ក្រុមហ៊ុន កូកា កូឡា៖ Coke Food Fest BBQ ជាពិព័រណ៍ធំលើកទី១ ដែលមានស្តង់ចំនួន ២០ មកពីហាងBBQ ល្បីៗនៅក្នុងរាជធានីភ្នំពេញ
ពិព័រណ៍ម្ហូបអាហារ Coke Food Fest BBQ គឺជាឈ្មោះពិព័រណ៍មួយហាក់ប្លែកសម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ប៉ុន្តែនេះគឺជាពិព័រណ៍ធំលើកទី១ ដែលមានបង្ហាញនូវស្តង់ម្ហូបអាហារប្រមាណ២០ទីតាំង ដែលរៀបចំឡើងដោយក្រុមហ៊ុនកូកា កូឡាកម្ពុជា ការរៀបចំពិព័រណ៍ម្ហូបអាហារនេះឡើងតាមការបញ្ជាក់ពីក្រុមហ៊ុនកូកា កូឡាគឺដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០១៩។
Coke Food Fest BBQ បានប្រារព្ធធ្វើជាលើកដំបូង នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែលទទួលបាននូវការគាំទ្រពីសំណាក់ អតិថិជន និងមកទស្សនា អ្វីដែលពិសេសនោះ គឺអ្នកចូលរួមបានទទួលបទពិសោធន៍ថ្មី និងរសជាតិមុខម្ហូបប្លែកគ្នា នៅក្នុងពិព័រណ៍ Coke Food Fest BBQ។
គួរកត់សំគាល់ដែរថា Coke Food Fest BBQ ដែលជាពិព័ររៀបចំឡើងដោយក្រុមហ៊ុន ភេសជ្ជៈកូកា កូឡា គឺមានការចូលរួមពីស្តង់ម្ហូបអាហារជាង២០ទីតាំង ដែលជាភោជនីយដ្ឋាន BBQ ដែលមានឈ្មោះល្បី នៅក្នុងរាជធានីភ្នំពេញ ព្រមទាំងមានការប្រគុំBand តន្ត្រីមនោសញ្ចេតនា បែបខ្មែរ ពីសិល្បករល្បីៗជាច្រើនរូប ដោយកម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី២២-ថ្ងៃ២៣ខែធ្នូ ឆ្នាំ២០១៨ ចាប់ពីម៉ោង១៥រសៀល រហូតដល់ម៉ោង២១យប់ ។
ក្នុងព្រឹត្តិការណ៍នេះ មិនត្រឹមតែមានមុខម្ហូបអាហារជាច្រើននោះទេ គឺមានការចូលរួមពី ពិធីការនីដ៏ល្បីល្បាញ ក៏មានលោក នេន ទុំ, ក្រុម Small World Small Band កញ្ញា ហ៊ិន ចន្ទនីរ័ត្ន ដែលអ្នកចូលរួមហាក់ប្លែក រីករាយថ្មីជាមួយរសម្ហូប រសអារម្មណ៍ទៅនឹងការប្រគំចង្វាក់តន្ត្រី ដោយស្តាប់តន្ត្រីបណ្តើរក្រេបជាមួយ កូកា-កូឡាបណ្តើរ។
ដោយឡែកសម្រាប់ភោជនីយដ្ឋាន BBQ ល្បីៗដែលបានចូលរួមតាំងស្តង់ រួមមាន៖ ពិភពសាច់អាំង១៦៨, Mastergrill, ភូមិសាច់អាំង១៦៨, Café Dei Korean BBQ, សុជាតា២, D’s BBQ និងភោជនីយដ្ឋាន ដែលមានការទទួលស្គាល់ជាច្រើនទៀត។ ស្តង់ម្ហូបអាហារនីមួយៗ នឹងនាំមកនូវមុខម្ហូបពិសេសប្រចាំហាងរបស់ពួកគេរៀងៗខ្លួន ដោយមានទាំងអាហារសមុទ្រ និងរសជាតិទឹកជ្រលក់ឈ្ងុយឆ្ងាញ់ខុសៗគ្នា។
សូមជម្រាបជូនដែរថា ព្រឹត្ដិការណ៍ជាលើកទី១នេះ ក៏មានការរៀបចំ cokefoodfestkh ក៏បានផ្តល់ជូននូវសកម្មភាពដ៏រំភើប រីករាយជាច្រើនដូចជា៖ការប្រកួតញ៉ាំលឿនបំផុត ស្តង់សម្រាប់ថតរូបកូកា-កូឡា ការគូរគំនូរ លើផ្ទៃមុខដោយវិចិត្រករល្បីៗ ជាដើម។ ក្នុងឱកាសនេះផងដែរ Coke Happiness Machine ក៏រង់ចាំអ្នកទាំងអស់គ្នាលេងល្បែងឈ្នះរង្វាន់ពញាក់អារម្មណ៍ពីក្រុមហ៊ុន កូកា-កូឡាផងដែរ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!