បន្ទប់ស្ថានការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧
ភ្នំពេញ៖ អង្គការសង្គមស៊ីវិលប្រមាណ៤០អង្គការ បានរួមគ្នា បង្កើតនូវកម្មវិធីមួយដែលមានឈ្មោះថា បន្ទប់ស្ថានការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ ដែលហៅជាភាសាអង់គ្លេសថា Situation Room on Cambodia Commune Council Election 2017 ក្នុងគោលបំណងដើម្បីដាក់ពង្រាយអ្នកសង្កេតការណ៍១នាក់ ក្នុងការិយាល័យបោះឆ្នោតមួយ ដើម្បីធ្វើជាសាក្សីសង្កេតមើលលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នាពេលខាងមុខនេះ។ ដើម្បីជ្រាបពីគោលការណ៍លម្អិតនៃការបង្កើតនូវកម្មវិធីថ្មីមួយនេះ សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍ រវាង លោក ញ៉ែម សំណាង និង លោកថេង សាវឿន អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងជាសមាជិកស្នូលបន្ទប់ស្ថានការណ៍ ដូចតទៅ ៖
សំឡេងបទសម្ភាសន៍នៅខាងក្រោមនេះ ៖
ដោយលោក ៖ ញ៉ែម សំណាង Gmail : somnang.voy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!