មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានដឹកនាំគណប្រតិភូក្រសួងបរិស្ថានទៅចូលរួម នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់អាស៊ីអឺរ៉ុប ស្តីពីនិរន្តរភាពសមុទ្រ នៅទីក្រុងបាងកកប្រទេសថៃ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានដឹកនាំគណប្រតិភូក្រសួងបរិស្ថានទៅចូលរួម នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់អាស៊ីអឺរ៉ុប ស្តីពីនិរន្តរភាពសមុទ្រ នៅទីក្រុងបាងកកប្រទេសថៃ ដែលដឹកនាំដោយលោក នេត្រ ភក្ត្រារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។
បើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ នៅលើហ្វេសប៊ុករបស់លោក នៅរសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៩នេះ បានអោយដឹងថា កិច្ចប្រជុំ ស្តីពីនិរន្តរភាពសមុទ្រ ដឹកនាំដោយលោក
Don Pramudwinai រដ្ឋមន្រ្តីក្រសួងការបរទេសថៃ ដោយមានសមាជិក សមាជិកាសរុបចំនួន ១៧០នាក់ ក្នុងនោះ មកពីសហគមន៍អឺរ៉ុបចំនួនន៣០ ប្រទេសនិងអាស៉ីចំនួន ២១ ប្រទេស។ ដោយឡែកិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាលើការអនុវត្តយុទ្ធសាស្រ្តនិរន្តរភាពសមុទ្រដែលជាចំណុចរួមរវាងមនុស្ស និងបរិស្ថាន តាមរយៈការលើកកម្ពស់និរន្តរភាពសមុទ្រ និងសេដ្ឋកិច្ចខៀវ ។ ការអភិរក្សនិងការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងឆ្នេរ និងវិទ្យាសាស្រ្ត បច្ចេកវិជ្ជា និងនិវានុវត្តន៍។
ឆ្លៀតក្នុងឪកាសនោះ លោកនេត្រ ភក្រ្តា បានចែករំលែកអំពីបទពិសោធន៍របស់កម្ពុជាក្នុងការគ្រប់គ្រងនិងអភិរក្សសមុទ្រ និងកិច្ចខិតខំរបស់កម្ពុជាក្នុងការការពារបរិស្ថានសមុទ្រ ក៏ដូចជាការអភិវឌ្ឍដោយចីរភាព។
សូមជម្រាបជូនដែរថា ក្នុងកិច្ចប្រជុំផ្តល់នូវឱកាសសម្រាប់ប្រទេសអាស៊ី និងអ៉ឺរ៉ុប ដើម្បីកំណត់នូវ ទី១) អាទិភាព និងបញ្ហា ដើម្បីលើកកម្ពស់និរន្រតភាពសមុទ្រក្នុងការរួមចំណែកអនុវត្តកម្មវិធីអភិវឌ្ឍន៍ឆ្នាំ២០៣០។ ទី២) ការច្នៃប្រឌិតថ្មីរបស់អ្នកពាក់ព័ន្ធរួមទាំង ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងថ្នាក់តំបន់ ជាពិសេសអ្នកវិទ្យាសាស្រ្ត អ្នកស្រាវជ្រាវក្នុងការរិរះរកនូវវិធីសម្រាប់ធានានូវនិរន្តភាពសមុទ្រ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!