ក្រុមហ៊ុនមិត្តហ្វូននិងពង្រីកការផ្តល់ជូនអ៊ិនធើណិតឥតគិតថ្លៃដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូសម្រាប់វិស្សមកាលថ្មី
ក្រុមហ៊ុនមិត្តហ្វូននិងពង្រីកការផ្តល់ជូនអ៊ិនធើណិតឥតគិតថ្លៃដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូសម្រាប់វិស្សមកាលថ្មី
ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន ដែលជាប្រតិបត្តករបណ្តាញទូរស័ព្ទដ៏ធំជាងគេមួយនៅកម្ពុជា នឹងផ្តល់ជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅទូរទាំងប្រទេសក្នុងរដូវការសិក្សាឆ្នាំថ្មី២០១៧-២០១៨ ខាងមុខនេះជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើប និងចុងក្រោយរបស់ខ្លួនជាមួយនឹងប្រព័ន្ឋ 4G ដោយឥតគិតថ្លៃ។
គួររំលឹកផងដែរថា កាលពីខែកក្កដាកន្លងមកនេះ ក្រុមហ៊ុន មិត្តហ្វូនបានចុះកិច្ចសន្យាថ្មីមួយទៀតជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡាសម្រាប់បន្តការគាំទ្ររយះពេល៥ឆ្នាំទៀត ក្នុងការផ្តល់ជូននូវសេវាអ៊ិនធើណិតដោយឥតគិតថ្លៃដល់គ្រប់សាលារដ្ឋ មជ្ឍមណ្ឌលបណ្តុះបណ្តាលនានា តាមមហាវិទ្យាល័យ មន្ទីអប់រំតាមខេត្ត និងនៅទីស្នាក់ការកណ្តាលរបស់ក្រសួងនៅរាជធានីភ្នំពេញផងដែរ។
បច្ចុប្បន្ននេះ នេះ ក្រុមហ៊ុន មិត្តហ្វូន គឺជាក្រុមហ៊ុនដែលមានបណ្តាញគ្របដណ្តប់ប្រព័ន្ឋ 4G ដ៏ធំជាងគេនៅព្រះរាជាណាចក្រកម្ពុជារហូតដល់ទៅចំនួន៩០ភាគរយនៃចំនួនប្រជាជនសរុប និង បានគ្របដណ្តប់រហូតដល់តាមស្រុកនានាផងដែរ។
លោក Nhong Dinthan អគ្គនាយករងរបស់ក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា សម្រាប់រដូវកាលសិក្សាឆ្នាំថ្មីនេះ ក្រុមហ៊ុនរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការផ្តល់ជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូជាមួយនឹងប្រព័ន្ឋបច្ចេកវិទ្យាដ៏ទំនើបនៃប្រព័ន្ឋអ៊ិនធើណិតល្បឿនលឿន និងមានគុណភាពខ្ពស់។
លោក Dinthan បានមានប្រសាសន៍បន្តទៀតថា៖«ក្រុមហ៊ុនរបស់យើងសុំធ្វើការសន្យាថានឹងសហការជាមួយនឹងក្រសួង អប់រំ យុវជននិងកីឡាក្នុងការផ្តល់ជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូជាមួយនឹងប្រព័ន្ឋបច្ចេកវិទ្យាដ៏ទំនើបនៃប្រព័ន្ឋអ៊ិនធើណិតល្បឿនលឿន និងមានគុណភាពខ្ពស់ដើម្បីឲ្យការសិក្សា និងការស្រាវជ្រាវរបស់ពួកគេទទួលបានជោគជ័យខ្ពស់»។
«យើងខ្ញុំសុំធ្វើការធានាថា កិច្ចសហការនេះនឹងនៅតែបន្តទៅថ្ងៃអនាគត ដោយសារតែក្រុមហ៊ុនរបស់យើងមានបណ្តាញគ្របដណ្តប់ទូលំទូលាយក្នុងព្រះរាជាណាចក្រកម្ពុជា» នេះបើយោងតាមការថ្លែងអះអាងរបស់លោក Dinthan.
លោក រស់ សាលីន អ្នកនាំពាក្យរបស់ក្រសួងអប់រំ យុវជន និងកីឡាបានទទួលស្គាល់ថា កិច្ចសហការរបស់ក្រសួង ជាមួយនឹងក្រុមហ៊ុនមិត្តហ្វូនគឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍន៍វិស័យអប់រំរបស់កម្ពុជា ជាពិសេសគឺពង្រឹងជំនាញ និងចំណេះដឹងផ្នែកព័ត៌មានវិទ្យា។
លោក សាលីនបានមានប្រសាសន៍អះអាងយ៉ាងដូច្នេះថា៖« យើងពិតជាមានការសប្បាយរីករាយខ្លាំងណាស់ចំពោះកិច្ចសហការនេះ ដោយសារតែវាបានផ្តល់នូវលទ្ឋភាពដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិករបស់ក្រសួង និងសិស្សានុសិស្សអាចទទួលបានការប្រើប្រាស់នូវប្រព័ន្ឋអ៊ិនធើណិតដោយឥតគិតថ្លៃជាមួយនឹងល្បឿនលឿន។ ហើយសម្រាប់ឱកាសនៃការខិតជិតចូលមកដល់នៃការបើកបវេសនកាលឆ្នាំថ្មីនេះគឺវាពិតជាមានសារះសំខាន់មួយកម្រិតទៀតដោយសារសិស្សានុសិស្ស និងបុគ្គលិក លោកគ្រូអ្នកគ្រូនឹងអាចមានលទ្ឋភាពទទួលបានចំណេះ និងជំនាញបន្ថែមទៀតពាក់ព័ន្ឋនឹងផ្នែកព័ត៌មានវិទ្យា ដោយពួកគាត់អាចធ្វើការស្រាវជ្រាវនូវចំណេះដឹងថ្មីៗ និងល្អៗមួយកម្រិតទៀត»។
គួររំលឹកថាក្រុមហ៊ុនមិត្តហ្វូនបានចូលរូមចំណែកយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍន៍វិស័យអប់រំ និងកីឡាក្នុងព្រះរាជាណាចក្រកម្ពុជា។ កាលពីឆ្នាំមុន ក្រុមហ៊ុនបានផ្តល់អាហារូបករណ៍ទៅ ដល់និស្សិតកម្ពុជាមួយរូប គឺលោក គង់ ឌីវីន ដែលមកពីសាកលវិទ្យាល័យពុទ្ឋិសាស្រ្ត ដែលបានឈ្នះក្នុងកម្មវិធីជ័យលាភីអ្នកជំនាញ Microsoft Office លំដាប់ពិភពលោក ឆ្នាំ២០១៥ ទៅសិក្សានៅសកលវិទ្យាល័យ Nanyang ប្រទេសសិង្ហបុរី។
លោក គង់ ឌីវីន បានបង្ហាញចំណាប់អារម្មណ៍នៅពេលដែលខ្លួនឈ្នះនោះថា ខ្លូនពិតជាមានការសប្បាយរីករាយខ្លាំងណាស់ដែលក្រុមហ៊ុនមិត្តហ្វូនបានផ្តួចផ្តើមនូវកម្មវិធីប្រកួតប្រជែងនេះ ដែលផ្តល់ឱកាសអោយខ្លួនអាចទៅសិក្សានៅក្រៅប្រទេស និងសម្រេចនូវក្តីស្រម៉ៃរបស់ខ្លូន។
ប្អូនប្រុសបាននិយាយបន្តថា៖ «ខ្ញុំកំពុងសិក្សាផ្នែក Microsoft ដោយធ្វើការវិភាគលំអិតនៅសកលវិទ្យាល័យ Nanyang នៅប្រទេសសិង្ហបុរី ដែលជាសកលវិទ្យាល័យដ៏ល្អមួយនៅទ្វីបអាស៊ីយើងនេះ។ កាលដើមឡើយ ខ្ញុំគ្រាន់តែគិតថានឹងត្រឹមដែលបានសញ្ញាបត្រមួយដែលត្រូវបានទទួលប៉ុណ្ណោះកាលពីតូច តែឥឡូវវាលើសពីក្តីស្រម៉ៃរបស់ខ្ញុំទៅទៀត»។
យោងតាមលោក រស់ សាលីន ជាមួយនឹងកិច្ចសហការនិងក្រុមហ៊ុនមិត្តហ្វូននេះ សម្រាប់ឱកាសនៃការបើបវេសនកាលថ្មីនេះក្រសួងនឹងមានបង្កើតកម្មវិធីបំប៉នពិសេសមួយដល់លោកគ្រូអ្នកគ្រូពាក់ព័ន្ឋនឹងផ្នែកព័ត៌មានវិទ្យានេះដើម្បីពង្រឹងចំណេះដឹងក្នុងការបើកលទ្ឋភាពអាចបណ្តុះបណ្តាលបន្តដល់សិស្សានុសិស្ស។
លោកសាលីនបានមានប្រសាសន៏បន្តទៀតថា ៖«សម្រាប់បវេសនកាលថ្មីនេះ គឺយើងបានបង្កើតនូវកម្មវិធីបំពាក់បំប៉នជំនាញផ្នែកព័ត៌មានវិទ្យានេះដល់បុគ្គលិកយើងដើម្បីបង្កើនជំនាញរបស់ពួកគាត់នៅពេលវិស្សមកាល។ កិច្ចសហការនេះគឺពិតជារួមចំណែកសំខាន់ណាស់ដល់វិស័យអប់រំរបស់យើង និងបើកលទ្ឋភាពដល់ក្រសួងក្នុងការពង្រឹងផ្នែកព័ត៌មានវិទ្យានេះ»។
លោក Nhong Dinthan នៅតែរក្សាជំហរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា តាមរយះការផ្តល់ជូននូវប្រព័ន្ឋបច្ចេកវិទ្យាទាន់សម័យគឺតាមប្រព័ន្ឋអ៊ិនធើណិត 4G ដែលផ្តល់ល្បឿនលឿនរហ័ស និងមានគុណភាពខ្ពស់។
លោក Dinthan មានប្រសាសន៍អះអាងយ៉ាងដូច្នេះថា ៖ «បច្ចុប្បន្ននេះ ក្រុមហ៊ុនមិត្តហ្វូនគឺបានពង្រីកនូវប្រព័ន្ឋខ្សែកាបអ៊ុបទិកមានប្រវែងជាង ២០ ០០០ គីឡូម៉ែត្រហើយ។ ហើយក៏ជាក្រុមហ៊ុនដែលបំរើប្រព័ន្ឋគ្រប់ដណ្តប់ 4G ដ៏ធំជាងគេផងដែរនៅប្រទេសកម្ពុជា។ គិតរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានផ្តល់ជូននូវការតភ្ជាប់នូវប្រព័ន្ឋអ៊ីនធើណិតរហូតទៅដល់ជាង ៣០០ សាលារួចទៅហើយ។ យើងនៅតែខិតខំបន្តការពង្រីកបណ្តាញនេះបន្ថែមទៀតដើម្បីផ្តល់ជូនសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូអាចប្រើប្រាស់ប្រព័ន្ឋអ៊ិនធើណិតបានក្នុងឆ្នាំនេះកាន់តែច្រើនបន្ថែមទៀត»៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!