ព្រឹត្ដិការណ៍បច្ចេកវិទ្យាអ៊ីនធឺណិតក្រៅបណ្ដាញ 4G នៅកម្ពុជា
ព្រឹត្ដិការណ៍បច្ចេកវិទ្យាអ៊ីនធឺណិតក្រៅបណ្ដាញ 4G នៅកម្ពុជា
យោងតាមសេចក្ដីរាយការណ៍ចុងក្រោយបំផុត ក្រុមហ៊ុនទូរគមនាគមន៍ធំលំដាប់លេខ១ មិត្ដហ្វូន នឹងរៀបចំព្រឹត្ដិការណ៍បច្ចេកវិទ្យាអ៊ីនធឺណិតក្រៅបណ្ដាញ 4G ដំបូងគេបំផុតនៅកម្ពុជា។ ព្រឹត្ដិការណ៍ដ៏អស្ចារ្យនោះបាននាំមកនូវភាពរំភើបរីករាយជូនដល់ទស្សនិកជនក្រោមគំនិតផ្ដួចផ្ដើមថ្មីសន្លាង។
ជាមួយពាក្យស្លោក «ហោះហើរទៅកាន់អនាគតកាលនៃពិភពរូបពិត និងសំឡេងពិត» ភ្ញៀវកិត្ដិយសទាំងអស់នឹងទទួលបាននូវបទពិសោធបច្ចេកវិទ្យា 4G LTE ក្នុងតំបន់ Samsung Gear VR ឬតំបន់ឯកជន។
នៅក្នុងឱកាសនោះ នឹងមានការសម្ដែងក្បាច់រាំពន្លឺភ្លើង LED របស់ក្រុមរាំអន្ដរជាតិថែមទៀតផង។
គួរបញ្ជាក់ថា ព្រឹត្ដិការណ៍កម្សាន្ដបែបថ្មីនោះនឹងប្រព្រឹត្ដិទៅនៅសណ្ឋានគារសុខា ថ្ងៃទី១២ ខែឧសភានេះ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!