រដ្ឋាភិបាលនីហ្សេរីយ៉ាបារម្ភថាស្រ្តីដែលរំដោះបានមួយចំនួនធ្វើការឲ្យបូកូហារ៉ាម
Yola 22 May : មន្រ្តីយោធាជាន់ខ្ពស់មួយរូបរបស់ប្រទេសនីហ្សេរីយ៉ាបានថ្លែងថា កងទ័ពនីហ្សេរីយ៉ាបានផ្លាស់ប្តូរទីតាំងរស់នៅរបស់ស្ត្រីនិងកុមារដែលបានជួយសង្រ្គោះពីក្រុមសកម្មប្រយុទ្ឋអ៊ីបូកូហារ៉ាមសាជាថ្មី ដែលយ៉ាងហោចណាស់មានចំនួនជាង ២៦០នាក់។
បើតាមការសិក្សាស្វែងយល់របស់ទូរទស្សន៍ BBC ថាពួកគេត្រូវបានបញ្ជូនចេញពីជំរុំនៅក្នុងទីក្រុង Yola ហើយធ្វើដំណើរទៅកាន់កន្លែងយោធាមួយដែលមិនទាន់បានបញ្ជាក់ឲ្យបានច្បាស់លាស់នោះទេ។ ប្រភពនោះបានបន្តថា ស្ត្រីនឹងទទួលបានជំនួយពីពេទ្យនិងការគាំទ្រជាផ្នែកដំណើរការស្តារនីតិសម្បទារបស់ពួកគេ។
រដ្ឋាភិបាលបានថ្លែងថា ខ្លួនបារម្ភថាស្ត្រីមួយចំនួនអាចត្រូវបានគេពង្វក់ដើម្បីពួកធ្វើការឲ្យក្រុមឧទ្ទាម ខណៈដែលស្រ្តីទាំងនោះនៅជាឈ្លើយ ។ក្រុមមន្រ្តីបាននិយាយថាមានការបោះជំរុំស្រ្តីមួយចំនួន ត្រូវបានសង្ស័យថា ពួកនាងមានទំនាក់ទំនងជាមួយពួកសកម្មប្រយុទ្ធ។
ពួកគេនឹងត្រូវដាក់នៅក្នុងកន្លែងយោធាមួយដែលស្ថិតនៅក្រោមការត្រួតត្រារបស់យោធាក្រែងមានអំពើរហិង្សាណាមួយកើតឡើង ដែលជាផ្នែកមួយគេហៅថា«វិធីសាស្រ្តទន់ "របស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
ដោយមានគាំទ្រពីទាហានឆាដ កាមេរូន និងនីហ្សេរីយ៉ា កងទ័ពនីហ្សេរីយ៉ាបាន រំដោះ ទីប្រជុំជនមួយចំនួន ពីពួកសកម្មប្រយុទ្ឋ ដែលបានបើកដំណើរការប្រតិបត្ដិការចាប់តាំងពី ខែកុម្ភៈមក។ទោះជាយ៉ាងណាការវាយប្រហាររប៉េះរប៉ោះនិងអំពើហិង្សាបានបន្ត ដោយមានមនុស្សរាប់ពាន់នាក់បានស្លាប់នៅក្នុងរយៈពេលតែមួយឆ្នាំចុងក្រោយនេះ៕
ដោយ: ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!