នាយករដ្ឋមន្រ្តីចិនថា កងទ័ពចិនបានស្នើរឲ្យយន្តហោះយោធាអាមេរិកចាកចេញពីប្រជុំកោះ Nanshaតាមវិទ្យុទាក់ទង
BEIJING, May 23 : អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់កាលពីថ្ងៃសុក្រថា ជាការពិតណាស់ កងទ័ពចិនបានស្នើរឲ្យយន្តហោះយោធារបស់សហរដ្ឋអាមេរិកដែលបានខិតជិតមកប្រជុំកោះ Nansha ប្តូរទិសដៅ ដោយវិទ្យុទាក់ទង។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោក Hong Lei បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា "កងទ័ពចិនបានអនុវត្តតាមច្បាប់នេះហើយបានស្នើយន្តហោះឈ្លបរបស់អាមេរិកចាកចេញជាបន្ទាន់»។ សេចក្តីអធិប្បាយរបស់លោកហុងបានកើតឡើងបន្ទាប់ពីបានធ្វើការប្រឆាំងនឹងនាវាមុជទឹកអាមេរិក P-8A និងយន្តហោះឈ្លបយកការណ៍តាមសមុទ្រដែលបានហោះហើររំលងលើដែនទឹករបស់ប្រទេសចិននៅលើកោះណានសាកាលពីថ្ងៃពុធនេះ។
លោកហុងបាននិយាយថា ខ្លួនត្រូវតែបង្ហាញថាការឈ្លបយកការណ៍ធ្វើឡើងដោយយន្តហោះយោធារបស់សហរដ្ឋអាមេរិកបានបង្កការគំរាមកំហែងដល់សន្តិសុខដែនសមុទ្ររបស់ប្រទេសចិន។
លោកថាចលនានេះគឺទំនងជាធ្វើឡើងដោយសារតែមានការយល់ច្រលំ លើដែនសមុទ្រដែលមានភាពមិនប្រក្រតីនិងអាចជាឧប្បត្តិហេតុពីលើអាកាស។ លោកបានថ្លែងថា ការអំពាវនាវកើតឡើងដោយសាតែគ្មាននណាទទួលត្រូវពីគ្រោះថ្នាក់និងអាចនាំឱ្យអន្តរាយដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់នេះ។លោកហុងបានថ្លែងថាប្រទេសចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការឈ្លានពានរបស់អាមេរិកនេះ។
លោកហុងបានថ្លែងបន្តថា យើងសូមអំពាវនាវឱ្យសហរដ្ឋអាមេរិក ត្រូវធ្វើសកម្មភាព យ៉ាងតឹងរឹង ស្របជាមួយនឹងច្បាប់អន្ដរជាតិនិងចៀសវាងពីសកម្មភាពប្រថុយប្រថានឬការបង្ករហេតុណាមួយ។
លោកហុងបានថ្លែងថាប្រទេសចិននឹងរក្សា ការឃ្លាំមើលស្តីពីស្ថានភាពនិងចាត់វិធានការឱ្យបានត្រឹមត្រូវក្នុងការការពារសន្ដិសុខនៅទឹកដីរបស់ខ្លួន៕
ដោយ : ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!