សិក្ខាសាលាស្ដីអំពី ការគ្រប់គ្រងហិរញ្ញវត្ថុ និង វប្បធម៌នៃការបង់ពន្ធ
ក្រុមហ៊ុន កូកាកូឡាកម្ពុជា សហការជាមួយ សហភាពសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំសិក្ខាសាលាស្ដីអំពី ការគ្រប់គ្រងហិរញ្ញវត្ថុ និង វប្បធម៌នៃការបង់ពន្ធ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងចំណេះដឹងទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងការបង់ពន្ធទាំងក្នុងវិស័យឯកជន និង រដ្ឋ ដល់យុវជនដែលបានចូលរួម ដើម្បីជាចំនេះដឹងបន្ថែម។
សិក្ខាសាលានេះធ្វើឡើងនៅសកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ដែលមាន តំណាងមកពីសហភាពសហព័ន្ធយុវជនកម្ពុជា អនុរដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្តុ ព្រមទាំងវាគ្មិនមកពីអគ្គនាយកដ្ឋានពន្ធដារ និង សិក្សនិស្សិតដែលសិក្សានៅសកលវិទ្យាល័យជាតិគ្រប់គ្រង់ប្រមាណជា ៣០០ នាក់។
គួរសង្កេតឃើញថា សិក្ខាសាលាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុ និង វប្បធម៌នៃការបង់ពន្ធនេះ បានលើកយកពី ការគ្រប់គ្រងហិរញ្ញវត្តុ ការប្រើប្រាស់ធនធានហិរញ្ញវិត្តុសម្រាប់ការអភិវឌ្ឍន៍ជាតិ និង វឌ្ឍនៈភាពនៃកំណែទម្រងហិរញ្ញវត្តុ វប្បធម៏នៃការបង់ពន្ធ និង ចំណុចចុងក្រោយនោះ គឺកាតព្វកិច្ចសារពើពន្ធរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ក៏មានកិច្ចពិភាក្សាតុមូល ដោយមានការចូលរួមចោទសួរនូវសំណួរសំខាន់ៗ មួយចំនួន ពីសំណាក់សិក្សនិស្សិតទៅកាន់វាគ្មិនផងដែរ។ លើសពីនេះទៀត សិក្ខាសាលាបានបញ្រ្ជាប់ការយល់ដឹងពី ពុទ្ធិ និង ព័តមានអំពីការប្រតិបត្តិជាក់ស្ដែង ក៏ដូចជាវឌ្ឍនភាពនៃកិច្ចការកែទម្រងហិរញ្ញវត្ថុសារធាណៈដែលជាឆ្អឹងខ្នងសំខាន់នៃដំណើរការអភិវឌ្ឍជាតិ និង កាត់បន្ថាយភាពក្រីក្រដ៏ជោកជ័យនាពេលកន្លងមកនេះ៕
ដោយ វិទ្យុសឡេងយុវជន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!