កូនប្រុសលោកឈុត វទ្ធី រៀបចំឯកសារ ដាក់ពាក្យបណ្តឹងប្តឹងទៅតុលាការអន្តរជាតិ អាយស៊ីស៊ី (ICC) ករណីឪពុករបស់ខ្លួន
MC៖ នៅថ្ងៃសៅរ៍ ទី ២៣ តុលានេះ កញ្ញា ឡុង គីមម៉ារីតាបានជួបសំភាសន៍ផ្ទាល់ ជាមួយលោក ឆឺយ ឧត្តមរស្មី សកម្មជនការពារព្រៃឈើ ដែលកំពុងបំពេញបេសកកម្មនៅទីក្រុង ឡុង ប៊ិច រដ្ឋកាលីហ្វាញ្ញ៉ា សហរដ្ឋអាមេរិក។ លោក ឆឺយ ឧត្តមរស្មី គឺជាកូនប្រុសលោកឈុត វទ្ធី សកម្មជនការពារព្រៃឈើ ដែលត្រូវបានគេបាញ់សំលាប់ កាលពី ៥ ឆ្នាំមុន ដែលរហូតមកដល់ពេលនេះ មិនទាន់វែកមុខរកជនដៃដល់ យកមកផ្តនាទោសតាមច្បាប់បាននៅឡើយទេ ។ លោក ឆឺយ ឧត្តមរស្មី បានបង្ហើបថា លោកមកសហរដ្ឋអាមេរិក នៅពេលនេះ មានគោលបំណងពិគ្រោះយោបល់ជាមួយមេធាវីអន្តរជាតិ ដើម្បីរៀបចំឯកសារ ដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ អាយស៊ីស៊ី (ICC) ដើម្បីស្វែងរកយុត្តិធម៌ដល់ឪពុករបស់លោក។ ស្តាប់បទសំភាសន៍នេះ ដូចតទៅ៖
សំឡេង៖
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!