រ៉ុស្ស៊ីធ្វើសមយុទ្ឋយន្តហោះទ្រង់ទ្រាយធំស្របពេលជាមួយនឹងសមយុទ្ឋរបស់ណាតូ
Russia 26 May: យោងតាមក្រសួងការពារជាតិរ៉ុស្ស៊ីបានថ្លែងថា កងកម្លាំងយោធារបស់ប្រទេសរុស្ស៊ីបានចាប់ផ្តើមធ្វើលំហាត់សមយុទ្ឋយន្ដហោះទ្រង់ទ្រាយដ៏ធំមួយ ដែលមានយន្តហោះចូលរួមសរុបចំនួន២៥០គ្រឿងនិងបុគ្គលិកយោធាដល់ទៅ១២០០០នាក់។
ក្រសួងនេះបានពណ៌នាថា សមយុទ្ធរយៈពេលបួនថ្ងៃនេះជាការភ្ញាក់ផ្អើលដ៏ធំដើម្បីមួយនិងជាការត្រៀមប្រយុទ្ឋនៅក្នុងលក្ខខណ្ឌណាមួយ។ការធ្វើសមយុទ្ឋនេះបានចាប់ផ្ដើមនៅថ្ងៃតែមួយ ជាមួយនឹងសមយុទ្ឋរបស់អង្គការណាតូនិងដៃគូរបស់ខ្លួនមួយចំនួនដែលធ្វើសមយុទ្ឋហ្វឹកហាត់នៅតំបន់អាក់ទិក។
គេសង្កេតឃើញថា សកម្មភាពរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែននិងការលុកលុយចូលដែនអាកាស នៅបណ្តាប្រទេសរបស់លោកខាងលិចបាននាំឱ្យមានការកើនឡើងនូវភាពតានតឹងរវាងរ៉ុស្ស៊ីជាមួយនឹងលោកខាងលិច។
បើយោងតាមរបាយការណ៍ពីទីភ្នាក់ងារពត៌មានរបស់រុស្ស៊ី Interfax និងទីភ្នាក់ងារពត៌មាន Tass បានឲ្យដឹងថា អធិការកិច្ចនៃក្រុមអាកាសចរណ៍និងកងកម្លាំងការពារអាកាសនៅ ទីស្នាក់ការយោធាកណ្តាលក្នុងស្រុកមានអាវុធនិងផ្នែកបរិក្ខាយោធាជិត៧០០ប្រភេទត្រូវបានប្រើនៅក្នុងសមយុទ្ឋនេះ។
ក្នុងអំឡុងពេលនៃការធ្វើសមយុទ្ឋនេះ យន្តហោះរយៈចម្ងាយឆ្ងាយរបស់ប្រទេសរុស្ស៊ីបំពាក់ដោយមីស៊ីលបាញ់ផ្លោងនឹងធ្វើការហាត់បាញ់ មកលើចំណុចគោលដៅដែលបានរៀបចំនៅក្នុងសាធារណរដ្ឋ Komi ។
លោកស្រី Caroline Wyatt ភ្នាក់ងារទូរទស្សន៍ BBC ប្រចាំនៅក្នុងទីក្រុងម៉ូស្គូបាននិយាយថាការធ្វើសមយុទ្ធនាពេលបច្ចុប្បន្ននេះគឺមាននៅក្នុងការរៀបចំសម្រាប់ការធ្វើលំហាត់ដ៏ធំមួយនៅមជ្ឈមណ្ឌលកណ្តាលដែលគេបាននឹងថាគឺធ្វើឡើងនៅឆ្នាំ ២០១៥ នេះក្នុងប៉ុន្មានខែខាងមុខនេះ។នៅពេលដែលមានសំណួរអំពីការធ្វើសមយុទ្ឋនេះនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍មួយ លោកឧបនាយករដ្ឋមន្រ្តី Dmitry Rogozin បាននិយាយបែបកំប្លែងថារថក្រោះមិនត្រូវការប្រើទេ។
អ្នកនយោបាយឥតសំចៃមាត់រូបនេះ គឺស្ថិតនៅក្នុងបញ្ជីខ្មៅរបស់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកនៅក្នុងការដាក់ទណ្ឌកម្មមួយដោយកំណត់ពីការធ្វើដំណើររបស់លោកទៅកាន់បណ្តាប្រទេសទាំងបនោះ បន្ទាប់ពីបានបញ្ជូលតំបន់Crimeaទៅក្នុងឧបសម្ព័ន្ធរបស់ប្រទេសរុស្ស៊ី កាលពីឆ្នាំមុន៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!