ការប្រើហិង្សាលើស្ត្រីសហជីព ដែលទាមទារអោយកែសម្រួលច្បាប់សហជីព
លោកស្រី យ៉ាង សុភ័ណ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានលើកឡើងថា សិទ្ធិក្នុងការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋ មានភាពមិនស្មើគ្នា។ លោកស្រីយល់ថា ការប្រើអំពើហិង្សា មកលើរូបលោកស្រី ដោយក្រុមសន្និសុខខណ្ឌដូនពេញ រុញច្រាញឲ្យដួល ខណៈដែលសមាជិកសហជីពម្នាក់ បានរងរបួសបែកក្បាល ក្នុងពេលប្រមូលផ្តុំគ្នានៅមុខរដ្ឋសភា កាលពីថ្ងៃ ចន្ទ ទី ០៤ ខែមេសា ដើម្បីសំដែងមតិមិនគាំទ្រការអនុម័តច្បាប់សហជីព គឺជាអំពើយុងឃ្នង និងសាហាវ ដែលមិនគួរឲ្យមាន។ លោកស្រីអំពាវនាវ ដល់អង្គការសង្គមស៊ីវិលអន្តរជាតិ ក៏ដូចជាសហគមន៍អ៊ឺរ៉ុមជាដើម ឲ្យពិនិត្យឡើងវិញ ចំពោះការផ្តល់ជំនួយមកកម្ពុជា ព្រោះរដ្ឋាភិបាលនិងរដ្ឋសភា បានអនុម័តសេចក្តីព្រៀងច្បាប់ស្តីពីសហជីព ទាំងនៅមានចន្លោះខ្វះខាត។ សូមស្តាប់បទសម្ភាសន៍រវាងកញ្ញា ឡុង គីមម៉ារីតា ជាមួយលោកស្រី យ៉ាង សុភ័ណ ដូចតទៅ៖
សំឡេង៖
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!