Metfone បាននាំយកនូវដំណោះស្រាយអំពីការបំរែបំរួលផ្នែកឌីជីថល ទៅកាន់កម្មវិធីទូរគមនាគមន៍ដ៍ធំមួយ MWC2019
កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា(MPTC) បានអញ្ជើញទស្សនាការតាំងពិព័រណ៌របស់Metfone នៅMWC2019.
នៅក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញនូវគោលបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយMetfoneដើម្បីផ្គត់ផ្គង់នូវសេវាកម្មICTក្នុងតំបន់មូយចំនួននៅតាមសាលារៀន។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា "ការអប់រំ គឺត្រូវបានចាត់ទុកថាជា មូលដ្ឋានគ្រឹះដ៍សំខាន់នៅកម្ពុជា"បច្ចុប្បន្នមានសាលារៀន ចំនួន៥០០កន្លែងនៅទូទាំងប្រទេស ក្នុងនោះមានតែ ៧០សាលារៀនតែប៉ុណ្ណោះដែលមានអ៊ីនធឺណែតប្រើប្រាស់។ឯកឧត្តមរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៍សង្ឃឹមយ៉ាងមុតមាំថា Metfoneនិងចូលរួមក្នុងគំរោងនេះដើម្បីផ្តត់ផ្គង់នូវសេវាអ៊ីនធឺណែត និងកុំព្យូទ័រទៅកាន់សាលារៀន។ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមផងដែរថាMetfoneគួរតែពិចារណាក្នុងការផ្គត់ផ្គង់នូវបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ សំរាប់គំរោងសុខភាពសាធារណៈ និងផ្តល់ប្រព័ន្ធ Wi-Fiដោយឥតគិតថ្លៃ នៅក្នុងក្រុងសំខាន់ៗនៅក្នុងប្រទេសកម្ពុជា។ សំរាប់Metfoneអគ្គនាយកគ្រប់គ្រងទូទៅរបស់វៀតធែលនៅកម្ពុជា លោក Pham Dinh Chuong បានមានប្រសាសន៍ថា Metfoneជានិច្ចកាលបានត្រៀមខ្លូនរួចរាល់ សំរាប់ចូលរួមនៅក្នុងគំរោង ហើយក្នុងពេលឆាប់ៗខាងមុខនេះ នឹងដាក់កិច្ចការទាំងអស់នេះចូលក្នុងគំរោងស្រាវជ្រាវនិងអភិវឌ្ឍន៍។
លោកបានបន្ថែមផងដែរថា ជាមូយនឹងសេវាគ្របដណ្តប់ទូទាំងតំបន់រាជធានី និងខេត្ត ប្រជាជនទាំងអស់ទទូលបាននូវអត្ថប្រយោជន៍ពីសេវាកម្មរបស់ក្រុមហ៊ុនវៀតធែល ដូចជាប្រព័ន្ធអ៊ីនធឺណែត ខ្សែកាបអុបទិច(Fiber Optic Cable)Electronic Walletsប្រព័ន្ធទូរគមនាគមន៏ដ៍ទៃទៀត នឹងសេវាកម្មICTដែលមានគុណភាពល្អ ជាមួយតំលៃសមរម្យ។
ប្រព័ន្ធសន្តិសុខ និងសេវាកម្មទូរគមនាគមន៍ដ៍ទៃទៀតរបស់Metfoneត្រូវបានបង្កើតឡើងលើមូលដ្ឋានបច្ចេកវិទ្យាទំនើប ដូចទៅនឹងប្រទេសកំពុងអភិវឌ្ឍន៍។Metfoneទើបតែប្រារព្ធខួប១០ឆ្នាំ នៃការចាប់ផ្តើមសេវាកម្មនៅប្រទេសកម្ពុជា។ទោះប្រឈមនឹងគូប្រកួតប្រជែងចំនួន៧ ក៍Metfoneនៅតែអាចឈរឈ្មោះជាក្រុមហ៊ុនទូរគមនាគមន៍លេខ១នៅកម្ពុជាផងដែរ។ រហូតមកទល់ពេលនេះ Metfoneមានអតិថិជនប្រើប្រាស់ប្រមាណ ៩លាននាក់ អ្នកប្រើប្រាស់ Fixed Broadband១០មឺុននាក់ ហើយក៍នៅតែអាចរក្សាបានជាក្រុមហ៊ុនទូរគមនាគមន៍លេខ១ នៅក្នុងទីផ្សារប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ វត្តមានរបស់Metfoneក៍បានរួមចំណែកធ្វើអោយតារាងតំលៃរបស់ប្រព័ន្ធទូរគមនាគមន៍ធ្លាក់ថ្លៃជាមធ្យមពី ២ទៅ៤ដងផងដែរ ហើយអត្រានៃការប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍បានកើនឡើងពី ២ទៅ១០ដង (ទូរស័ព្ទចល័តបានកើនពី ២៩% ទៅ៨០%និងFixed Broadbandបានកើនពី ២% ទៅ១៥%)។ ក្នុងឆ្នាំ២០១៦ Metfone ទទួលបាននូវរហ័សនាមជាប្រតិបត្តិករទូរគមនាគមន៍ដ៍ឆ្នើមបំផុតរបស់ពិភពលោកនៅកម្ពុជា ដែលបានជ្រើសរើសដោយBrand Financeជាអ្នកប្រឹក្សាឈានមុខគេផ្នែកយុទ្ធសាស្រ្ត និងវាយតំលៃលើស្លាកសញ្ញា ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!