កម្មវិធីសម្ភោធផលិតផលថ្មី និង ការជួបជុំម្ចាស់ឱសថស្ថាន
កម្មវិធីសម្ភោធផលិតផលថ្មី និង ការជួបជុំម្ចាស់ឱសថស្ថាន
នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦ នេះ នៅភោជនីយដ្ឋាន ទន្លេបាសាក់២ ក្រុមហ៊ុន Kalbe ដែលជាក្រុមហ៊ុនរាយបញ្ជីសារធាណៈផលិតឱសថធំជាងគេនៅប្រទេសឥណ្ឌូនេស៊ី បានរៀបចំឡើងនូវកម្មវិធីមួយដែលមាន ២ សកម្មភាពផ្សេងគ្នា ដូចតទៅ:
១. កម្មវិធីសម្ភោធផលិតផលថ្មី
យើងខ្ញុំសូមណែនាំនូវផលិតផល Procold ប្រភេទថ្មី ដែលមានឈ្មោះថាសេរ៉ូ Procold សម្រាប់កូនក្មេង។ វាជាឱសថសម្រាប់កុមារក្នុងការ បន្ធូរបន្ថយអាការៈគ្រុនក្តៅ និង បំបាត់ការឈឺចាប់ដូចជា ឈឺក្បាល ឈឺចាប់ពេលទារកដុះធ្មេញ ជាដើម។ ផលិតផលនេះមានទម្រង់ជាទឹកសេរ៉ូ ដែលនៅក្នុង ៥ម.ល មានផ្ទុកប៉ារ៉ាសេតាម៉ុល ១៦០ម.ក្រ ។
*ពត៌មានអំពីផលិតផល
កុមារគឺជាអ្នកដែលងាយរងគ្រោះនឹងជំងឺច្រើនជាងគេ ហើយគ្រុនក្តៅគឺជាសញ្ញាមិនប្រក្រតីដែលលេចចេញនៅលើសារពាង្គកាយកុមារ។ អាការៈប្រភេទនេះកើតឡើងជាញឹកញាប់ដោយរួមមានដូចជា ផ្តាសាយធម្មតា ជំងឺគ្រុនឈាម ទារកកំពុងរីកលូតលាស់ធ្មេញ ជាដើម ដែលបង្កឡើងដោយការមេរោគ បាក់តេរី ឬក៏អាចបណ្តាលមកពីក្រោយពេលចាក់ថ្នាំបង្កា។ ក្រុមហ៊ុនកាល់បេ (Kalbe) បានមើលឃើញអំពីសេចក្តីត្រូវការនៅក្នុងការដោះស្រាយនៃជំងឺគ្រុន និងការឈឺចាប់លើរាង្គកាយ របស់ទារក និងកុមារនៅក្នុងប្រទេសកម្ពុជា។
សេរ៉ូ Procold សម្រាប់កូនក្មេង មានផ្ទុកនូវសារធាតុ ម៉ូលេគុល តែមួយ និង ប៉ារ៉ាសេតាម៉ុល ហើយមានសុវត្ថិភាព និងប្រសិទ្ធិភាពចំពោះទារកអាយុចាប់ពី៣ខែ រហូតដល់ កុមារអាយុ១២ឆ្នាំ លើសពីនេះទៅទៀតសេរ៉ូនេះមានរសជាតិឆ្ងាញ់ផ្សំពីទំពាំងបាយជូរ។
២. កម្មវិធីជួបជុំម្ចាស់ឱសថស្ថាន
នៅរាត្រីនេះក្រុមហ៊ុន Kalbe មានកត្តិយសចំពោះវត្តមានម្ចាស់ឱសថស្ថាននានាជាង ២០០កន្លែង នៅក្នុងរាជធានីភ្នំពេញ និង តាមបណ្ដាខេត្តមួយចំនួន ក្នុងគោលបំណងជួបជុំម្ចាស់ឱសថស្ថាន ថ្លែងអំណរគុណចំពោះ ឱសថស្ថានទាំងអស់ដែលបានវិវឌ្ឍន៍ខ្លួនក្លាយជាអតិថិជនដ៏ស្មោះត្រង់ដល់យើងខ្ញុំទាំងអស់គ្នា និងបន្តការគាំទ្រដើម្បីចែកចាយផលិតផលរបស់ក្រុមហ៊ុន Kalbe ទាំងអស់ទៅក្នុងទីផ្សារ ហើយគួបផ្សំពីនេះ ពួកយើងក៏បានបង្កើតឡើងនូវកម្មវិធីទាក់ទាញប្លែកៗ ដូចជាការធ្វើប្រូម៉ូសិន និងចាប់ឆ្នោតផ្សងសំណាងដោយមានការឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៅដល់អតិថិជនផងដែរ។
ដោយសារតែ Kalbe ជាក្រុមហ៊ុនដែលមានបេសកម្មដើម្បី ពង្រឹងសុខមាលភាពសម្រាប់ជីវិតឲ្យកាន់តែប្រសើរឡើង ដូច្នេះយើងខ្ញុំសង្ឃឹមថា សេរ៉ូ Procold សម្រាប់កូនក្មេង ដែលយើងផ្តល់ជូននូវគុណភាពល្អ ជាមួយនឹងតម្លៃសមរម្យដែលអតិថិជនគ្រប់គ្នាអាចទទួលយកបាន។
សេរ៉ូ Procold សម្រាប់កូនក្មេង មានតម្លៃត្រឹមតែជាង ៦.០០០៛ ប៉ុណ្ណោះក្នុង១ដប ដែលអាចជួយសម្រួលដល់អតិថិជនដែលមានចំណូលទាប ឬមធ្យម ហើយវាក៏អាចជួយឪពុកម្តាយឱ្យមានភាពងាយស្រួល ក្នុងការដោះស្រាយជាមួយនឹងប្រភេទនៃជំងឺគ្រុនក្ដៅរបស់កុមារ និងការឈឺចាប់ផ្សេងៗសម្រាប់កូនៗរបស់ខ្លួនផងដែរ។
ផលិតផលនេះត្រូវបានចែកចាយដោយក្រុមហ៊ុន DKSH ខេមបូឌា និងអនុម័តរួចជាស្ថាពរដោយក្រសួងសុខាភិបាលកម្ពុជាជាមួយនឹងលេខបញ្ជីកា CAM N 0585SIP-15 ។
កិច្ចសម្ភាស
១. តើព្រឹត្តិការណ៍នេះនិយាយអំពីអ្វី?
ចំលើយ: កម្មវិធីសម្ភោធផលិតផលថ្មី និង ការជួបជុំម្ចាស់ឱសថស្ថាន
២. តើអ្នកណាដែលជាអ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ?
ចំលើយ: ឱសថស្ថានជាង២០០កន្លែងមកពីទូទាំងប្រទេសកម្ពុជា
៣ តើអាចជម្រាបអំពីផលិតផលនេះបានទេ?
ចំលើយ: Procold Kids សម្រាប់កូនក្មេង គឺជាសេរ៉ូ ប៉ារ៉ាសេតាម៉ុល ប្រើប្រាស់ដើម្បីបន្ថយអាការៈគ្រុន និងបំបាតការឈឺចាប់សម្រាប់ក្មេងអាយុចាប់ពី ៣ខែ រហូតដល់ ១២ឆ្នាំ។
៤. ហេតុអ្វីបានជាអ្នកបង្កើតផលិតផលនេះឡើង?
ចំលើយ: ដោយសារពួកយើងមើលឃើញអំពីសេចក្តីត្រូវការនៅក្នុងការដោះស្រាយជាមួយនឹងជំងឺគ្រុនក្ដៅ និងការឈឺចាប់ផ្សេងៗនៃទារក និងកុមារនៅប្រទេសកម្ពុជា ម្យ៉ាងទៀតដោយយីហោ Procold ពុំទាន់មានផលិតផលសម្រាប់កុមារ ដូច្នេះយើងក៏សម្រេចចិត្តផលិតនិងបើកឲ្យប្រើប្រាស់ សេរ៉ូ Procold Kids សម្រាប់កូនក្មេងនេះតែម្តងដែលវាមានតួនាទី អាចបន្ធូបន្ថយអាការៈគ្រុនក្តៅ និងបំបាត់ការឈឺចាប់ផ្សេងៗ សម្រាប់កុមារ ហើយវាក៏ជាជម្រើសទីមួយសម្រាប់គ្រប់មាតាទាំងអស់នៅក្នុងប្រទេសកម្ពុជា។
ចំលើយ: Procold ជាមួយនឹងទស្សនៈវិស័យ ក្នុងការក្លាយខ្លួនទៅជាមធ្យោបាយដោះស្រាយសុខភាពសម្រាប់ក្រុមគ្រួសារ ក្រុមការងារ Kalbeទាំងអស់គ្នា បានប្តេជ្ញាចិត្តដើម្បីកែលម្អផលិតផលរបស់យើងដើម្បីអាចផ្តល់នូវដំណោះស្រាយទៅដល់ក្រុមគ្រួសារដែលល្អបំផុតជាងផលិតផលផ្សេងៗទៀត។
៥. តើចំនុចពិសេសអ្វីដែលនាំឲ្យវាមានគុណភាពល្អជាងផលិតផលសផ្សេងៗទៀត?
ចំលើយ: ដោយសារវាមាន ផ្ទុកនូវប៉ារ៉ាសេតាម៉ុល ១៦០ មីលីក្រាម នៅក្នុងសេរ៉ូចំណុះ ត្រឹម៥មីលីលីត្រ ដូច្នេះវាមានសុវត្ថិភាព និងប្រសិទ្ធិភាពដើម្បីនឹងប្រើប្រាស់សម្រាប់ ទារកអាយុចាប់ពី ៣ខែ រហូតដល់កុមារអាយុ ១២ឆ្នាំ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!