ចិនត្រូវបានគេសសើរពីកិច្ចខិតខំប្រឹងប្រែងក្នុងការជួយសង្រ្កោះក្នុងវិបត្តិអេបូឡា
GENEVA 26 May : ខណៈដែល សន្និបាតសុខភាពពិភពលោកលើទី៦៨ប្រចាំនៅឆ្នាំនេះ បានចូលទៅក្នុងដំណាក់កាលចុងក្រោយរបស់ខ្លួនដែល មានប្រតិភូជាង ៣០០០ នាក់មកពីប្រទេសចំនួន១៩៤បានចូលរួមដែរនោះ គេបានសង្កេតឃើញថាអង្គសន្និបាតនេះបានធ្វើការ សម្រេចចិត្តដ៏សំខាន់ក្នុងការផ្លាស់ប្តូរដោះស្រាយបញ្ហាបរិស្ថានសុខាភិបាល។
មួយក្នុងចំណោមប្រធានបទដ៏សំខាន់នៅក្នុងឆ្នាំនេះ មានការចាប់អារម្មណ៍ខ្លាំងពីបញ្ហាជំងឺ Ebola ដែលបណ្តាប្រទេសទាំងអស់បានធ្វើការរួមគ្នាជាមួយនឹងអង្គការសុខភាពពិភពលោក ក្នុងការដោះស្រាយការផ្ទុះឡើងយ៉ាងខ្លាំងនៃជំងឺនេះនៅក្នុងបណ្តាប្រទេសអាហ្វ្រិកខាងលិចទាំងបី ដែលរងផលប៉ះពាល់ជាលើកដំបូងកាលពីខែធ្នូឆ្នាំ២០១៣ ។
អង្គការសុខភាពពិភពលោកបានថ្លែងសុន្ទរកថាមួយដោយលោកស្រី ម៉ាហ្ការេត ចាន់ កាលពីថ្ងៃចន្ទមុននេះបានគូសបញ្ជាក់ថា ដោយសារតែទំហំនៃវិបត្តិនេះត្រូវបានអំពាវនាវឲ្យមានការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីចៀសវាងពីសោកនាដកម្មស្រដៀងគ្នានេះនៅពេលអនាគត។
កំណែទម្រង់នេះបានណែនាំដោយលោកស្រីចាន់ ត្រូវបានគេសង្ឃឹមថានឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនាពេលអនាគតការឆ្លើយតបការសង្គ្រោះបន្ទាន់ ខណៈដែលលោកស្រីបានរំឭកថាការគំរាមកំហែងនៃជំងឺ Ebola គឺវាមិនងាយនឹងផុតរលត់ឡើយ។
ការធ្វើកំណែទម្រង់ទាំងនេះ ត្រូវបានអនុញ្ញាត្តឲ្យមានដំណើការទៅមុខ ដោយគណៈប្រតិភូមានបំណងក្នុងការផ្លាស់ប្តូរក្នុងកិច្ចការសង្គ្រោះបន្ទាន់គ្រប់កំរិតក្នុង ការបង្កើតកម្មវិធីសង្គ្រោះបន្ទាន់និងការកំណត់ថវិការ 100 លានដុល្លារអាមេរិកជាមូលនិធិយថាភាព ដើម្បីទ្រទ្រង់ប្រតិបត្តិការតាមគោលដៅជាក់ស្តែង ក្នុងអំឡុងពេល 3 ខែដំបូងនៃការវចាប់ផ្តើបផ្ទុះវិបត្តិនេះ។
ទោះបីជាមានកំហុសជាច្រើនត្រូវបានលើកឡើងនៅក្នុងអំឡុងពេលពិភាក្សាគ្នានេះមាន សេចក្តីយោងសង្ខេបជាក់លាក់ជាច្រើនដែលបានសរសើរទង្វើរបស់ចិនក្នុងអំឡុងពេលដំណាក់កាលផ្សេងគ្នានៃការផ្ទុះជំងឺនេះ។
សន្និបាតសុខភាពពិភពលោកលើទី៦៨ប្រចាំនៅឆ្នាំនេះដំណាក់កាលចុងក្រោយ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសុន្ទរកថារបស់លោកស្រីចាន់កាលពីថ្ងៃទី 18 ខែឧសភាក្នុងនោះលោកស្រីចាន់បានរៀបរាប់ពីការជួយជ្រោមជ្រែងរបស់ចិនយ៉ាងលឿនរួមទាំងការឆ្លើយតប របស់ប្រទេសចិនមួយចំនួនទៀតដែលបានបញ្ជូនក្រុមជំនាញការងារ របស់ខ្លួនមកជួយដោះស្រាយវិបត្តិ Ebola ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសសៀរ៉ាឡេអូន ហ្គីណេនិងប្រទេសលីបេរីយ៉ា៕
ដោយ មែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!