លី ណារី ៖ ខ្ញុំគឺជាស្ត្រីខ្មែរទីមួយ ដែលចូលរួមប្រកួតរត់ប្រណាំងក្នុងព្រឹត្តិការណ៍Rio Olympic Games នៅប្រេស៊ីល ដើម្បីស្វែងរកកិត្តិយសជូនកម្ពុជា
អត្តពលិកកម្ពុជា កីឡាការិនី លី ណារី បានទទួលចំណាត់ថ្នាក់លេខ១៣៣ ក្នុងចំណោមអត្តពលិកមកពី ១៥៧ប្រទេសចូលរួមរត់ប្រណាំង ម៉ារ៉ាតុង ក្នុងព្រឹត្តិការណ៍ Rio Olympic Games នៅប្រេស៊ីល នៅយប់ថ្ងៃទី១៤ខែសីហា។
ក្នុងវិញ្ញាសារ រត់ប្រណាំងចម្ងាយ ៤២គីឡូម៉ែត្រ អ្នកស្រីលី ណារី ប្រើថិរវេលា ៣ម៉ោង ២០នាទី និង ២៥វិនាទី ។
មុនពេលចាកចេញពីកម្ពុជា ទៅហ្វឹកហាត់នៅអាហ្វិក កាលពីដើមឆ្នាំ២០១៦ ដើម្បីត្រៀមខ្លួនប្រកួត Rio Olympic Games នៅប្រេស៊ីល អ្នកស្រីណារី លី បានផ្តល់បទសម្ភាសន៍ដល់វិទ្យុសំឡេងយុវជន អំពីជីវិតរបស់អ្នកស្រី ដែលចាប់ផ្តើមចូលក្នុងវិស័យកីឡារត់ប្រណាំង និងបំណងរបស់អ្នកស្រីគឺ ត្រូវអោយពិភពលោកស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ និងផ្តល់កិត្តិយសដល់កម្ពុជា ដែលមានស្ត្រីខ្មែរមុនគេ ទៅប្រកួតរត់ប្រណាំង លក្ខណៈពិភពលោក។ សូមស្តាប់កាបរិយាយរបស់អ្នកស្រី រៀបចំដោយលោកវ៉ន សុខាន់ ដូចតទៅ ៖
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!