មិត្តហ្វូននាំភាពជោគជ័យដល់កីឡាករ ដែលមានក្តីស្រម៉ៃពិតប្រាកដ
កីឡាករវ័យក្មេង អ៊ុំ សេរីរ័ត្ន ជាអ្នកចាំទីដ៏ឆ្នើមក្នុងលីគកំពូលនៃបាល់ទាត់កម្ពុជា បានសំដែងនូវមោទនភាពចំពោះអាជីពបាល់ទាត់របស់ខ្លួនដែលទទួលបានការអភិវឌ្ឍន៍ឥតឈប់ឈរ ក្រោយពីទទួលបានការគាំទ្រផ្នែកស្មារតីនិងសម្ភារៈពីបណ្តាអ្នកគាំទ្រដ៏ស្មោះស្ម័គ្រ ដោយក្នុងនោះមានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង ក្រុមហ៊ុនទូរសព្ទមិត្តហ្វូនផងដែរ។
កីឡាករវ័យ 23ឆ្នាំ អ៊ុំ សេរីរ័ត្ន បានអះអាងថា ខ្លួនមិនដែលនឹកស្រម៉ៃថាខ្លួនទទួលបានជោគជ័យក្នុងវិថីបាល់ទាត់ដូចសព្វថ្ងៃនេះទេ តែភាពជោគជ័យបានក្លាយជាការពិត បន្ទាប់ពីរូបគេឈ្នះពានរង្វាន់ជាកីឡាករចាំទីល្អប្រចាំពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាល២០១៦។
ក្រុមហ៊ុនទូរសព្ទមិត្តហ្វូនតែងតែគិតគួរលើកស្ទួយវិស័យបាល់ទាត់នៅកម្ពុជា ហើយ បានចូលរួមយ៉ាងសកម្មក្នុងការឧបត្ថម្ភគាំទ្រដល់វិស័យកីឡាបាល់ទាត់ជាតិ ដែលកំពុងតែរីកចម្រើនទាំងសន្ទុះអ្នកគាំទ្រនិងសមត្ថភាពរបស់កីឡាករកម្ពុជាគួរជាទីមោទន។
លោក អ៊ុំ សេរីរ័ត្ន ត្រូវបានគណៈកម្មការនៃការប្រកួតលីគមិត្តហ្វូនខេមបូឌានលីគជ្រើសរើសឲ្យក្លាយជាអ្នកចាំទីល្អប្រចាំរដូវកាលពី២០១៦នេះក្នុងចំណោមអ្នកចាំទីល្អៗជាច្រើនទៀត ហើយនេះក៏មិនមែនជាលើកទីមួយទេសម្រាប់កីឡាករឆ្នើមវ័យក្មេងរបស់កម្ពុជារូបនេះ។ លើសពីនេះ អ៊ុំ សេរីរ័ត្ន យកចិត្តទុកដាក់ខ្លាំងការលេងជាក្រុម និង អត់ធ្មត់សង្កត់ចិត្តពេលឡើងទីលានប្រកួត។
អ៊ុំ សេរីរ័ត្ន និយាយថា៖ «ពេលលេងម្តងៗ ខ្ញុំព្យាយាមធ្វើយ៉ាងណា កុំឲ្យកីឡាករដូចគ្នា និង អ្នកគាំទ្រមិនពេញចិត្ត»។
អ្នកចាំទីឆ្នើមរូបនេះ បានរំពឹងក្លាយជាកីឡាករឆ្នើមក្នុងព្រឹត្តិការណ៍ពានរង្វាន់សម្តេច ហ៊ុន សែន ប៉ុន្តែកីឡាករពោរពេញដោយទេពកោសល្យរូបនេះមិនដែលរំពឹងក្លាយជាអ្នកចាំទីល្អឡើយ។ តែអ្វីដែលមិនបាននឹកស្មានដល់ បានធ្លាក់មកលើរូបគេ។
ស្របជាមួយជោគជ័យនេះ អ៊ុំ សេរីរ័ត្ន បានអរគុណដល់ក្រុមហ៊ុនទូរសព្ទមិត្តហ្វូនដែលបានឧបត្ថម្ភដល់លីគបាល់ទាត់កម្ពុជា។ ការឧបត្ថម្ភគាំទ្រពីមិត្តហ្វូនពិតជាសំខាន់ណាស់ដើម្បីឲ្យបាល់ទាត់កម្ពុជាកាន់តែរីកចម្រើន។ មិនត្រឹមតែប៉ុណ្ណោះរូបគេសង្ឃឹមថា មានក្រុមហ៊ុនឯកជនជាច្រើនទៀតចូលរួមឧបត្ថម្ភដល់បាល់ទាត់កម្ពុជា។
ក្រុមកីឡាបាល់ទាត់ក្រសួងការពារជាតិ អាចជាក្លឹបមួយដែលទទួលបានជោគជ័យខ្លាំងសម្រាប់ឆ្នាំ២០១៦នេះ។ កាលពីពេលថ្មីៗកន្លងទៅក្រុមមួយនេះបានឈ្នះជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន។
ចំណែកក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគវិញ ការពារជាតិទទួលបានចំណាត់ថ្នាក់លេខ២ដែលទទួលបានប្រាក់រង្វាន់៤៦លានរៀល។ មិនត្រឹមតែប៉ុណ្ណោះពានរង្វាន់គ្រូបង្វឹកល្អក៏បានទៅគ្រូរបស់ក្រសួងការពារជាតិគឺលោក ទេព ឡុងរចនា និងពានរង្វាន់ Fair Play ក៏បានទៅក្រសួងការពារជាតិ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!