មិត្តហ្វូនមានមោទនៈភាពឧបត្ថម្ភកម្មវិធីជើងឯករបស់ Microsoft ជាថ្មីម្តងទៀត
មិត្តហ្វូនមានមោទនៈភាពឧបត្ថម្ភកម្មវិធីជើងឯករបស់ Microsoft ជាថ្មីម្តងទៀត
អ្នកឈ្នះជនជាតិកម្ពុជានានាដែលឈានទៅប្រកួតផ្តាច់ព្រាត់ទូទាំងសកលលោក នឹងត្រូវប្រកាសនៅថ្ងៃនេះ
ភ្នំពេញ - មិត្តហ្វូនមានមោទនៈភាពជាថ្មីម្តងទៀតជាអ្នកឧបត្ថម្ភធំក្នុង កម្មវិធីជើងឯកពិភពលោក អ្នកឯកទេសខាង Microsoft Office នៅកម្ពុជា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ បានរកឃើញនិសិត្សបីរូបត្រូវបានជ្រើសរើស ទៅប្រកួតផ្តាច់ព្រាត់ធំនៅសហរដ្ឋអាមេរិកនៅខែសីហា។
និសិត្សជាង ៥០០០០នាក់ទូទាំងប្រទេសបានចូលរួមប្រកួតប្រជែងនៅឆ្នាំនេះ ដែលបង្ហាញអោយឃើញថា ចំណេះដឹងខាងកុំព្យូទ័រកំពុងតែកើនឡើង ភាពជឿជាក់ និង ភាពចង់ចេះចង់ដឹងរបស់ពួកគាត់ រីកចម្រើនខ្លាំង។
ការកើនឡើងនូវអ្នកចូលរួមប្រកួត ដោយសារបន្ទាប់ពីការឈ្នះលើកដំបូងបំផុតមិនធ្លាប់មានដោយនិសិត្ស កម្ពុជាម្នាក់កាលពីឆ្នាំទៅ នៅក្នុងប្រកួតផ្តាច់ព្រាត់ធំ នៅទីក្រុង Dallas រដ្ឋ Texas។ និសិត្សនោះ ឈ្នះេមដោយប្រាក់នៅក្នុងការប្រកួតផ្នែក PowerPoint ដែលមានអ្នកចូលរួមប្រកួតជាច្រើនមកពីបណ្តា ប្រទេសចំនួន ១០៥ ក្នុងព្រឹត្តិការណ៍ប្រកួតរយៈពេលបីថ្ងៃ ។
លោក ញ៉ុង ឌិនថាន់ អគ្គនាយករងរបស់ក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា “ការគាំទ្រដោយក្តីរំភើប នៃការប្រគួតប្រជែងសំខាន់នេះរបស់មិត្តហ្វូន បង្ហាញជំនឿចិត្តរបស់យើងខ្ញុំ ថា និសិត្សកម្ពុជាជំនាន់នេះ អាចប្រកួតប្រជែងទូទាំងសកលលោក និង ថាយើងខ្ញុំប្តេជ្ញាចិត្តបន្តឧបត្ថម្ភពួកគាត់ នៅក្នុងការខិតខំនេះ” ។
លោក ញ៉ងុ បន្តថា “ការវិនិយោគនៅក្នុងផ្នែកអប់រំរបស់យើងខ្ញុំនៅប្រទេសកម្ពុជា មានសារៈសំខាន់ដូចគ្នា និងការប្តេជ្ញាចិត្តនាំយកបច្ចេកវិជ្ជាល្អបំផុតរបស់ពិភពលោករបស់យើងខ្ញុំមកកាន់ប្រទេសនេះផងដែរ។ យើងខ្ញុំគ្មានមន្ទិលសោះឡើយថា និសិត្សកម្ពុជាប្តេជ្ញាធ្វើអោយខ្លួនខ្លាំងពូកែ ហើយយើងខ្ញុំប្តេជ្ញាផ្តល់ដល់ ពួកគាត់នូវ ការគាំទ្រ និង ឱកាស ដែលពួកគាត់ត្រូវការដើម្បីជោគជ័យ” ។
កម្មវិធីទទួលខុសត្រូវផ្នែកសង្គមនៃសាជីវកម្មរបស់មិត្តហ្វូន (Corporate Social Responsibility Program) ចាត់ទុកការអប់រំជាចំណុចស្នូលព្រោះការអប់រំមានសារៈសំខាន់សំរាប់ការផ្លាស់ប្តូរចូលទៅក្នុង សេដ្ឋកិច្ចចំណេះដឹងរបស់កម្ពុជា។ កម្មវិធីទទួលខុសត្រូវផ្នែកសង្គមនៃសាជីវកម្មគឺជាផ្នែក DNA មួយ របស់ផែនការប្រត្តិការណ៍អាជីវកម្ម របស់មិត្តហ្វូន។ ដោយសារបណ្តាញទូរស័ព្ទរបស់ក្រុមហ៊ុននាំអោយ ប្រជាជានកម្ពុជាកាន់តែជិតស្និទ្ធ ក្រុមហ៊ុនក៏កំពុងធ្វើការដើម្បីធានាថា ក្រុមហ៊ុនយើងខ្ញុំជួយ ដល់ការ អភិវឌ្ឍនរ៍បស់ប្រទេសផងដែរ។ ក្រៅពីធានាថាប្រជាជនកម្ពុជាអាចប្រើបណ្តាញទូរគមនាគមន៍ថ្នាក់ ពិភពលោក មិត្តហ្វូនវិនិយោគក្នុងវិស័យអប់រំ សុខភាព និង កីឡាផងដែរ។ ក្នុងចំណោមគំនិតផ្តួចផ្តើមផ្នែក អប់រំនានា មានដូចជា ភ្ជាប់បណ្តាញអ៊ីនធឺរណេតដល់សាលារៀន និង ផ្តល់អាហាររូបករណ៍ដល់សិស្ស វិទ្យាល័យ។
ការប្រកួតផ្តាច់ព្រាត់ធំសំរាប់ កម្មវិធីជើងឯកពិភពលោក អ្នកឯកទេសខាង Microsoft Office នៅឆ្នាំនេះ នឹងធ្វើនៅ Disneyland ក្នុងក្រុង Orlando Florida នៅខែសីហា។ និសិត្សកម្ពុជាបីរូប ដែលឈ្នះការ ប្រកួតថ្នាក់ជាតិផ្នែក Microsoft PowerPoint, Excel និង Word នឹងត្រូវប្រកាស់នៅមជ្ឈមណ្ឌល សហប្រតិបត្តិការណ៍ កម្ពុជា ជប៉ុន នៅថ្ងៃនេះ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!