ប្រតិភូនុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូងសហរដ្ឋអាមេរិកនិងប្រទេសជប៉ុននឹងជួបប្រជុំគ្នានៅទីក្រុងសេអ៊ូលដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង
SEOUL, May 22 : ក្រសួងការបរទេសទីក្រុងសេអ៊ូលបានថ្លែងកាលពីថ្ងៃសុក្រថា ប្រតិភូនុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូងសហរដ្ឋអាមេរិកនិងប្រទេសជប៉ុននឹងជួបប្រជុំគ្នានៅទីក្រុងសេអ៊ូលរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី 26 ខែឧសភាដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋកូរ៉េប្រជាធិបតេយ្យឬ (កូរ៉េខាងជើង)។
កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហារដោយនុយក្លេអ៊ែររបស់ខ្លួនបានចូលដំណាក់នៃការបង្រួមតូចនិងបានធ្វើពិពិធកម្មជាយូរមកហើយ។
ក្រសួងការបរទេសកូរ៉េខាងត្បូងបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកចរចាដែលតំណាងឱ្យប្រទេសទាំងបីក្នុងកិច្ចពិភាក្សាប្រាំមួយភាគីដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែនៅក្នុងឧបទ្វីបកូរ៉េនេះ នឹងចែករំលែកការវាយតម្លៃពីស្ថានភាពនាពេលបច្ចុប្បន្នរួមទាំងការគំរាមកំហែងពីកូរ៉េខាងជើង។
ក្រសួងនេះបានថ្លែងថា អ្នកការទូតជាន់ខ្ពស់ផងដែរនឹងមានការពិគ្រោះយោបល់ស៊ីជម្រៅពីវិធីនានាដើម្បីធ្វើឱ្យមានការរីកចម្រើននៅក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅគ្រប់កម្រិតទាំងអស់ក្នុងនោះមានទាំងការកំញើញ ការដាក់សម្ពាធនិងការសន្ទនាផងដែរ។
ក្រុមអ្នកចរចានេះនឹងមានការចូលរួមពីលោក Hwang Joon-Kook តំណាងពិសេសរបស់ប្រទេសកូរ៉េខាងត្បូងសម្រាប់កិច្ចការថែរក្សាសន្តិភាពនិងសន្តិសុខនៅឧបទ្វីបកូរ៉េរួមជាមួយលោក Sung Kim ជាបេសកជនពិសេសអាមេរិកសម្រាប់គោលនយោបាយនៅកូរ៉េខាងជើងនិងលោក Junichi Ihara អគ្គនាយក ការិយាល័យ កិច្ចកាអាស៊ីរ និងមហាសាគរ របស់ក្រសួងការបរទេសជប៉ុន។
កិច្ចពិភាក្សាដើម្បីផ្តល់ជំនួយសម្រាប់ការលំបំបាត់អាវុធនុយក្លេអ៊ែ មានការចូលរួមពី ប្រទេសកូរ៉េខាងត្បូង កូរ៉េខាងជើង, ចិន, សហរដ្ឋអាមេរិក, ប្រទេសរុស្ស៊ីនិងប្រទេសជប៉ុនដែលត្រូវបានផ្តួចផ្តើមកាលពីខែសីហាឆ្នាំ 2003 ប៉ុន្តែបានជាប់គាំងចាប់តាំងពីខែធ្នូឆ្នាំ 2008 មក។
សូមជំរាបជូនថា កិច្ចប្រជុំមួយក្នុងចំណោមភាគីទាំងបីបានកើតឡើង ចំពេលដែលមានការកើនឡើងនូវភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីគណៈកម្មាធិការការពារជាតិរបស់កូរ៉េខាងជើងបានថ្លែង កាលពីថ្ងៃពុធថាខ្លួនមានយូរមកហើយនូវសមត្ថភាព ក្នុងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដែលមានទំហំកាន់តែតូចហើយបានធ្វើពិពិធកម្មបំពាក់វាជាមួយនឹងកាំជ្រួចផ្លោងហើយដែរ៕
ដោយ: ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!