មិត្តហ្វូនបានចូលរួមជាអ្នកបង្ហាញដ៏សំខាន់ក្នុងសិក្ខាសាលាដើម្បីចែករំលែកចំណេះដឹងនិងផែនការរបស់ខ្លួនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងប្រទេស
នៅដើមសប្តាហ៍នេះ លោកអគ្គនាយករង Pham Doan Cuong ដែលតាំងនាមតំណាង អោយ ក្រុមហ៊ុនមិត្តហ្វូនបានចូលរួមនៅក្មុងសិក្ខាសាលាស្តីពី“ភាពជាដៃគូផ្នែកបច្ចេកវិទ្យារបស់ប្រទេស កូរ៉េ - កម្ពុជាឆ្នាំ២០១៧” និងបានចែករំលែកជាមួយអ្នកចូលរួមទាំងអស់អំពី ការរួមចំណែករបស់ មិត្តហ្វូនដល់ប្រទេសកម្ពុជាក្នុងរយៈពេល 8ឆ្នាំចុងក្រោយនេះ និងបន្ដ ការវិនិយោគរបស់ខ្លួនក្នុង ការគាំទ្រដល់រដ្ឋាភិបាលផ្នែកអេឡិចត្រូនិក ការស្វែងរក និងបណ្តុះ បណ្តាលទេពកោសល្យផ្នែក បច្ចេកវិទ្យាព័ត៌មាននៅបរទេស និងការប្រើបច្ចេកវិទ្យាព័ត៌មាន ដើម្បីគាំទ្រដល់សកម្មភាព សាធារណៈជាមួយសេវាកម្មផ្សេងៗ។
ចំពោះអតិថិជនសហការ មិត្តហ្វូនផ្តល់ជូននូវកញ្ចប់សេវាកម្មតាមទូរស័ព្ទចល័តសេវាបើកប្រាក់ បៀវត្សរ៍តាមរយៈ អ៊ី-ម៉ាន់នី និងកញ្ចប់សេវាកម្មជាច្រើនទៀត ដែលសមស្របសម្រាប់ ក្រុមហ៊ុន នីមួយៗ។
ក្នុងអំឡុងពេលនៃសិក្ខាសាលានេះក្រុមហ៊ុនមិត្តហ្វូនបានសម្តែងក្តីសង្ឃឹមក្នុងការបន្តរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងប្រទេសកម្ពុជានិងសន្យានឹងរក្សាតួនាទីរបស់ខ្លួននៅក្នុងការអភិវឌ្ឍន៍នេះ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!