មនុស្សដល់ទៅ៣៨នាក់ស្លាប់ដោយសារភ្លើងឆេះនៅចិន
ZHENGZHOU 26 May: អាជ្ញាធរចិនបានឱ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សចំនួនសាម សិបប្រាំបីនាក់បានស្លាប់និងប្រាំមួយនាក់ទៀតបានរងរបួសបន្ទាប់ពីបានឆាបឆេះ ផ្ទះពលរដ្ឋចិន នៅក្នុងខេត្តហឺណានភាគកណ្តាលប្រទេសចិនកាលពីល្ងាចថ្ងៃច័ន្ទ។
ប្រធានការងារសុវត្ថិភាពប្រចាំនៅខេត្ត ហឺណានបាននិយាយថាអគ្គិភ័យនេះបានឆាបឆេះឡើងនៅវេលាម៉ោង៧និង៥៥នាទីកាលពីថ្ងៃចន្ទមកលើអគារផ្ទះល្វែងមួយក្នុងភូមិ Kangleyuan ស្រុក Lushan ទីក្រុង Pingdingshan។មនុស្សប្រាំមួយនាក់ទៀតរងរបួសក្នុងពីរនាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ប្រតិបត្ដិការស្វែងរកនិងការជួយសង្គ្រោះកំពុងតែបន្តនៅឡើយដែររហូតមកទល់នឹងថ្ងៃអង្គារ៍នេះ។ ចំពោះមូលហេតុនៃអគ្គិភ័យនេះមិនទាន់អាចបញ្ជាក់ឲ្យច្បាស់លាស់នៅឡើយទេពីអជ្ញាធរនៅទីនោះ៕
ដោយ ម៉ែន ឥទ្ឋិពល
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!