រលកកំដៅសម្លាប់មនុស្សដល់ទៅ 600នាក់ នៅក្នុងប្រទេសឥណ្ឌា
India 26 May:រហូតមកទល់នឹងពេលនេះមានមនុស្សជាង 600 នាក់ហើយដែលបានបាត់បង់ជីវិតរបស់ពួកគេដោយសារតែរលកកំដៅដែលមិនថមថយនិងមានសភាពធ្ងន់ធ្ងរបានកើតឡើងនៅក្នុងប្រទេសឥណ្ឌា។
តំបន់ដែលរងផលប៉ះពាល់ដ៏អាក្រក់បំផុតគឺស្ថិតនៅតាមបណ្តារដ្ឋភាគអាគ្នេយ៍មាន Andhra Pradesh និង Telangana នៅភាគខាងត្បូងប្រទេសឥណ្ឌាជាកន្លែងដែលអាជ្ញាធររដ្ឋបាននិយាយថាមនុស្សជាង 400 នាក់បានស្លាប់នៅក្នុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ មានសេចក្តីរាយការណ៍បន្ថែមទៀតថាមនុស្សចំនួនជាង 200 នាក់បានស្លាប់នៅក្នុងភាគខាងជើងរដ្ឋញូវដែលី។នាពេលនេះសីតុណ្ហភាពមានកំរិតខ្ពស់បំផុត 48 អង្សាសេ។
លោក Tom Sater អ្នកឧតុនិយម របស់CNN បានឱ្យដឹងថា សីតុណ្ហភាពភាពខ្ពស់ក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះ បានថយចុះតិចតួចនៅពេលយប់ហើយត្រូវបានគេរំពឹងថានឹងនៅតែខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ។
ខ្យល់មូសុងរបស់ប្រទេសឥណ្ឌានឹងផ្តល់នូវជំនួយសង្គ្រោះបន្ទាន់មួយចំនួនដែរ ប៉ុន្តែភ្លៀងត្រូវបានគេព្យាករថានឹងមកដល់នៅក្នុងមួយសប្តាហ៍ទៀត។ អាជ្ញាធររដ្ឋបានផ្តល់យោបល់ដល់ប្រជាពលរដ្ឋ ស្នាក់នៅក្នុងផ្ទះនិងផឹកទឹកឲ្យបានច្រើន៕
ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!