កសិករកម្ពុជា នៅតែប្រឈមក្នុងជីវភាពប្រចាំថ្ងៃ
រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៥ ២០១៨ ហើយនៅតែចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព ដោយបានកំណត់យ៉ាងច្បាស់ថា ការលើកកម្ពស់កសិកម្ម ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ពិសេសធនធានព្រៃឈើ និងជលផល គឺជាមុខព្រួញដ៏សំខាន់ ដើម្បីចូលរួមកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ តែទោះជាយ៉ាងណា អ្នកនយោបាយ និង សង្គមស៊ីវិលដែលធ្វើការងារ លើវិស័យកសិកម្មនៅកម្ពុជា មើលឃើញថាវិស័យកសិកម្មនៅកម្ពុជា នៅតែមានភាពអមថយ និង ប្រឈមបញ្ហាលើវិស័យនេះជាច្រើន។ ជុំវិញបញ្ហាកសិករកម្ពុជាកំពុងប្រឈមក្នុងជីវភាពប្រចាំថ្ងៃនេះ លោក ញ៉ែម សំណាង និង ធ្វើការសម្ភាសន៍ លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា ពីបញ្ហានេះលម្អិត។ សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍នេះដូចតទៅ៖
ដោយលោក ញ៉ែម សំណាង Gmail: somnang.voy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!