ក្រុមសកម្មប្រយុុទ្ឋISបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារមកលើវិហារក្រុមស៊ីអ៊ីតនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត
RIYADH, May 23: ក្រុមសកម្មប្រយុទ្ឋរដ្ឋអ៊ីស្លាម ដែលគេហៅជាអក្សរកាត់ថាក្រុមIS បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកមួយដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១ នាក់កាលពីថ្ងៃសុក្រនៅឯវិហារអ៊ីស្លាមរបស់ក្រុមនិកាយស៊ីអ៊ីតមួយនៅភាគខាងកើតប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ក្រុមសកម្មប្រយុទ្ឋIS បានថ្លែងនៅក្នុងសេចក្តីថ្លងការណ៍ថា ទាហានដែលខ្លួនគ្រប់គ្រងបានស្ថិតនៅពីក្រោយការវាយប្រហារដោយគ្រាប់បែកអត្តឃាតមួយនេះ ដោយគេបានពាក់អាវកាក់បំពាក់គ្រឿងផ្ទុះចូលទៅក្នុងវិហារអ៊ីស្លាមរួចក៏បានបំផ្ទុះតែម្តង ។គេក៏បានបា្រប់អត្តសញ្ញាណ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតផងដែរដែលមានឈ្មោះថា Abu Ammar al-Najdi។
ព័ត៌មានក្នុងស្រុក Al Arabiya បានរាយការណ៍ថា គេបានកំណត់គោលដៅ "វិហារអ៊ីស្លាមអាលី" វិហារមួយក្នុងតំបន់ Qudaih ទីក្រុង Qatif ប្រទេសអារ៉ាប៊ីសា ក៏បណ្តាលឲ្យសមាជិកពីនិកាយស៊ីអ៊ីត 66 នាក់បានរងរបួសខណៈដែលពួកគេកំពុងតែគោរពប្រណិប័តន៍សាសនា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឱ្យដឹងថា ការស៊ើបអង្កេតមួយកំពុងតែធ្វើឡើងដើម្បីរកការពិតនៅក្នុង ហេតុការណ៍នេះ។បន្ទាប់ពីការវាយប្រហារនេះបណ្តាប្រទេសនៅក្នុងតំបន់ក៏បានចូលមកថ្កោលទោសការបំផ្ទុះនោះផងដែរ។
នាយករដ្ឋមន្ដ្រី លីបង់លោក Tammam Salam បានឱ្យដឹងកាលពីថ្ងៃសុក្រថា ការផ្ទុះនេះគឺជា "ទង្វើកំសាក"ក្នុងវិធីណាមួយ ដែលមិនទាក់ទងទៅនឹងសាសនាអ៊ីស្លាមនិងម៉ូស្លីមនោះទេ។ដោយឡែកនៅក្នុងប្រទេសអារ៉ាប់វិញ រដ្ឋមន្ត្រីការបរទេសលោកបណ្ឌិតAnwar bin Mohammed Gargash បានថ្លែងថា ប្រទេសរបស់លោក មិនទទួលស្គាល់ទង្វើរគ្រប់បែបយ៉ាងរបស់ក្រុមភាវរករនិងបានជំរុញឱ្យសហគមន៍អន្តរជាតិប្រមូលផ្តុំគ្នាបង្កើតកិច្ចខិតខំប្រឹងប្រែងមួយក្នុងការប្រឈមនឹងអំពើកំសាកនិងមានគំនិតផ្ទុយពីមនុស្សជាតិបែបនេះ។
កាលពីខែវិច្ឆិកាឆ្នាំមុននេះ ខ្មាន់កាំភ្លើងពាក់ម៉ាស់បានសម្លាប់មនុស្សបីនាក់និងរបួសប្រាំបួននាក់ផ្សេងទៀតដែលពួកគេជាសមាជិកនិកាយស៊ីអ៊ីត នៅភាគខាងកើតទីក្រុង Aldaloh ខេត្ត Ahsa ។ក្រុមអាជ្ញាធរបានចាប់ខ្លួនជនសង្ស័យចំនួនប្រាំមួយនាក់ជាជនជាតិអារ៉ាប៊ីសាអ៊ូឌីតដែលជាប់ពាក់ព័ន្ឋជាមួយនឹងការវាយប្រហារកាលពីខែវិច្ឆិកានោះ។
ជនជាតិភាគតិចអារ៉ាប៊ីសាអូឌីតនិកាយស៊ីអ៊ីត ភាគច្រើន គឺអ្នករស់នៅក្នុងតំបន់ភាគខាងកើតបានធ្វើការតវ៉ាជាយូរមកហើយប្រឆាំងនឹង ការលំបាកដោយសារពួកនិកាយស៊ុននីរួមទាំងការប្រឈមគ្រោះថ្នា្កក់ជាច្រើនរបស់ពួកគេ។
បន្ទាប់ពីអាជ្ញាធរសន្តិសុខអារ៉ាប៊ីសាអ៊ូឌីត បានចូលរួមនៅក្នុងសង្គ្រាមប្រឆាំងភេរវកម្មអន្តរជាតិនិងភាពជ្រុលនិយមកាលពីពេលកន្លងមក ប្រទេសនេះបានទទួលរងនូវការគំរាមកំហែងពីពួកសកម្មប្រយុទ្ឋ ហើយមេដឹកនាំក្រុមសម្មប្រយុទ្ឋបានអំពាវនាវឲ្យអ្នកស្មោះស្ម័គ្រនឹងខ្លួនបើកការវាយប្រហារមកលើប្រទេសនេះដើម្បីជាការសងសឹកហើយមានបំណងយកប្រទេសនេះបង្កើតរដ្ឋអ៊ីស្លាមផងដែរ៕
ដោយ : ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!