខ្លួនបាននោះ មានពេលឲ្យអា ជ្ញាធរទទួល មោទ នភាព បានត្រឹមមិនប៉ុន្មានថ្ងៃប៉ុណ្ណោះ។
នៅពេល "សុបិន្តអាក្រក់" មកលងបន្លាចពលរដ្ឋប៊ែលហ្សិកនាព្រឹកថ្ងៃអង្គារ ទី២២ ខែមីនា ដោយការផ្ទុះ គ្រាប់ បែក ធ្ងន់ធ្ងរ២លើក ក្នុងអគារចេញដំណើរនៃព្រលានយន្តហោះអន្តរជាតិ ហ្សាវ៉ានធេម ជាយទីក្រុងព្រុចសែល តាមមក ដោយការបំផ្ទុះគ្រាប់បែកធ្ងន់ធ្ងរម្តងទៀតនៅស្ថានីយរថភ្លើងក្រោមដី ក្នុងតំបន់ ម៉ាលប៊េក ដែលជាទី តាំងមជ្ឈ ម ណ្ឌលទីស្នាក់ការរបស់សហភាពអឺរ៉ុប (EU) និងទីស្នាក់ការ កណ្តាលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) កម្លាំងផ្ទុះនៃព្រឹត្តិការណ៍ទាំង២នេះ បណ្តាលឲ្យមានមនុស្សស្លាប់បាត់បង់ជីវិតសរុបហោចណាស់ ៣១នាក់ និងរងរបួសជាច្រើនទៀតចំនួនប្រមាណ ២៧០នាក់។ ក្រោយពីកើតហេតុ ក្រុម IS អះអាងថាជាអ្នកនៅ ពីក្រោយ រឿងនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីការរៀបបណ្តាញដ៏ស្មុគ្រស្មាញរបស់ក្រុមជ្រុលនិយមនៅអឺរ៉ុប ហើយកាន់តែធ្ងន់ ធ្ងរ ទៀតនោះ គឺគ្មាននរណាម្នាក់អាចព្យាករបានសោះថា គោលដៅបន្តទៀតនៅទីណា និងកើតឡើងនៅពេលណា ???
ទន្ទឹមគ្នានេះ ហេតុការផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះក្នុងទីក្រុងព្រុចសែល បានបង្ហាញឲ្យឃើញពី "ការប្រឡង ប្រណាំង" រវាងអ្នកថែរក្សាច្បាប់នឹងក្រុមភេរវកម្ម ដែលក្នុងលើកនេះ បានឈានមួយជំហានមុន ដោយការ "ទុក ចោលគ្រាប់បែក" ឲ្យអាជ្ញាធរពាក់ព័ន្ធងាកទៅយកចិត្តទុកដាក់ជាសំខាន់ត្រង់បរិវេណរង់ចាំការ Check in របស់អ្នក ដំណើរ ដែលជាការពិតបរិវេណនោះវិធានការការពារសន្ដិសុខនៅធូររលុង ចំនួនមន្ត្រីប្រចាំការមានតិច ការដែល ប៉ូលីសនិងទាហានមិនអាចឈរជើងនៅគ្រប់ចំណុចទាំងអស់ក្នុងព្រលាន មិនថាដោយហេតុផលអ្វីទេ ដែលអាច ពាក់ព័ន្ធទៅនឹងការពេញចិត្តរបស់អ្នកប្រើប្រាស់សេវាកម្ម ហុចផលឲ្យព្រលាន ដែលជាតំបន់មាន មនុស្សម្នាជា ច្រើនជាតិសាសន៍ ឆ្លងកាត់ចេញចូលពពាក់ពពូនក្លាយជា "គោលដៅមានប្រៀប" សម្រាប់ក្រុមភេរ វករដោយ ជៀសមិនរួច ហើយអ្វីដែលអាជ្ញាធរពាក់ព័ន្ធធ្វើបាន ត្រឹមបង្កើនវិធានការការពារសន្តិសុខប៉ុណ្ណោះ។
មិនថាព្រឹត្តិការណ៍បង្កវិនាសកម្មនៅប្រទេសប៊ែលហ្សិកកើតឡើងដោយមូលហេតុណាមួយទេ ជាអំពើភេរវកម្ម វិបត្តិ ជនភៀសខ្លួនដែលបើកច្រកឱ្យក្រុមជ្រុលនិយមបង្កប់ខ្លួនចូលមក ស្ថានការណ៍នៅប្រទេសលីប៊ី កម្មវិធីនុយ ក្លេអ៊ែរ អ៊ីរ៉ង់ ឬសូម្បីតែកិច្ចព្រមព្រៀងអាស្រូវរឿងជនភៀសខ្លួនរវាងអឺរ៉ុបនិងទួរគី។ ស្ថានការណ៍បច្ចុប្បន្ន កំពុងបញ្ជាក់ ប្រាប់ថា គ្មានផ្លូវដែលអឺរ៉ុបនឹងរុញច្រានខ្លួនឯងឱ្យចេញឆ្ងាយពីវិបត្តិនៅមជ្ឈឹមបូព៌ាបានជាដាច់ខាត ដោយសារទាំង សងខាងមានការពាក់ព័ន្ធគ្នាជាអង្វែងច្រើនសតវត្សរ៍មកហើយ។ ដោយហេតុផលដូចបានពោល អាចផ្សា ភ្ជាប់ទៅ នឹងហេតុការណ៍សម័យដាក់នឹមអាណានិគម ដែលចក្រពត្តិជាច្រើននៅអឺរ៉ុបនាំគ្នាពង្រីកឥទ្ធិពល នៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ប៉ុន្តែអ្វីដែលបន្សល់ទុកជាមរតកឲ្យប្រជាជនក្នុងតំបន់គឺភាពវឹកវរ ដែលរួមដល់ការគូសបន្ទាត់ បែងចែកទឹកដីមិនច្បាស់លាស់ បង្កឲ្យកើតមានជម្លោះរវាងប្រជាជនក្នុងតំបន់ជាមួយគ្នា ព្រោះតែការចង់បំបែក ដែនដីដែលជឿថា គួរជារបស់ខ្លួនឯងតាំងពីសម័យបុរាណនោះ។
ជាការពិតណាស់ដែលគ្រប់ភាគីទាំងអស់ត្រូវព្យាយាមឈានឆ្លងការភ័យខ្លាចនិងស្ថានការណ៍ដ៏អាក្រក់ដែលកើត ឡើងឲ្យបាន ដើម្បីមិនឱ្យក្លាយជានុយនៃ "សង្គ្រាមចិត្តសាស្ត្រ" ដែលជាការលេងហ្គេមជាមួយអារម្មណ៍នៃអ្នក ដែល ទទួលរងផលប៉ះពាល់ដោយព្រឹត្តិការណ៍។ ដូចនេះអារម្មណ៍និងទស្សនៈរបស់ប្រជាជននៅ ទ្វីបអ៊ឺរ៉ុបនា បច្ចុប្បន្ននេះ បានផ្លាស់ប្តូរច្រើនណាស់ ក្នុងខណៈ ដែលប្រជាជនដង្ហោយរកស្ថិរភាពនិង សន្តិសុខពីរដ្ឋាភិ បាលដែលត្រូវទទួល ខុសត្រូវថែរក្សាការពារ តែអង្គការនីតិប្រតិបត្តិ បែរជាខ្វះការឯកភាពនិងនយោបាយ ដែលមានទិសដៅមិន ច្បាស់ លាស់ ឃើញច្បាស់ពីករណីគ្រប់គ្រងចាត់ការវិបត្តិជនភៀសខ្លួនដែលអូសបន្លាយចាប់តាំងពីឆ្នាំទៅ ដែលគ្រប់ភាគី នៅតែនាំគ្នាបោះ "ត្រាវក្តៅ" ដាក់គ្នាទៅវិញទៅមក ថានរណាគួរទទួលខុសត្រូវរឿងនេះ "ច្រើនជាងគេ" ។
មិនថាក្រុមភេរវករជ្រើសរើសកិច្ចប្រតិបត្តិការនៅទីក្រុងព្រុចសែលដោយវត្ថុបំណងណាមួយទេ តែការវាយប្រហារ រដ្ឋធានីនៃប្រទេសប៊ែលហ្សិកដែលជឿថាជា "បេះដូងនៃទ្វីបអឺរ៉ុប" ក៏ព្រោះជាទីតាំងនៃទីស្នាក់ការ កណ្តាលរបស់ ស ហភាពអឺរ៉ុប (EU) និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ថែមទាំងជាទីប្រជុំផ្លូវឡូជីស្ទិក រវាង ទីក្រុង ធំៗជាច្រើនក្នុងសហភាពអឺរ៉ុប បង្កឲ្យកើតមាននូវសំណួរតាមមកភ្លាមៗថា នៅពេលដែលរដ្ឋាភិបាលនៃសហភាព អឺរ៉ុបមិនអាចការពារបេះដូងរបស់ខ្លួនឯងបាន តើទៅការពារសុវត្ថិភាពឲ្យប្រជាជនបានយ៉ាងដូចម្តេចទៅ ហើយតើ អាចការពារហេតុការណ៍ដដែលៗនេះ មិនឲ្យកើតឡើងបានដែរឬយ៉ាងណា ???
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!