(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២
ស្តាប់អនឡាញ
អ្នកចូលទស្សនា 1,861,703
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

ក្រសួងផែនការ ដាក់យុត្តិសាស្រ្ត៤ចំណុច លើការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា 

  • VOY News
  • សុក្រ , ១៩ , ឧសភា , ២០១៧ - ១០:៤០
  • សេដ្ខកិច្ច-សង្គម
  • Comments

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភាឆ្នាំ២០១៧ ប្រសួងផែនការ បានរៀបចំសិក្ខាសិលាស្តីពី បច្ចេកវិទ្យាថ្មីៗ ក្នុងការបង្ហាញ និងវិភាគទិន្នន័យ កសិកម្ម និងជលផល នៅសណ្ឋាគាសាន់វេ រាជធានីភ្នំពេញ ដោយមានស្ថានប័នពាក់ព័ន្ធចូលរួមជាង៥០នាក់។ ក្នុងនោះ ក្រសួងផែនការ បានដាក់ចេញយុត្តិសាស្រ្តចំនួន ៤ចំណុច លើការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា សម្រាប់ឆ្នាំ ២០១៨ ខាងមុខ។ 

លោក រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ បានលើកឡើងក្នុងសិក្ខាសិលានេះថា ក្រសួងបានរួមសហការគ្នាយ៉ាងមុតមាំជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ និងបណ្តាដៃគូអភិវឌ្ឍមួយចំនួន ដូចជា អង្កការFAO អង្កការជំនួយអូស្ត្រាលី អង្កការUSAID និងសហគមន៍អឺរ៉ុបប្រចាំកម្ពុជា  រៀបចំផែនការធ្វើការអង្កេតពាក់កណ្តាលជំរឿនកសិកម្មឆ្នាំ២០១៨ ដោយការអង្កេតនេះ នឹងធ្វើការប្រមូលទិន្ន័យដែលគ្រប់ដណ្តប់ទៅលើវិស័យកសិកម្ម រួមមាន ការធ្វើស្រែចំការ ការដាំដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងរួមបញ្ចូលនូវការប្រមូលទិន្ន័យ ពីជលផល ​កៅស៊ូ ​កសិកម្ម​បែបពាណិជ្ជកម្ម កំចីហិរញ្ញវត្តុខ្នាតតូច សម្រាប់វិនិយោជទៅលើសកម្មភាពកសិកម្ម សម្រាប់អាជីវកម្មទាំងជាលក្ខណៈគ្រួសារ និងជាលក្ខណៈក្រុមហ៊ុន ផងដែរ។ 

លោកបន្តថា  ផែនការមេដែលធ្វើការអង្កេតពាក់កណ្តាលជំរឿនកសិកម្មឆ្នាំ២០១៨នោះ មាន៤ដំណាក់កាលធំៗ រួមមាន តំណាក់កាលទី១ នឹងប្រព្រឹត្តទៅចាប់ពីខែមិថុនាឆ្នាំ២០១៧ ទៅលើការពង្រឹងសម្ថភាព​ ដោយផ្តោតសំខាន់លើការពង្រឹងសម្ថភាពមន្ត្រីស្នូលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការបង្កើតវគ្គបណ្តុះបណ្តាលពីមូលដ្ឋានគ្រិះស្តិតិ ការប្រមូលចងក្រង វិភាគ បង្ហាញផ្សព្វផ្សាយ និងបណ្តុះបណ្តាលលើការប្រើប្រាស់ម៉ាស៊ីន Tablat សម្រាប់ស្រង់ពត៍មានផងដែរ។

តំណាក់កាលទី២ នឹងចាប់ផ្តើនៅខែមីនាឆ្នាំ២០១៨ លើការចុះប្រមូលទិន្ន័យជាក់ស្តែង នៅតាមមូលដ្ឋានដែលត្រូវបានជ្រើសរើសគំរូដោយគ្រោងប្រើប្រាស់ម៉ាស៊ីនTeblet ជំនួសការប្រើប្រាស់ក្រដាស់ដែលត្រូវចំណាយច្រើន។ ចំណែកដំណាក់កាលទី៣ នឹងចាប់ផ្តើមនៅខែឧសភាឆ្នាំ២០១៨ លើការផ្តោតនិងការវិភាគទិន្ន័យស៊ីជម្រៅ រួមទាំងការផលិតផែនទីស្ថិតិកសិមកម្ម ជលផលរហូតដល់កម្រិតតូចធំ។ និងតំណាក់ទី៤ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៨ លើការពង្រិកវិសាលភាពនៃការផ្សព្វផ្សាយទិន្ន័យកសិកម្ម និងជនផលតាមគ្របមធ្យោបាយ តាមរយៈការបោះពុម្ភផ្សាយការដាក់បញ្ចូលទិន្ន័យទាំងអស់ទៅក្នុងប្រពន្ធ័គេហទំព័រ ដែលបង្ករភាពងាយស្រួលជាងមុនបន្ថែមទៀត។

បើតាមលោក រិន វីរៈ  ក្រសួងផែនការបានរួមសហការគ្នាយ៉ាងមុតមាំជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ​ និងបណ្តាដៃគូអភិវឌ្ឍមួយចំនួនដូចជា អង្កការFAO អង្កការជំនួយអូស្ត្រាលី អង្កការUSAID​ និងសហគមន៍អឺរ៉ុបប្រចាំកម្ពុជា ដើម្បីឲ្យទទួលបានជោគជ័យ ខណៈ លោក អំពាវនាវអោយមានការចូលរួមទាំងបច្ចេកទេស និងថវិការ ពីគ្រប់ដៃគូពាក់ពន្ធ័ និងដៃគូអភិវឌ្ឍន៍ រួមនឹងអង្គការដែលធ្វើការក្នុងវិស័យកសិកម្ម និងជលផលនេះ។ ​

លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានស្ថិតិ ប្រសួងផែនការលើកឡើងដែរថា ការធ្វើជំរឿនកសិកម្មអាចធ្វើអោយវិស័យកសិកម្មនៅកម្ពុជា មានការរីកចំរើន ព្រោះមានការប្រើនូវបច្ចេកវិទ្យា​លើ​តំណាំងស្រូវ លើការដាំដោះផ្សេងៗ រួមទាំងការចិញ្ចឹមសត្វ ដើម្បីទទួលបាននូវលទ្ធផលល្អជាងមុនផងដែរ។ 

លោក Alexander Hunh តំណាងអង្កការFAO ក៍បានជំរុញអោយមានកិច្ចពិភាក្សានេះជាបន្តបន្ទាប់ទៀត ព្រោះសន្តិសុខស្បៀងអាហារ ជារឿងដែលសំខាន់ ហើយកិច្ចពិភាក្សានេះនិងអាចបង្ហាញពី​សូច្ចនករ និងផលប៉ះពាល់នានា អាចអោយមានការដាក់នូវផែនការបានត្រឹមត្រូវ ក្នុងការពង្រឹងគោលនយោបាយលើវិស័យកសិកម្ម។

សូមជម្រាប់ថា យោងតាមច្បាប់ស្តីពីស្ថិតិ ការធ្វើជំរឿននីមួយៗត្រូវធ្វើឡើងរាងរាល់១០ឆ្នាំម្តង និងធ្វើការអង្កេតពាក់កណ្តាលជំរឿនរាងរាល់៥ឆ្នាំម្តងបន្ទាប់ពីការធ្វើជំរឿននីមួយៗ។ ដូច្នោះឆ្នាំ២០១៨នេះ គឺជាឆ្នាំដែលវិទ្យាស្ថានជាតិស្ថិតិត្រូវធ្វើការអង្កេតពាក់កណ្តាលជំរឿនកសិកម្ម ដើម្បីធ្វើបច្ចុប្បន្នភាពទិន្ន័យកសិកម្មនិងជនផល ដើម្បីគិតគូរពិភាក្សាគ្នា អំពីផែនការសំរាប់អភិវឌ្ឍន៍លើវិស័យកសិកម្មនៅកម្ពុជា។

ដោយលោក ចក់ ចំរើន

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 1,861,703
ស្តាប់អនឡាញ