មិត្តហ្វូនប្រារព្ធពិធីប្រគល់រង្វាន់ទូរស័ព្ទដៃទំនើបម៉ាក iPhone X iPhone 8 Plus និង iPad Pro ទៅអតិថិជនដែលបានឈ្នះពីកម្មវិធីបញ្ចូលលុយឈ្នះរង្វាន់
ភ្នំពេញ៖ ថ្មីៗនេះបន្ទាប់ពីស្វែងរកអតិថិជនដែលមានសំណាងឈ្នះរង្វាន់ពីកម្មវិធីបញ្ចូលលុយ កាលពីព្រឹកថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុនមិត្ដហ្វូនបានរៀបចំកម្មវិធីប្រគល់រង្វាន់ទូរស័ព្ទដៃទំនើបម៉ាក iPhone ជាច្រើនរង្វាន់ទៅដល់អតិថិជនមានសំណាងរបស់ខ្លួន ដែលក្នុងនោះមាន iPhone X ១រង្វាន់ iPhone 8 Plus ៤រង្វាន់ និង iPad Pro ៥រង្វាន់។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២ខែមេសា រហូតដល់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ក្រុមហ៊ុនមិត្តហ្វូនបានផ្តល់ជូននៅកម្មវិធីបញ្ចូលលុយឈ្នះរង្វាន់ទូរស័ព្ទដៃទំនើបជាច្រើនគ្រឿង ដោយអតិថិជនទាំងអស់គ្រាន់តែបញ្ចូលទឹកប្រាក់យ៉ាងតិច១ដុល្លារឡើងទៅនឹងមានឱកាសចូលរួមដោយស្វ័យប្រវត្តិ។
អ្នកស្រីឡេង ឆៃហេង រស់នៅខេត្តកំពង់ចាម ជាអ្នកមានសំណាងឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone X បានមានប្រសាសន៍ថា៖ «ខ្ញុំបានបញ្ចូលកាតកំឡុងពេលកម្មវិធីអស់តែ១ដុល្លារ តែមិននឹកស្មានថាមានឱកាសឈ្នះរង្វាន់ធំយ៉ាងនេះសោះ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់»។
អ្នកឈ្នះម្នាក់ទៀតមកពីខេត្តព្រៃវែង បងស្រី ហុង លីណា អ្នកឈ្នះរង្វាន់ iPhone 8 Plus ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា៖ «វាជាសំណាងសម្រាប់ឆ្នាំថ្មីរបស់ខ្ញុំពីមិត្តហ្វូន រង្វាន់ពិតជាមាននិងប្រគល់ពិតប្រាកដមែន ខ្ញុំជឿជាក់នឹងសេវាកម្មរបស់មិត្តហ្វូន»។
ឆ្លើយតបនឹងការជឿទុកចិត្ដលើសេវាទូរស័ព្ទឈានមុខរបស់មិត្ដហ្វូន លោកហឿង គុជច័ន្ទតារា អគ្គនាយករងរបស់ក្រុមហ៊ុនមិត្តហ្វូន ដែលបានចូលរួមជាអធិបតីក្នុងពិធីប្រគល់រង្វាន់នោះបានមានប្រសាសន៍ថា៖ «យើងខ្ញុំសូមចូលរួមអបអរសាទរទៅដល់អតិថិជនដែលមានសំណាងបំផុតពីកម្មវិធីបញ្ចូលលុយឈ្នះរង្វាន់ទូរស័ព្ទដៃទំនើបជាច្រើនរង្វាន់នេះ។ ឆាប់ៗនេះក្រុមហ៊ុនមិត្តហ្វូននឹងបន្តផ្តល់ជូននូវសេវាកម្មថ្មីៗនិងកម្មវិធីឈ្នះរង្វាន់ជាច្រើនទៀតផងដែរ អតិថិជនរបស់មិត្តហ្វូនទាំងអស់នឹងអាចមានឱកាសឈ្នះនៅពេលក្រោយទៀត»។
នៅក្នុងកម្មវិធីប្រគល់រង្វាន់នេះផងដែរអតិថិជនដែលមានសំណាងទាំង១០រូបរួមមាន៖ អ្នកស្រីឡេង ឆៃហេង ខេត្តកំពង់ចាម ឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone X អ្នកស្រីអ៊ូត គិត ខេត្តសៀមរាប ឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 8 Plus អ្នកស្រីធី វ៉ាន់ឌី ខេត្តកោះកុង ឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 8 Plus អ្នកនាងហុង លីណា ខេត្តព្រៃវែង ឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 8 Plus លោកឈុន ណានចៀវ ខេត្តកំពង់ស្ពឺ ឈ្នះរង្វាន់ទូរស័ព្ទដៃ iPhone 8 Plus លោកស សាម៉ន ខេត្តស្វាយរៀង ឈ្នះរង្វាន់iPad Pro អ្នកស្រីអ៊ុច ចន្ធី ខេត្តកំពង់ចាម ឈ្នះរង្វាន់iPad Pro លោកទិត្យ ចន្ធី ខេត្តកំពង់ចាម ឈ្នះរង្វាន់iPad Pro លោកផន សេងនី ខេត្តកំពង់ចាម ឈ្នះរង្វាន់iPad Pro លោកយូ ព្រហ៊ីម ខេត្តកំពង់ចាម ឈ្នះរង្វាន់iPad Pro ដោយក្នុងនោះអតិថិជន២រូបអវត្តមានទទូលរង្វាន់ដោយរវល់ភារកិច្ចផ្ទាល់ខ្លួន៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!