ទស្សនៈអ្នកជំនាញ ជុំវិញគម្រោងបង្កើតចរាចរណ៍ផ្លូវទឹក ដើម្បីបញ្ចៀសការកក់ស្ទះ
ភ្នំពេញ៖ ការកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញនៅតែបន្តកើតមានខ្លាំង ទោះបីរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ បានដាក់ចេញនូវវិធានការ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាបន្តបន្ទាប់។ ហើយក្នុងឆ្នាំ ២០១៧នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសថា នឹងបើកចរាចរណ៍ផ្លូវទឹក សម្រាប់ដឹកអ្នកដំណើរ និងដឹកជញ្ជូនទំនិញ ដើម្បីសម្រួលចរាចរណ៍ផ្លូវគោក ដែលកំពុងតែមានសភាពណែនតានតាប។ តើគម្រោងចរាចរណ៍ផ្លូវទឹក ដែលមិនទាន់លេចចេញជារូបរាងច្បាស់លាស់នោះ អាចកាត់បន្ថយការកកស្ទះចរាចរណ៍បានកម្រិតណា? តើមានមធ្យោបាយណាផ្សេង ក្នុងការបញ្ចៀសបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញដែរទេ? ជាបន្តសូមអញ្ជើញស្តាប់បទសំភាសន៍រវាងអ្នកជំនាញចរាចរណ៍ និងជានាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នៃអង្គការអន្តរជាតិផ្តល់ចំណាត់ថ្នាក់ផ្លូវថ្នល់ លោក គង់ សុវណ្ណ និងកញ្ញា ឡុង គីមម៉ារីតា ជុំវិញបញ្ហានេះដូចទៅ៖
សំឡេង៖
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!